Posts

Showing posts from March, 2025

គោយឺតនឹងម្ចាស់

Image
គោយឺតនឹងម្ចាស់ - នេះជាឃ្លាដែលខ្ញុំបានលឺកាលពីជំនាន់អ្នកស្រុកប្រើគោជាកម្លាំងអូសទាញ។ "ក្រសាល់ធ្វើចិញ្ចៀន ពោះវៀនធ្វើខ្សែក" ជាពាក្យដែលចាស់ៗប្រើដើម្បីនឹងឆ្លើយតបទៅក្នុងក្មេងៗជំទង់ៗដែលបររទេះគោ។  - តទៅនេះ ខ្ញុំនឹងពន្យល់ស្ថានភាពដែលគេប្រើនៅក្នុងតំបន់មួយ ដែលខ្ញុំបានរស់នៅ គឺភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខែត្រព្រៃវែង។ កាលជំនាន់នោះ ប្រហែលជាឆ្នាំ២០០៥ អ្នកស្រុកគេនៅប្រើគោមិនទាន់ប្រើគោយន្តនិងត្រាក់ទ័រនៅឡើយ។ ពេលនោះ គេតែងតែនិយាយគ្នា អួតគ្នាតែអំពីគោ។ អំណួតនោះ ខ្ញុំមិននិយាយនៅទីនេះទេ ព្រោះគោលដៅនិយាយអំពីឃ្លាខាងលើ។ ឧបមាថាមានក្មេងជំទង់ម្នាក់ បររទេះគោនៅតាមផ្លូវរទេះ នៅឯវាលស្ងាត់។ គោនោះវាដើរយឺតៗ វាមិនចង់លើកជើងដើរទៅមុខ។ ក្មេងប្រុសនោះវាយនឹងរំពាត់ហើយ តែគោនោះនៅតែមិនស្ទុះដូចចិត្ត។ ក្មេងប្រុសនោះតឹងចិត្តណាស់ វាយផង ស្រែកដេញផង ដល់កម្រិតមួយទ្រាំមិនបាន គាត់ស្រែកជេរ "អញវាយហ្អែងងាប់ឥឡូវហើយ អញ! កណ្ដួយម៉ែវានេះ"។ ក្មេងខ្លះចង់នឹងយប់ទៀតឯណោះ រឿងគោដើរយឺតនេះ។ ដល់ក្មេងនោះស្រែកញយៗពេក រំពងព្រៃឮដល់មនុស្សចាស់ ចាស់ក៏ស្រែកតប "ទុកឱ្យអញខ្លះវើយ ក្រសាល់ធ្វើចិញ្ចៀន ពោះវៀនធ្វើខ្សែក" ទុកឱ្យអញ។ កាលបើឮចាស់ស្រែកដូចនេះ...