Posts

Showing posts from January, 2025

វណ្ណយុត្ត-ធ្មេញកណ្ដុរ

Image
  វណ្ណយុត្ត-ធ្មេញកណ្ដុរ/មូសិកទន្ត វណ្ណយុត-ធ្មេញកណ្ដុរ/មូសិកទន្ត ដូចដែលយើងដឹងហើយថាលក្ខណៈនៃប្រព័ន្ធសំណេររបស់ភាសាខ្មែរយើងមានលក្ខណៈពិសេស ដោយឡែកផ្ទាល់ខ្លួន ហើយមានការកែសម្រួលដើម្បីសម្រួលដល់ការសិក្សារៀនសូធ្យ ប៉ុន្តែការកែសម្រួល នោះបានោះស្រាយបញ្ហាបាន ឯខ្លះទៀតបែរជាបង្កបញ្ហាទៅអនាគតវិញ ឬក៏មិនទាន់អាចដោះស្រាយបាន ជាមូលមតិគ្នានៅឡើយដោយមានការជជែកពិភាក្សាគ្នាបន្តទៀតដូចជា៖ អាម៉េរិក/អាមេរិក ទាំងពីរសុទ្ធតែ ធ្លាប់ឃើញដូចគ្នា។ ចំពោះសំណេរបែបនេះនាំឱ្យយើងចោទសួរជាសំណួរថា៖ ១) បើសរសេរ អាម៉េរិក តើសំឡេង -រិក ត្រូវអានយ៉ាងដូចម្ដេច -រិក/-រ៉ិក? ២) បើសរសេរ អាមេរិក តើសំឡេងអានយ៉ាងដូចម្ដេច អាម៉េរ៉ិក/អាមេរិក? ហេតុអ្វីបានជាត្រូវអានដូចនោះ?  តើមានប្រព័ន្ធណាមួយដែលអាចឱ្យយើងដឹងដោយប្រាដកឬទេ? ដើម្បីនឹងឆ្លើយសំណួរខាងលើ យើងគួរគាប្បីពិនិត្យមើលលើការសិក្សានានាជាមុនសិន ដើម្បី ជាទុនដល់ការសិក្សាមួយខិតទៅជិតភាពត្រឹមត្រូវ។ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ក្នុងនិទានសម្រាប់បោះគ្រាទី៥ ត្រង់ខ៩_ អក្សរជាអឃោសៈនៅពីខាងដើមឬពីខាង អក្សរដែលត្រូវសម្លាប់ ទើបមានសំឡេងតូចគឺ ង, ញ, ន, ម, យ, រ, ល, វ មិនត្រូវសម្លាប់ដោយ មូសិកទន្ត(៉)នេះទេ ដូចជា កិរ...