ទំនាក់ទំនង | Contact Get link Facebook X Pinterest Email Other Apps ប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ឬសំណើណាមួយ សូមទាក់ទងយើងដោយកុំមានក្ដីកង្វល់ឡើយIf you have questions or suggestions, feel free to contact me.Email: phallysophen6590@gmail.com Get link Facebook X Pinterest Email Other Apps Comments
ពាក្យផ្ទុយ-បដិសព្ទ ពាក្យផ្ទុយ-បដិសព្ទ ជាពាក្យគូដែលមានភាពផ្ទុយគ្នា ដោយមានសណ្ឋានផ្សេងដូចជា កម្រិតធៀប(ធំ-តូច, ខ្ពស់-ទាប, វែង-ខ្លី, ...) កម្រិតគូ(ស្លាប់-រស់, ស-ខ្មៅ, ខុស-ត្រូវ, ...) កម្រិតទ្វេ(ប្ដី-ប្រពន្ធ, ម៉ែ-ពុក, ទឹក-ដី, ...)។ ចំពោះពាក្យផ្ទុយដែលយើងធ្លាប់ដឹងកន្លងមកនោះមិនមានអ្វីដែលគួរឱ្យពិបាកនឹងរកនោះទោះ ហើយយើងទាំងអស់គ្នាក៏យល់ស្របគ្នាជាច្រើនមកហើយដែរ។ តែអ្វីដែលយើងលើកយកមកពិចារណានៅទីនេះ គឺពាក្យផ្ទុយដែលមានជម្រើសច្រើនដូចជា ស-ខ្មៅ ជាដើម ដែលមានចំណោទសួរថា ហេតុដូចម្ដេចបានជា ស ផ្ទុយនឹង ខ្មៅ ម្ដេចក៏មិនផ្ទុយនឹង ក្រហម ឬព័ណ៌អ្វីផ្សេងទៅ? មួយទៀត ចំពោះពាក្យខ្លះដែលមិនមានពាក្យផ្ទុយនោះ តើបានអ្វីមកធ្វើផ្ទុយ? តាមដែលយើងដឹងកន្លងមក គេប្រើ អត់/មិន/ឥត/ពុំ បើសំស្ក្រឹត-បាឡី គេប្រើ អ សុ-ទុ ជាបុព្វបទជាដើម។ តើចំណុចដូចដែលពោលមកខាងលើជាពាក្យផ្ទុយឬទេ? ចំពោះបំណកស្រាយលើពាក្យខ្លះដែលយើងចាត់ទុកថា ពាក្យផ្ទុយដូចជា ស-ខ្មៅ ជាករណីដែលយើងនឹងលើកយកមកបកស្រាយជាគោលក្នុងការបកស្រាយពាក្យផ្សេងៗដែលមានលក្ខណៈនឹងពាក្យនេះ។ ខ្មៅ ជាអ្វិដែលងឹតៗ ហើយពេលយប់ មានសភាពងងឹត ដែលងងឹតនោះគឺមិនអាចបញ្ចាំងឱ្យភ... Read more
ឈឺ ចុក ចាប់ ផ្សា ក្រហាយ ឈឺ ចុក ចាប់ ផ្សា ក្រហាយ ដំបូង យើងត្រូវសួរសំណួរថា តើវាដូចគ្នាឬខុសគ្នា? បើដូច/ខុសយ៉ាងដូចម្ដេច? ចំពោះសំណួរនេះ មិនមានបញ្ហាចោទទេ សម្រាប់ជនជាតិខ្មែរដែលជាម្ចាស់ភាសា ប៉ុន្តែសម្រាប់អ្នករៀនភាសាខ្មែរជាភាសាទីពីរ នោះនឹងពិបាកបែងចែកឱ្យដាច់ចេញពីគ្នាណាស់ ខ្លះមិនទាំងយល់ដល់ផង ដោយគេសួរថា "ខ្ញុំឈឺពោះ។ ខ្ញុំចុកពោះ។" តើខុសគ្នាយ៉ាងម៉េច? ច្បាស់ណាស់បើសិនជាយើងមិនធ្លាប់សញ្ជឹងគិត នោះអាចនឹងឆ្លើយថាដូចគ្នា ឬឆ្លើយយករួចខ្លួន។ នៅក្នុងសំណួរខាង ខ្ញុំចង់ឱ្យអ្នកមើលសាកល្បងឆ្លើយដោយខ្លួនឯងជាមុនសិន ហើយចាំមើលទិន្នន័យដែលខ្ញុំផ្ដល់ជូន រួចហើយមើលបំណកស្រាយរបស់ខ្ញុំ ហើយចាំសំយោគជាមួយនឹងគំនិតអ្នកមើល។ ខ្ញុំសង្ឃឹមថាអ្នកមើលនឹងចូលរួមបញ្ចេញយោបល់។ បន្ទាប់យើងនឹងយក វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៧៩ ក្រហាយ គុ. ក្ដៅផ្សា : ក្រហាយខ្លួន។ ទំព័រ១៩៣ ចាប់ ១ កិ. កាន់មាំ : ចាប់ចោរ។ តាំងផ្ដើម : ចាប់ធ្វើការ។ ផ្ដួចឡើង, មាន : ចាប់មន្ទិល, ចាប់ឈឺ, ចាប់ជំងឺ។ ទំព័រ១៩៨ ចុក កិ. បិទដោយឆ្នុក។ សៀតណែនដូចគេចុក : ចុកពោះ។ ន. ឬ គុ. ឈ្មោះជំងឺឈឺខ្មួលខ្មាញ់ក្នុងពោះបណ្ដាលអំពីខ្យល់សៀតណែន តឹងដូចគេចុងដោយឆ្នុក : ជំងឺចុក, រោគចុកពោះ។ ឈ្មោះថ្នាំកែជំងឺចុក : ... Read more
សង្គមភាសា-ការប្រើប្រាស់ពាក្យ ការប្រើប្រាស់ពាក្យ (របស់អ្នកកាសែតសព្វថ្ងៃ) នេះជាអត្ថបទមួយដែលចេញពីកាសែតកោះសន្តិភាព ហើយខាងលើជាអត្ថបទកែឡើងវិញរបស់អ្នកភាសាម្នាក់។ ដំបូងខ្ញុំនឹងវិភាគលើការប្រើប្រាស់៖ មានផ្ទៃពោះ - ផើម ស្លាប់ - ងាប់ យើងឃើញថាអ្នកកាសែតប្រើប្រាស់ពាក្យមិនត្រូវតាមសណ្ឋានរបស់ពាក្យមួយណាសម្រាប់សត្វ មួយណាសម្រាប់មនុស្ស។ ម្ដាយកូន - ម៉ែកូន - មេកូន ចំពោះពាក្យនេះ ការប្រើម្ដាយកូន ក៏នៅតែមិនត្រូវនឹងសណ្ឋានពាក្យដែរ។ ចំពោះបញ្ហានេះ ជារឿងដែលកើតមានឡើងច្រើនមកហើយ ដែលមានប្រើទាំងក្នុងក្មេងទំនាន់(Gen Z) និងក្នុងចំណោមថ្នាក់ដឹកនាំ ព្រមទាំងអ្នកចេះដឹងក្រៅភាសាផងដែរ ដោយឃើញគេប្រើ៖ គាត់ញ៉ាំស្មៅមួយថ្ងៃប៉ុន្មានដង។ វា ជំនួសដោយ គាត់, ស៊ី ជំនួសដោយ ញ៉ាំ។ តាមទំនោរនេះ មានគំនិតពីរធំៗ៖ អ្នកចេះភាសាបរទេសជាងភាសាខ្មែរ ដែលភាសានោះគេមិនបែងចែកពាក្យសម្រាប់សត្វឬមនុស្សទេ អ្នកស្រឡាញ់សត្វ ដោយទុកសត្វដូចជាសមាជិកគ្រូសារស្មើនឹងមនុស្ស ឥឡូវ យើងនឹងពិនិត្យលើការយល់ដឹងរបស់អ្នកសរសេរអត្ថបទវិញម្ដង។ ហេតុអ្វីបានជាគាត់ប្រើពាក្យ ក្រុមបុគ្គលអគតិ? ដើម្បីនឹងឆ្លើយសំណួរនេះ យើងត្រូវតែឈ្វេងយល់កត្តាជុំវិញជាមុនសិន ហេតុអ្វីបានជាគេលេងរបាំត្រុដិ ហើយបាញ់ប្រើសសម្ល... Read more
Comments
Post a Comment