សង្គមភាសា-ការប្រើប្រាស់ពាក្យ

ការប្រើប្រាស់ពាក្យ

(របស់អ្នកកាសែតសព្វថ្ងៃ)

នេះជាអត្ថបទមួយដែលចេញពីកាសែតកោះសន្តិភាព ហើយខាងលើជាអត្ថបទកែឡើងវិញរបស់អ្នកភាសាម្នាក់។ ដំបូងខ្ញុំនឹងវិភាគលើការប្រើប្រាស់៖
  • មានផ្ទៃពោះ - ផើម
  • ស្លាប់ - ងាប់ 
យើងឃើញថាអ្នកកាសែតប្រើប្រាស់ពាក្យមិនត្រូវតាមសណ្ឋានរបស់ពាក្យមួយណាសម្រាប់សត្វ មួយណាសម្រាប់មនុស្ស។ 
  • ម្ដាយកូន - ម៉ែកូន - មេកូន
ចំពោះពាក្យនេះ ការប្រើម្ដាយកូន ក៏នៅតែមិនត្រូវនឹងសណ្ឋានពាក្យដែរ។

ចំពោះបញ្ហានេះ ជារឿងដែលកើតមានឡើងច្រើនមកហើយ ដែលមានប្រើទាំងក្នុងក្មេងទំនាន់(Gen Z) និងក្នុងចំណោមថ្នាក់ដឹកនាំ ព្រមទាំងអ្នកចេះដឹងក្រៅភាសាផងដែរ ដោយឃើញគេប្រើ៖ គាត់ញ៉ាំស្មៅមួយថ្ងៃប៉ុន្មានដង។ វា ជំនួសដោយ គាត់, ស៊ី ជំនួសដោយ ញ៉ាំ។ 

តាមទំនោរនេះ មានគំនិតពីរធំៗ៖
  1. អ្នកចេះភាសាបរទេសជាងភាសាខ្មែរ ដែលភាសានោះគេមិនបែងចែកពាក្យសម្រាប់សត្វឬមនុស្សទេ
  2. អ្នកស្រឡាញ់សត្វ ដោយទុកសត្វដូចជាសមាជិកគ្រូសារស្មើនឹងមនុស្ស
ឥឡូវ យើងនឹងពិនិត្យលើការយល់ដឹងរបស់អ្នកសរសេរអត្ថបទវិញម្ដង។ 
ហេតុអ្វីបានជាគាត់ប្រើពាក្យ ក្រុមបុគ្គលអគតិ? 
ដើម្បីនឹងឆ្លើយសំណួរនេះ យើងត្រូវតែឈ្វេងយល់កត្តាជុំវិញជាមុនសិន 
  1. ហេតុអ្វីបានជាគេលេងរបាំត្រុដិ ហើយបាញ់ប្រើសសម្លាប់?
  2. តើអ្នកធ្លាប់ឮគេថាសត្វព្រៃចូលស្រុកចង្រៃភូមិឬទេ?
សំណួរតែពីរប៉ុណ្ណេះ អាចថាជាចម្លើយពេញលេញរួចទៅហើយ ការមិនយល់អំពីវប្បធម៌ឬផ្នត់គំនិតសង្គម ក៏ជាកម្សោយរបស់អ្នកសរសេរដែរ។


Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន