ពាក្យផ្ទុយ-បដិសព្ទ

ពាក្យផ្ទុយ-បដិសព្ទ

ពាក្យផ្ទុយ-បដិសព្ទ

ជាពាក្យគូដែលមានភាពផ្ទុយគ្នា ដោយមានសណ្ឋានផ្សេងដូចជា កម្រិតធៀប(ធំ-តូច, ខ្ពស់-ទាប, វែង-ខ្លី, ...) កម្រិតគូ(ស្លាប់-រស់, ស-ខ្មៅ, ខុស-ត្រូវ, ...) កម្រិតទ្វេ​(ប្ដី-ប្រពន្ធ, ម៉ែ-ពុក, ទឹក-ដី, ...)។

ចំពោះ​ពាក្យផ្ទុយ​ដែលយើង​ធ្លាប់ដឹង​កន្លង​មក​នោះ​មិនមាន​អ្វីដែលគួរឱ្​យពិបាកនឹងរក​នោះ​ទោះ ហើយយើងទាំង​អស់គ្នា​ក៏យល់ស្រប​គ្នាជា​ច្រើនមក​ហើយ​ដែរ។ តែអ្វីដែលយើង​លើកយកមក​ពិចារណា​នៅទីនេះ គឺពាក្យផ្ទុយដែល​មានជម្រើស​ច្រើន​ដូចជា ស-ខ្មៅ ជាដើម ដែលមាន​ចំណោទសួរ​ថា ហេតុដូចម្ដេច​បានជា ស ផ្ទុយនឹង ខ្មៅ ម្ដេច​ក៏មិនផ្ទុយ​នឹង ក្រហម ឬព័ណ៌អ្វី​ផ្សេងទៅ? មួយទៀត ចំពោះ​ពាក្យខ្លះ​ដែលមិន​មានពាក្យ​ផ្ទុយនោះ តើបានអ្វី​មក​ធ្វើផ្ទុយ? តាមដែល​យើងដឹង​កន្លង​មក គេប្រើ អត់/មិន/ឥត/ពុំ បើ​សំស្ក្រឹត-បាឡី គេប្រើ អ សុ-ទុ ជាបុព្វបទ​ជាដើម។ តើចំណុច​ដូចដែល​ពោល​មកខាង​លើជាពាក្យផ្ទុយ​ឬទេ?

ចំពោះបំណកស្រាយ​លើពាក្យខ្លះដែល​យើងចាត់​ទុកថា ពាក្យផ្ទុយដូចជា ស-ខ្មៅ ជាករណីដែល​យើងនឹង​លើកយកមកបកស្រាយជាគោលក្នុង​ការបកស្រាយពាក្យផ្សេងៗដែលមានលក្ខណៈ​នឹងពាក្យនេះ។ ខ្មៅ ជាអ្វិដែលងឹតៗ ហើយ​ពេលយប់ មាន​សភាពងងឹត ដែលងងឹតនោះគឺមិនអាច​បញ្ចាំងឱ្យភ្នែក​យើងមើល​ឃើញអ្វីឡើយ គឺឃើញតែខ្មៅ។ ចំណែកស ជាអ្វីដែលភ្លឺៗ ហើយនៅពេលថ្ងៃ មានសភាពភ្លឺ ដែលភ្លឺនោះគឺអាចឱ្យបញ្ចាំងឱ្យភ្នែកយើងមើលឃើញអ្វី។ ដូច្នេះហើយបានជាគេថា ស ផ្ទុយនឹង ខ្មៅ។

ត្រូវ-ខុស-ដូច តើជាអ្វី? តើខុស-ត្រូវជាពាក្យផ្ទុយ ឬក៏ដូច-ខុសជាពាក្យផ្ទុយនឹងគ្នា ឬក៏ដូច-មិនដូច? សុទ្ធតែជារឿងដែលយើងត្រូវពិចារណា។

ដូចដែលយើងបាននិយាយហើយនៅខាងលើ មានពាក្យជា​ច្រើនដែលយើង​ទាមទារឱ្យមាន​ការសិក្សា​ស៊ីជម្រៅអំពីពាក្យផ្ទុយរបស់ខ្មែរ។ ដូចកន្លងមកពាក្យផ្ទុយរបស់ពាក្យ មាន គឺ គ្មាន តែចំពោះយើង ពាក្យផ្ទុយរបស់ មាន មិនមែន គ្មានទេ គឺទទេ។ កាលដែលសិក្សា ហើយដឹងថា​ពាក្យណាផ្ទុយនឹង​ពាក្យ​មួយពិតប្រាកដនោះ យើងមិនហ៊ានអះអាងភ្លាមៗនោះទេ ព្រោះវាតម្រូវឱ្យយើងសិក្សា​​ឈ្វេងយល់ឱ្​យគ្រប់​បរិបទនៃពាក្យដែលយើងត្រូវធ្វើការសិក្សានោះជាមុនសិន។ មែនហើយ មានពាក្យខ្លះ យើងដឹង​​ច្បាស់ដោយ​មិនមានការសិក្សា តែពាក្យជាច្រើនទៀត គឺត្រូវជាចាំបាច់។

នៅអត្ថបទក្រោយៗ យើងនឹងឈ្លៀតសិក្សាលើពាក្យនីមួយលំអិតជូនប្រិយមិត្រអ្នកអាន។

ញ៉.ផល្លី សុផេន
១៧ កុម្ភៈ ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ