Posts

Showing posts from November, 2024

វណ្ណយុត្ត-របាទ

Image
វណ្ណយុត្ត-របាទ វណ្ណយុត្ត - របាទ (-៌) របាទ (រ-បាត) ន. ជើងអក្សរ រ (ហៅដោយសន្មតិ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទ ដែលខ្មែរប្រើតាមបែប រេផៈសំស្ក្រឹត មានរូបសណ្ឋានដូច្នេះ(-៌); នៅក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើ រ ពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុង ដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឱ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្ក្រឹតឬសំស្ក្រឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ ជាដើម; ប៉ុន្តែបើមានស្រៈដែលទើសពិបាកសរសេរនោះត្រូវដាក់អក្សរ រ ពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជា ទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយ ជាដើម; ចួនកាលមិនមានស្រៈទើសទែងទេ ប៉ុន្តែគួរឱ្យច្រឡំពិបាកអាន ក៏ត្រូវដាក់តួ រ លើជើងអក្សរខាងចុងបានដែរ, ដូចជា កម៌ន៑, អាស្ចាយ៌, អាចាយ៌ ប្រើជា ករ្ម័ន, អស្ចារ្យ, អាចារ្យ ជាដើម (ប្រើសម្រួលឱ្យងាយមើលងាយថា)។ បើមានអក្សរ រ ជាតួប្រកបពីខាងចុង, នឹងប្រើជារបាទ(រេផៈ)នេះផងពុំបានឡើយ, ដូចជា ជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រ ជាដើម(សរសេរយ៉ាងនេះត្រឹមត្រូវហើយ) កុំសរសេរ ជ័រ៌, … ទទ័រ៌ ឬ ជារ៌, … ទទារ៌ ដូច្នេះឡើយ(ម.ព. បាទ១ ន. និង រេផៈ ផង)។ (វចនានុក្រមខ្មែរ ១៩៦៧ ទំ.៩៩៣) រេផៈ ន. (រេផ) អក្សរ រ; ពាក្យ។ ឈ្មោះវណ្ណ...

វណ្ណយុត្ត-វណ្ណវាទ

Image
សេចក្ដីផ្ដើមអំពីវណ្ណយុត្ត-វណ្ណវាទ វណ្ណយុត្ត-វណ្ណយុត្តិ-វណ្ណវាទ កន្លងមក ខ្ញុំឃើញនៅលើបណ្ដាញសង្គមមានបង្ហោះច្រើនទាក់ទងសញ្ញាវណ្ណយុត្តិ ប៉ុន្តែការបង្ហោះនោះគ្រាន់តែប្រាប់ឈ្មោះវណ្ណយុត្តិ បើពន្យល់ក៏មិនលំអិត ដែលនាំឱ្យអ្នកមើលដែលមិនទាន់ច្បាស់នៅតែមិនទាន់ច្បាស់ដដែលជាដដែល។ ដោយឃើញយ៉ាងនេះ ខ្ញុំក៏សម្រេចចិត្តសិក្សាតាមចំណេះ តាមពេលដើម្បីនឹងឈ្វេងយល់ ហើយស្វែងរកចម្លើយទុកជាការចេះខ្លួនឯងមួយ និងចែកនូវចំណេះដល់អ្នកដែលមិនទាន់ចេះមួយ។ វណ្ណយុត្ត ឬ –យុត្តិ (វ័ន-ណៈយុត) ន. (បា. ស.; សំ. វណ៌យុក្ត ឬ–យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន១៨យ៉ាងគឺ [...] ។ (វចនានុក្រមខ្មែរ ១៩៦៧) វណ្ណយុត្តិ មកពីពាក្យ វណ្ណៈ ផ្សំនឹង យុត្តិ។  វណ្ណ ឬ វណ្ណៈ ១ (វ័ន-ណៈ) ន. (បា. វណ្ណ; សំ. វណ៌) អក្សរ។ (វចនានុក្រមខ្មែរ ១៩៦៧)  យុត្ត គឺការប្រកប ការភ្ជាប់ចូល(នឹងអ្វីៗ)។ (អ៊ុម គយ, ធាតុសង្គ្រោះ ១៩៦៦) ដូច្នេះ វណ្ណយុត្ត គឺជាស្នាមគំនូសដែលភ្ជាប់នឹងអក្សរ ដើម្បីប្រកបឬសម្គាល់លក្ខណៈ។ បើយោងតាមវចនានុក្រមខ្មែរ វណ្ណយុត្តមាន១៨ ដូចជា៖ សញ្ញាខណ្ឌ(។) សញ្ញាសួរ(?) សញ្ញារបាទ(៌) សញ្ញាទណ្ឌឃាត(៍)ជាដើម។ ប៉ុន្តែបណ្ឌិតច័ន្ទ...

ធ្នះ

Image
ធ្នះជាអ្វី? ធ្នះ នៅផ្លូវ៦០ទៅផ្សារអ៊ីអន៣ ធ្នះ ន. ទីស្រប់នៅលើមែក, លើប្រគាបឈើ ឬមានសសរធ្វើកណ្ដាលវាល, ធ្វើក្នុងព្រៃឬក្នុងទឹកសម្រាប់លាក់ខ្លួនពួនចាំចាប់ចាំប្រហារសត្វឬក្រពើ។ បើសិនបើខ្ញុំមិនធ្លាប់បានប្រទះពាក្យ ធ្នះ នោះខ្ញុំនឹងនិយាយថា ធ្នើបង់សំណាញ់ ឬក៏ប្រដាប់ឈរបង់សំណាញ់បាត់ទៅហើយ។  ដូច្នេះ បើសិនជាយើងមិនធ្លាប់ដឹងទេ នោះយើងមិនគួរណានឹងនិយាយថាពាក្យខ្មែរគ្មានទេ។ ពិសេសអ្នកដែលនិយមភាសាបរទេសជាជាងខ្មែរ។

វាក្យសព្ទខ្មែរ

Image
អ្វីជាពាក្យកម្ចី អ្វីជាពាក្យកម្លាយ អ្វីជាពាក្យក្លាយ? វាក្យសព្ទ-ពាក្យកម្លាយ_ពាក្យក្លាយ_ពាក្យកម្ចី ជាដំបូង យើងត្រូវបែងចែកចម្លើយជាពីរសិន៖ ១) ពាក្យកម្ចី ពាក្យកម្លាយ ជាលទ្ធផលដែលកើតចេញពីវិធីកង្កើតពាក្យមួយបែប។ ២) ពាក្យក្លាយ ជាលទ្ធផលដែលកើតចេញពីការវិវត្តចេញពីពាក្យដើមដោយឆ្លងកាត់ពេល កន្លែង និងសម្រួលតាមភាសា។ - ពាក្យកម្លាយ ជាពាក្យដែលកើតចេញពីវិធីកម្លាយ។ (ក្រុមប្រឹក្សាជាតិភាសាខ្មែរ ២០១៣) - ពាក្យក្លាយ ជាពាក្យដែលបានផ្លាស់ប្ដូររូបសព្ទខុសប្លែកពីពាក្យដើមដោយឆ្លងកាត់មួយរយៈពេលនៃការប្រើប្រាស់។ (ក្រុមប្រឹក្សាជាតិភាសាខ្មែរ ២០១៣) - ពាក្យកម្ចី ជាពាក្យដែលខ្ចីពីភាសាដទៃ។ + ពាក្យកម្លាយ នៅក្នុងភាសាខ្មែរមានវិធីកម្លាយច្រើនដើម្បីនឹងបង្កើតពាក្យថ្មីដែលជាសន្តាននឹងគ្នា។ ឧ. បង្កើត < កើត + បង៑- ; ខ្នើត < កើត + -ន៑- ; កំណើត < កើត + -អម៑/ណ-។  + ពាក្យកម្ចី នៅក្នុងភាសាខ្មែរយើងមានប្រភពមកពីភាសាសំស្ក្រឹត(កន្ត្រៃ) បាឡី(មនុស្ស) បារាំង(សាក់កាដូ) អង់គ្លេស(កុំព្យូទ័រ) ថៃ(បៃតង) ចិន(ហុងស៊ុយ) ...។  + ពាក្យក្លាយ នៅក្នុងភាសាខ្មែរមានពីរយ៉ាង ១) ដោយក្រីពាក្យវែងជាខ្លី - ភ្នំអាសន្នទុក្ខ > ភ្នំសន្ទុក។ ២) ដោយសម្រួលសូរមកជាខ្មែរ - ...

សម្រែកទូកង

Image
ហេតុអ្វីទូកងត្រូវស្រែក? ចំពោះអ្នកដែលចូលចិត្តទូកមិនជាពិបាកឆ្លើយទេ គឺដើម្បីកម្លាចិត្ត និងបង្កើនភាពរំពងអឺងកង។ ប៉ុន្តែនៅមានចំណុចជាច្រើនទៀតដែលយើងត្រូវលើកយកមកពិភាក្សារកហេតុផល។ ទូកចែវ ១. ដំណើរការដាក់ទូកចុះពីលើបង្គង ជាធម្មតាទូកមានជំនាងកាត់ជាព្រលឹកព្រាយ អ្នកតា ... ដូច្នេះជាធម្មតាគេលេងភ្លេងថ្វាយឬក៏មានបញ្ជាន់រូបផងដែរ។ ពេលគេធ្វើពិធីទាក់ទងនឹងព្រលឹងហើយ គេលើកទូកចេញពីបង្គង។ មុនលើកចេញចំណុះត្រូវចូលស្នែងតាមខ្ទងនៃទូករៀងៗខ្លួន ប៉ុន្តែសព្វថ្ងៃមានរទេះអូសដូច្នេះមិនសូវជាសែងទេ ទោះបីជាយ៉ាងណាក៏ចំណុះនៅតែនៅអបសងខាងទូកដើម្បីទប់។ មានមនុស្សម្នាក់អាចជាអ្នកបក់ក្បាលទូកឬអ្នកដែលគេយល់ថាល្អស្រែកឡើង៖  យក្សអរ..., ចំណុះស្រែក ហ៊ើ/អើយ។  ចំពោះទូកខ្លះស្រែកបន្ថែមទៀត៖  យក្សខឹង..., ចំណុះស្រែក ហ៊ឺ...។ អ្នកផ្ដើមគ្រហឹមតប ហ៊ឺ! ចំណុះតបវិញ ហ៊ឺ។  ថាដូច្នេះគម្រប់៣ដងទើបគេលើកទូកចុះទឹក។ ពេលគេចាប់ផ្ដើមចុះអុំទូក ចំណុះចុះអង្គុយក្នុងទូកពេញហើយ អ្នកបក់ក្បាលស្រែកមុនចេញដំណើរដូចករណីខាងលើដែរ។ បន្ទាប់មកអ្នកក្បាលឱ្យចំណុះអុំថយយកទី ពេលចេញពីកំពង់ល្មមនឹងប្រះឡើងទៅខាងលើយកទីហើយ គេចាប់ផ្ដើមក្រោកឈរនៅផ្នែកខាងក្រោយដែលហៅថាជ្រោង។ ហើយអ្នកបក់ក្បាលស្រែក៖ ...