Posts

Showing posts from June, 2024

ប-ព-ប៉

Image
ប-ព-ប៉ សាកល្បងសិក្សាសំណេរពាក្យដែលមានព្យញ្ជនៈ ប្ល ព្ល ?ប៉្ល  តើមានភាពខុសគ្នាយ៉ាងដូចម្ដេច? ចំពោះពាក្យដែលមាន ប្ល ហើយអានថា ផ្ល ជាការធម្មតាចំពោះពាក្យខ្មែរយើង ហើយក៏មិនច្រឡំសូរនឹង ព្ល អានថា ភ្ល ដែរ ប៉ុន្តែ ចំពោះពាក្យចម្ចីវិញ មានការលំបាកខ្លះ ពិសេសមានការពិបាកក្នុងការបញ្ចេញសូរអាន ដូចក្នុងករណី ប្លុក/ប្លក់ កុម្មុយនីស្ត/សេរី ជាដើម ដែលពាក្យនោះ យើងខ្ចីពីភាសាបរទេស(អង់គ្លេស) ដែលក្នុងភាសាគេមិនអានថា ផ្លុក/ផ្លក់ ភ្លុក/ភ្លក់ ទេ ចំណែកឯងក្នុងអំណានខ្មែរយើងក៏មិនបានអានដូចនេះដែរ គឺគេអានថា ប៉្លុក/ប៉្លក់។ នៅក្នុងសំណេរដ៏ខ្លីនេះ យើងនឹងសាកល្បងសិក្សាថា តើគួរតែមានសំណេរមួយបែបទៀត ដើម្បីកត់ត្រាសូរដែលខ្ចីពីភាសាបរទេសដែរឬទេ? ដែលសូរនោះយើងធ្លាប់ដឹងទាំងអស់គ្នា ហើយក៏មិនមានអ្វីប្លែកដែរ អ្វីដែលប្លែកនោះ គឺមិនដែលមានក្នុងសំណេរខ្មែរបច្ចុប្បន្នប៉ុណ្ណោះ។ នៅទីនេះ យើងនឹងសាកល្បង បង្កើតសំណេរមួយ គឺ  ប្ល៉  ។ - ប្លេហ្វារ៉ូប្លាស(blepharoplast) ប្លាស្តូសែល(blastocoel) វចនានុក្រមជីវវិទ្យា ២០០៣ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ - ប្លុក(bloc) សទ្ទានុក្រមខេមរយានកម្ម បារាំងខ្មែរ ១៩៧៣ វិភាគសូរ បើសិនជាសូរ [pʰl]  យើងកត់ត្រា ប្ល/ព្ល ផ្ល/ភ្ល...

ទឹកតែ

Image
ទឹកតែ សង្គមយើងមនុស្សប្រុសដែលមានវ័យចំណាស់តែងតែពិសារ(ផឹក)ទឹកតែជាប្រចាំថ្ងៃ ហើយក៏ជារបស់មួយដែលពេញនិយមសម្រាប់ទទួលភ្ញៀវទាំងភ្ញៀវមកលេងផ្ទះ ទាំងភ្ញៀវចូលរួមកម្មវិធីនានាមានបុណ្យជាដើម។ តែ ជាអ្វី? ១) សំដៅដល់ឈ្នាប់ដែលប្រាប់លក្ខណៈគំនិតពីរឬច្រើនផ្ទុយគ្នាក្នុងប្រយោគឬឃ្លា។ ឧ. គាត់ចូលចិត្តស្វាយ តែខ្ញុំមិនចូលចិត្តទេ។ * តែ = ប៉ុន្តេ។ ២) សំដៅដល់មហាសព្ទ(ពាក្យទូទៅ/ពាក្យធំ)នៃមុខងាររបស់ដើមឈើម្យ៉ាង៖ ដើមតែ ស្លឹកតែ ទឹកតែ កាកតែ។ តាមទម្លាប់គេប្រើត្រឹមតែ តែ ប៉ុណ្ណោះ។ យើងដឹងន័យបានដោយអាស្រ័យលើបរិបទឬសម្ព័ន្ធក្នុងប្រយោគ។ ឧ. ទិញតែ - តែ ជាផលិតផលសម្រេច។ ផឹកតែ - តែ ជាទឹកតែ។ ចំពោះពាក្យតែមានន័យធៀបជាច្រើនទៀតដូចជា៖      ក- នៅសាលា សិស្សខូចខិលវាយគ្នាឬមិនគោរពវិន័យសាលា ដូច្នេះគ្រូក្រុមប្រឹក្សាវិន័យហៅចូលប៉ារ៉ូល(ការិយាល័យ)ផឹកតែក្ដៅ។ ផឹកតែក្ដៅទីនេះសំដៅដល់ការទទួលពាក្យស្ដីបន្ទោស ពាក្យល្វីង ចត់ ក្ដៅ ដូចរសនៃទឹកតែដែលគេបង់ច្រើនអីចឹង។     ខ- ប្រជាពលរដ្ឋទៅធ្វើលិខិតបញ្ជាក់កំណើតកូននៅឃុំសង្កាត់ មន្ត្រីឃុំសង្កាត់ធ្វើហើយ គេសុំថ្លៃទឹកតែ។ ទឹកតែ ទីនេះសំដៅដល់លុយសគុណដែលមន្ត្រីខំជួយធ្វើឱ្យ។      គ- តែស្ករ ជាវោហារសព...

ហឹរ/ហិល/រឹល

Image
ហឹរ/ហិល/រឹល រឹល/រិល-ហឹរ/ហើរ-ហិល  ដែលខ្ញុំលើកយកពាក្យទាំងនេះមកសរសេរក៏ដោយសារតែ ខ្ញុំបានមើលឃើញមានការសរសេរកន្លងមកខុស ហើយនិងមានការជជែកពិភាក្សាគ្នាដោយតាមទំនើងចិត្តខ្លួនឯង។ ទាំងនេះមិនមែនមានន័យថាខ្ញុំចេះដឹងអ្វីនោះទេ ក្នុងគោលបំណងតែម្យ៉ាងប៉ុណ្ណោះ គឺចង់ឱ្យការពិភាក្សានិងការប្រើប្រាស់ពាក្យឱ្យមានលក្ខណៈដែលអាចទទួលយកបានទាំងសងខាង។ ដើម្បីដោះស្រាយបញ្ហានេះ យើងសូមលើលក្ខណៈសូរវិទ្យាមកវិភាគជាដំបូង៖ ១) បំណកស្រាយតាមសូរវិទ្យា     ក-  តួប្រកប  /រ ឬ ល/ ដែលនៅខាងចុង រាល់ពាក្យដែលមានបរិបទតែមួយ តួប្រកបរវាង រ និង ល គ្មានភាពប្រឈមផ្នែកន័យនោះទេ ដូច្នេះ រ និង ល ជាសទ្ទតាតែមួយ។ ដែល រ ជាសទ្ទតាដើម ឯ ល ជាសទ្ទតាដែលកើតចេញពីការសម្រួលសូរ ក្នុងករណីដូចគ្នានេះយើងរាប់ទាំងអវត្តមានសទ្ទតា រ ផងដែរ។  ឧទាហរណ៍៖ កង្ហារ > កង់-ហា / កង់-ហាល់ ; ដែរ > ដែ / ដែល , ដែល > ដែ / ដែល។ បើយោងទៅតាមឧទាហរណ៍ទាំងនេះ យើងឃើញថា រ មានក្នុងសំណេរដែលនៅស្រុកខ្លះមានបញ្ចេញសូរ ប៉ុន្តែសព្វថ្ងៃមិនចេញច្បាស់ទេ ហើយស្រុកខ្លះបោះសូរ រ ចោល ឯស្រុកខ្លះទៀតដូរសូរ រ ជា ល។       ខ-  តួព្យញ្ជនៈខាងដើម  /រ ឬ ហ/ បើយោង...

គងអន្ទាក់ខ្លា - គងពាក់ខ្លា

Image
គងអន្ទាក់ខ្លា - គងពាក់ខ្លា អង្គុយគងអន្ទាក់ខ្លា / អង្គុយគងពាក់ខ្លា ហេតុអ្វីបានជាយើងលើកយកមកនិយាយ? ដោយសារតែយើងចង់ពិចារណាអំពីលក្ខណៈនៃការបង្កើតពាក្យ។  ១) វចនានុក្រមបានផ្ដល់អំណោយន័យថា គងអន្ទាក់ខ្លា គង-កជើង-ម្ខាងលើក្បាលជង្គង់ម្ខាង។ វិភាគលើអំណោយន័យរបស់វចនានុក្រម - អន្ទាក់ដាក់ខ្លា មានឈើមួយជាបង្កៃដែលគេដាក់ធ្វើជាគន្លឹះពេលដែលខ្លាជាន់ទៅដងនឹងវាត់ឡើង។ ឯសណ្ឋាននៃការអង្គុយគឺមានសណ្ឋានដូច្នេះឯង។ ដូចនេះហើយបានជា គេធៀបដើម្បីបង្កើតជាពាក្យ  គងអន្ទាក់ខ្លា ។ + ចម្ងល់ ហេតុដូចម្ដេចបានជាគេធៀបទៅនឹងអន្ទាក់ដាក់ខ្លា មិនធៀបនឹងអន្ទាក់ដាក់សត្វនានាទៅ? នេះជាចំណុចដែលគួរយកមកពិចារណា។ តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់អន្ទាក់ដាក់ខ្លា ឬក៏ពីសម័យមុនមានខ្លាច្រើន ហើយមនុស្សស្គាល់អន្ទាក់ដាក់ខ្លាគ្រប់ៗគ្នា មានតែក្មេងៗសព្វថ្ងៃទេដែលមិនសូវស្គាល់។ ចុះបើយើងគិតបែបនេះវិញ យ៉ាងម៉េចដែរ? ២) សត្វដែលមានសន្ដាននឹងខ្លា មានឆ្មា ឆ្កែជាដើម សុទ្ធតែដេក ហើយយក ជើងម្ខាងគងលើជើងម្ខាងទៀត  សូមមើលរូបខ្លាខាងលើ។ បង្កើតបានជាពាក្យ  គងពាក់ដូចខ្លា ។ + ពាក់ ជាការដាក់របស់មួយខាងលើរបស់មួយទៀត។ + ដូច ត្រូវបានដកចេញតាមទម្រង់ មុខដូចឆ្កែ > មុខឆ្កែ, ទ្រូដូចមាន់...

ចាក់-ជល់-បុក-បុះ

Image
ចាក់-ជល់-បុក-បុះ ចាក់-ជល់-បុក-បុះ តើអ្នកមានធ្លាប់សង្កេតអំពីសម្ដីអ្នកស្រុកផ្សេងគ្នាដែលគេប្រើពាក្យខ្លះដូចគ្នា ហើយពាក្យខ្លះខុសគ្នា។ ដូចយ៉ាងអ្នកស្រុកកំពង់ចាម ផ្អាវ ; គោជល់គ្នា។ គឺគោពីរក្បាលយកក្បាលទៅទល់នឹងគ្នា ហើយរុញចុះឡើងដើម្បីនឹងដឹងកម្លាំងចាញ់ឈ្នះ។ ប៉ុន្តែ គោជល់ខ្ញុំ។ គឺគោដែលកាចឬការកូន ហើយវាទៅបុកនឹងមនុស្ស(ខ្ញុំ) ឯមនុស្សនៅតតាំងឬរត់ចេញអាស្រ័យលើចិត្តមនុស្សនោះ។ ចំណែកអ្នកព្រៃវែង កំពង់ពពិល គេនិយាយ ; គោជល់គ្នា។ គោបុះខ្ញុំ។ ដូច្នេះ យើងឃើញថាអ្នកស្រុកមួយប្រើពាក្យពីរដើម្បីនិយាយអំពីសកម្មភាពពីរផ្សេងគ្នា ឯអ្នកស្រុកមួយទៀតប្រែពាក្យតែមួយដើម្បីនិយាយអំពីសកម្មភាពពីរ ដែលគេយល់ឃើញថាដូចគ្នាក៏ពុំដឹង។ ដើម្បីបញ្ជាក់រឿងនេះ យើងមើលទៅលើអំណោយន័យដែលមាននៅក្នងវចនានុក្រមខ្មែរ៖ ១- ចាក់ បើយោងទៅតាមវចនានុក្រម និងពាក្យចាក់ថ្នាំ យើងឃើញស្ដែងលក្ខណៈន័យរួមមួយ គឺដាក់បញ្ចូលរបស់អ្វីណាមួយទៅក្នុងអ្វីមួយ។ ឧ- ចាក់មួយកាំបិត គឺបញ្ចូលកាំបិតទៅក្នុងខ្លួន សាច់ជាដើម។ ចាក់ទឹកចូលដប គឺបញ្ចូលទឹកទៅក្នុងដបមួយទៀត។ ប៉ុន្តែ ចាក់ទឹកចេញ គឺមិនច្បាស់ថាបញ្ចូលទៅទេណា អាចថាចូលទន្លេ ចូលដីបាន។  ២- ជល់ បើយោងតាមវចនានុក្រម និងការប្រើរបស់អ្នកព្រៃវែងម្ដុំមួយ ឃើញថាស្ដ...

អស់

Image
អស់ អស់  [ʔɒh / ʔɔah  / ʔʊɜh ] តើអ្នកចាប់អារម្មណ៍អំពីការបន្លឺសូររបស់  អស់  ដែលអ្នកស្រុកបញ្ចេញសំឡេងខុសគ្នាដែរឬទេ? តើអ្នកយល់ឬមានមូលហេតុដើម្បីនឹងបកស្រាយដែរឬទេ? ឧទាហរណ៍៖ ទស់ [tʊɜh/tɔh]  ពស់ [pʊɜh/pɔh]  រស់[rʊɜh/rɔh]  លស់[l ʊɜh/lɔh] បើយើងយោងទៅលើពាក្យទាំងបួននេះ យើងឃើញថាមានសំណូរពីរយ៉ាង ដោយមានបញ្ចេញជាសូរស្រៈផ្សំ/ ʊɜ /និងស្រៈទោល/ ɔ /។ ចំពោះសំណូរទាំងពីរនេះ មានមួយឆ្លើយនឹងសំណូររបស់ពាក្យ អស់ ដែលមានបីសំណូរ គឺស្រៈផ្សំ / ʊɜ /   ដូច្នេះនាំឱ្យយើងយល់ឃើញថា អ គួរតែជាក្រុមពួក អ៊។ ចំពោះវេយ្យាករណ៍ទូទៅនាបច្ចុប្បន្ន អ ជាព្យញ្ជនៈក្រុម អ ប៉ុន្តែសៀវភៅនាអតីត អ មិនស្ថិនក្នុងក្រុមព្យញ្ជនៈទេ គឺស្ថិតនៅក្នុងក្រុមស្រៈពេញតួ ហើយស្រៈពេញតួជាក្រុមពួក អ៊។ បើយើងមើលទៅលើចំណាត់ថ្នាក់នៃអ្នកសូរវិទ្យា យើងឃើញថា អ ជាព្យញ្ជនៈអឃោសៈឬក្រុម អ។ បើយើងសង្កេតដោយស្ដាប់អ្នកស្រុកតាមជ្រៀទន្លេ តូច សំណូរ  [ʔɔah ] មានច្រើនជាង  [ʔɒh /  ʔʊɜh ]។ ប្រការនេះ នាំឱ្យយើងទាញសន្និដ្ឋានបានថា អ ក្នុងពាក្យ អស់ ដែលអ្នកស្រុកទន្លេតូចបន្លឺ គឺស្ថិតនៅក្នុងចន្លោះមួយថ្មីដូចគ្នានឹងក្រុម អ៊ ដែលផ្សំនឹងស្រៈ អា ដូចជា៖ គាស់[k...

កោសខ្យល់

Image
កោសខ្យល់ ដូចដែលយើងបានដឹងហើយថា៖កោសខ្យល់ជាវិធីព្យាបាលមួយបែបដែលខ្មែរយើងយល់ឃើញថាមានប្រសិទ្ធភាព ហើយក៏មានអ្នកយល់ថាមិនល្អដែរ។ កោសខ្យល់  វាខ្យល់ហើយ។ ចាប់វាកោស។ នេះជាសម្ដីដែលយើងបានធ្លាប់ឮ។ បើយោងតាមសាច់ក្ដីនេះ ទាល់តែមានខ្យល់ទើបគេកោសខ្យល់។ ខ្យល់នោះ គឺសំដៅដល់ជំងឺដូចជា ខ្យល់ចាប់ វិលមុខ ឈឺក្បាល ជាដើម។ គេមិនសំដៅដល់ខ្យល់ជាសភាវៈធម្មជាតិនៅក្នុងអាកាសឡើយ។ ខ្យល់ជាអ្វី?  ខ្យល់ជាសភាវៈបក់, ដែលផាត់ទៅមកតាមធម្មតាលោក គឺរំជួលអាកាស។ ខ្យលចាប់ គឺធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឱ្យវិលមុខបែកញើស ត្រជាក់ខ្លួន។ ខ្យល់គរ គឺខ្យល់ចាប់ធ្ងន់បាត់ស្មារតីដូចមនុស្សស្លាប់។ (វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ ទំព័រ១១៣) កោសជាអ្វី?  កោស គឺរូសរំលីង : កោសជ្រូក, កោសដូងជាដើម។  (វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ ទំព័រ៥១) =>  កោសខ្យល់  គឺ យកជំងឺចេញពីខ្លួន។   តាមដឹងអំពីលក្ខណៈរបស់ចាស់ៗ - ក្មេង ធម្មតាគេយកស្លឹកម្លូកោស, ជំទង់ ធម្មតាគេយកសំបកក្រូចឆ្មារ, បើមនុស្សធំល្មមមានសាច់ចាស់ហើយ គេយកសេនកោស។ បើយោងទៅលើលក្ខណៈខាងលើ នាំឱ្យយើងដឹងថាការកោសខ្យល់របស់ដូចតាយើងមានលក្ខណៈពិសេសនិងមានរបៀបត្រឹមត្រូវ...

ដំបូន្មាន-ទូន្មាន

Image
ដំបូន្មាន, ទូន្មាន ដំបូន្មានមកពីទូន្មានទេ? ដំបូន្មាន-ទូន្មាន ជាដំបូងយើងឈ្វេងយល់អំពីពាក្យ ទូន្មាន ជាមុនសិន។  ទូល + មាន > ទូល្មាន ហើយ ល ផ្លាស់ជា ន  បានជា ទូន្មាន។  ទូល  ប្រាប់, ឱ្យដំណឹង ;  មាន  ជាទ្រព្យសម្បត្តិ(ន័យនៃទ្រព្យសម្បត្តិ គឺអ្វីដែលល្អ ដែលគេចង់បាន) ដូច្នេះយើងឃើញថាវាស្ដែងលក្ខណៈន័យ ប្រាប់អ្វីដែលល្អ ប្រាប់អ្វីដែលគេចង់បាន ។ ១) ទូន្មាន[ tʊnmiɜn]  + [-ប៑ -/-p -] > ទ្បូន្មាន[ tpʊnmiɜn]  > ទំបូន្មាន [tʊmɓɔʊnmiɜn]  > ដំបូន្មាន[ɗɒmɓɔʊnmiɜn] + ទូន្មាន ផ្សំនឹងផ្នត់ជែក[-ប៑-]ទម្រង់[-ព-]បង្កើតបានជាពាក្យកម្លាយ ទ្បូន្មាន(ទ ជើង ប មិនមែនជា ឡ ឡើយ) ដែល ទ្បូន្មាន ហ្នឹងមាន អាគម ឬ ស្នៀត  អម៑ ចូលមកជ្រែកដើម្បី សម្រួលសូរ  បង្កើតបានជា ទំបូន្មាន ហើយ ទ ដូចជា ដ ដូច្នេះហើយបានជាមានរូបសំណេរជា ដំបូន្មាន។ ផ្នត់ជែក[-ប៑-] ស្ដែងលក្ខណៈន័យរបស់ដែលគេយកមកបង្ហាញ។ ២) ដំបូល + មាន > ដំបូន្មាន ដែល ដំបូល ជាអ្វីដែលនៅខាងលើ ឯ មាន ដូចគ្នានឹងខាងលើ ដូច្នេះ អ្វីដែលមានប្រយោជន៍នៅខាងលើឬជាបឋម ។ បើយោងតាមសេចក្ដីខាងលើ ពាក្យដំបូន្មានគួរតែចេញពីពាក្យឫសទូន្មានតាមលក្ខណៈលេខ១)។ ដំប...

ម្ដាយ-មាតា-ម៉ែ-ម៉ាក់

Image
ម្ដាយ-មាតា-ម៉ែ-ម៉ាក់ ម្ដាយ-មាតា-ម៉ែ-ម៉ាក់  - នៅក្នុងអត្ថបទនេះ ខ្ញុំមិនបាននិយាយអំពីម្ដាយដែលយើងគ្រប់គ្នាធ្លាប់បានអានឬស្ដាប់អំពីការឱ្យនិយមន័យឬន័យថាម្ដាយឡើយ គឺខ្ញុំសិក្សាអំពីប្រវត្តិនៃពាក្យថា"ម្ដាយ" ដោយចោទជាសំណួរថា៖ តើពាក្យថា ម្ដាយ មានប្រភពមកពីណា? ឬក៏ជាពាក្យខ្មែរតែម្ដង?  បើតាមការសន្និដ្ឋានប្រឋម ខ្ញុំយល់ថាចេញពីពាក្យ មាតា។ ១- បើយោងតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យមិនបានប្រាប់អំពីប្រភពរបស់ពាក្យម្ដាយឡើយ ដូច្នេះម្ដាយមិនមែនជាពាក្យក្លាយចេញពីមាតាឡើយ តែសេចក្ដីពន្យល់ថាដូចមាតា។  ២- ម៉ែពុក-ពុកម៉ែ, ឳពុកម្ដាយ-ម្ដាយឳពុក, ប៉ាម៉ាក់-ម៉ាក់ប៉ា, មាតាបិតា, មេបា ; បើយោងទៅលើពាក្យទាំងអំបាលនេះ យើងឃើញថាពាក្យនីមួយៗមានគូរបស់វា ដែលឳពុកគូនឹងម្ដាយ ហើយយើងដឹងទៀតថា ឳពុក ជាប្រាក្រឹតរបស់ឥណ្ឌា ដូច្នេះ ម្ដាយក៏គួរតែជាប្រាក្រឹតរបស់ឥណ្ឌាដែរ។  => មាតា > មាដា > ម្ដា > ម្ដាយ ; យោងលើលក្ខណៈរបស់ពាក្យ ម្ដង < មួយដង, ម្ង៉ៃ < មួយង៉ៃ ; ង៉ៃ-ថ្ងៃ។ ៣- តែបើយោងតាមសិលាចរឹក      ក- តៃ ស្រី/មនុស្សស្រី       ខ- កន្តៃ ភាពជាស្រី / ជាជាមនុស្សស្រី (ដោយយោងទៅលើលក្ខណៈនៃផ...