ទឹកតែ
ទឹកតែ
សង្គមយើងមនុស្សប្រុសដែលមានវ័យចំណាស់តែងតែពិសារ(ផឹក)ទឹកតែជាប្រចាំថ្ងៃ ហើយក៏ជារបស់មួយដែលពេញនិយមសម្រាប់ទទួលភ្ញៀវទាំងភ្ញៀវមកលេងផ្ទះ ទាំងភ្ញៀវចូលរួមកម្មវិធីនានាមានបុណ្យជាដើម។
តែ ជាអ្វី?
១) សំដៅដល់ឈ្នាប់ដែលប្រាប់លក្ខណៈគំនិតពីរឬច្រើនផ្ទុយគ្នាក្នុងប្រយោគឬឃ្លា។ ឧ. គាត់ចូលចិត្តស្វាយ តែខ្ញុំមិនចូលចិត្តទេ។ * តែ = ប៉ុន្តេ។
២) សំដៅដល់មហាសព្ទ(ពាក្យទូទៅ/ពាក្យធំ)នៃមុខងាររបស់ដើមឈើម្យ៉ាង៖ ដើមតែ ស្លឹកតែ ទឹកតែ កាកតែ។ តាមទម្លាប់គេប្រើត្រឹមតែតែប៉ុណ្ណោះ។ យើងដឹងន័យបានដោយអាស្រ័យលើបរិបទឬសម្ព័ន្ធក្នុងប្រយោគ។ ឧ. ទិញតែ - តែ ជាផលិតផលសម្រេច។ ផឹកតែ - តែ ជាទឹកតែ។ ចំពោះពាក្យតែមានន័យធៀបជាច្រើនទៀតដូចជា៖
ក- នៅសាលា សិស្សខូចខិលវាយគ្នាឬមិនគោរពវិន័យសាលា ដូច្នេះគ្រូក្រុមប្រឹក្សាវិន័យហៅចូលប៉ារ៉ូល(ការិយាល័យ)ផឹកតែក្ដៅ។ ផឹកតែក្ដៅទីនេះសំដៅដល់ការទទួលពាក្យស្ដីបន្ទោស ពាក្យល្វីង ចត់ ក្ដៅ ដូចរសនៃទឹកតែដែលគេបង់ច្រើនអីចឹង។
ខ- ប្រជាពលរដ្ឋទៅធ្វើលិខិតបញ្ជាក់កំណើតកូននៅឃុំសង្កាត់ មន្ត្រីឃុំសង្កាត់ធ្វើហើយ គេសុំថ្លៃទឹកតែ។ ទឹកតែ ទីនេះសំដៅដល់លុយសគុណដែលមន្ត្រីខំជួយធ្វើឱ្យ។
គ- តែស្ករ ជាវោហារសព្ទធៀបចេញពីលក្ខណៈត្រូវគ្នារវាងរសជាតិនៃទឹកតែ កាលបើដាក់ស្ករ(ស)ចូលទៅវាមានរសជាតិផ្អែមឆ្ងាញ់ត្រូវគ្នាមិនមានខ្ទាស់គ្នា។ ដូច្នេះហើយបានជា គេនិយាយសំដៅដល់មនុស្សដែលតែងតែយល់ស្របឬ ថាតាមតែគេ។
៣) ផលិតផលតែ ដែលពេញនិយមជាងគេ ជាផលិតផលរបស់វៀតណាម(យួន)។
ញ៉.ផល្លី-សុផេន
១០មិថុនា២០២៣
![]() |
| ទឹកតែនិងកាកតែនៅក្នុងប៉ាន់តែ |
![]() |
| ប៉ាន់តែ |


Comments
Post a Comment