Posts

Showing posts from June, 2026

ការអានពាក្យ សព្វ-សព្ទ

Image
 សព្ទ-សព្វ សព្ទ/សព្វ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេ ហេតុដូចម្ដេចបានជាពាក្យនេះខុសតែ ជើង  ព/វ សោះ តែអំណានខុសគ្នាទៅវិញ? បើសិនជាយើងយកការសង្កេតជាទូទៅ រាល់ពាក្យដែលកម្ចីពីភាសាសំស្ក្រឹតឬបាលី ហើយមានជើង នោះជាធម្មតាគេអាន -ា បន្តក់ ហើយផ្ដួលសូរទៅតាមមូលភេទអអ៊។  មូលភេទ អ __ សព្ទ (សាប់), ខណ្ឌ (ខាន់), ឆត្រ (ឆាត់), ចក្ក (ចាក់) មូលភេទ អ៊ __ ភណ្ឌ (ភាន់), ធម្មតា (ធាម់មៈដា > ធាំមៈដា) មិត្រភក្តិ (មិត ភាក់) ប៉ុន្តែយើងឃើញមានពាក្យប្រកបនឹង ង្/ន្ មានជើងខ្លះអានផ្សេងពីករណីខាងលើដូចជា អង្គ (អង់), ចតុរង្គ (ចាក់.តុ.រ៉ង់)។ គង្គ (គង់), ប្រពន្ធ (ប្រ.ពន់) ដោយសារតែបែបនេះហើយបានជាគេប្រើសំយោគសញ្ញា (-័) ។ ប៉ុន្តែយើងមិនវិភាគលើករណីអាននេះទេ គោលបំណងយើងគឺសាកគិតតែទៅលើពាក្យ សព្ទ/សព្វ តែប៉ប៉ឹណ្ណោះ ព្រោះប្លែកគួរឱ្យយកមកពិចារណា។ សព្ទ -- មិនមានបញ្ហាអ្វីដែលយើងត្រូវវិភាគទេ ព្រោះវាស្ថិតនៅក្នុងក្រុមដែលមានលក្ខណៈទូទៅដោយអានថា សាប់។  ចំណែកឯពាក្យ សព្វ ប្លែកចេញពីលក្ខណៈទូទៅ មូលហេតុអាចមកពី ១) វចនានុក្រមបង្គាប់ឱ្យអាន សប់ ២) ដោយខ្លាចច្រឡំនឹងពាក្យ សព្ទ បើសិនជាឱ្យអានថា សាប់(សព្វ) ៣) អាចក្លាយមកពីពាក្យកម្ចីសំស្ក្រឹតមុនគឺ សារពើ ៤) ឬមានល...

ការបង្កើតពាក្យនិងការប្រើប្រាស់ពាក្យ (ឡានទឹក/រថយន្តពន្លត់អគ្គីភ័យ, ឡានពេទ្យ/រថយន្តសង្គ្រោះបន្ទាន់/សាមុយ/អំប៊ូឡង់, ...)

Image
ការបង្កើតពាក្យ-ការប្រើប្រាស់ពាក្យ ឡានពេទ្យ, ឡានទឹក ; រថយន្តសង្គ្រោះបន្ទាន់, រថយន្តពន្លត់អគ្គីភ័យ ធម្មតាពាក្យថ្មីឯណានីមួយកើតឡើង គឺគេបង្កើតដើម្បីកំណត់សម្គាល់នូវអ្វីមួយដែលអាចជារបស់ គំនិត សភាវ ជាដើម។  ចំពោះការបង្កើតពាក្យមានពីរមជ្ឈដ្ឋាន ១)កើតចេញពីមហាជន ២)កើតចេញពីក្រុមមនុស្សមួយក្រុមតូច។ ដូចយ៉ាងពាក្យ ឡានពេទ្យ, ឡានទឹក ជាពាក្យដែលកើតចេញពីមហាជន ហើយគេប្រើជាទូទៅ រួមទាំងអ្នកដែលស្ថិតក្នុងចំណោមក្រុមមនុស្សមួយក្រុមនោះផងដែរ។  តើហេតុអ្វីបានជាគេបង្កើតពាក្យថ្មីដែលមិនយកពាក្យមហាជនមកដាក់តែម្ដងទៅ? សូមចូលរួមឆ្លើយដោយខ្លួនឯង៖ អាចមកពីពាក្យនោះសាមញ្ញពេក? អាចមកពីពាក្យនោះខ្លីពេក? អាចមកពីពាក្យនោះមិនត្រូវនឹងភាសាបរទេស? ...? ឬក៏អាចមកពីគេជោរ? ខ្ញុំបានឃើញការបង្កើតពាក្យមួយចំនួន គឺគេបង្កើតឱ្យទេព្តាមើល បើយើងជារាស្ត្រសាមញ្ញ មិនអាចយល់បានទេ។

និយាយ

Image
 និយាយ មូលហេតុដែលនាំឱ្យសរសេរមានរូប និយាយ ដូចសព្វថ្ងៃអាចចេញពីបាតុភូតសម្របសូរគឺ ន្យាយ > ន្យ.យាយ > និ.យាយ > នី.យៃ។ បើយើងបកស្រាយតាមសូរវិទ្យា យ [j] ជាព្យញ្ជនៈកន្លះដែលទីបន្លឺរបស់វានៅជិតនឹងស្រៈ អ៊ី [i] ដែលជាហេតុងាយនឹងផ្លាស់គ្នាណាស់ បើសិនជាមានករណីដូចជា ន្យ [nj] ដែល ន ជាព្យញ្ជនៈខ្យល់ច្រមុះ ដូច្នេះការបញ្ចេញសម្លេងផ្សំគ្នាពីរបែបនេះ មិនអាចទៅរួចទេ គឺត្រូវការសម្របសូរដោយត្រូវការអាគម/ស្នៀតមកជំនួយ គឺ អ៊ី។ ន្យាយ > ន + អ៊ី (អាគម) + យាយ > នីយាយ/និយាយ (ជាក់ស្ដែងមានប្រើទាំងពីរ)

ស្ដី

Image
 ស្ដី ស្ដី ជាពាក្យខ្មែរហើយ ហើយក៏យើងនៅតែប្រែដែរ ចុះម្ដេចបានជាយើងខ្ចីពាក្យពីភាសាបរទេសមកប្រើជំនួសវិញ? ឬក៏មនុស្សទំនាន់នោះជោរដូចក្មេងសព្វថ្ងៃប្រើភាសាអង់គ្លេសដែរ? បើសិនជាមែន មនុស្សដែលនិយមខ្មែរ គេជេរដូចសព្វថ្ងៃដែរឬក៏ទេណ៎!  សព្វថ្ងៃនេះគេជេរ គេគាំទ្រ ទៅតាមទំនោរមនុស្សម្នាក់ៗ តើអនាគត អាចនឹងមានគេសសើរថាខ្មែរសម្បូណ៌ពាក្យប្រើដូចអ្នកបច្ចុប្បន្នកំពុងតែសសើរអ្នកមុនដែរឬទេ? សាកល្បងបិទភ្នែកស្រមៃឬអនុញ្ញាតឱ្យខ្លួនឯងស្រមៃមើល។ នេះជាឃ្លាដែលពេញនិយមនៅប៉ុន្មានថ្ងៃនេះ។

ថា (/កថា)

Image
ថា (/កថា) វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ - ថា សទ្ទានុក្រម សំស្ក្រឹត ខ្មែរ បារាំង _ កថា (ពៅ សាវរស ២០១៣ បណ្ណាគារអង្គរ) នៅក្នុងវចនានុក្រមខ្មែរ យើងឃើញថាមិនមានប្រាប់ប្រភព ដូច្នេះវចនានុក្រមច្បាស់ជាចាត់ទុកថាជាពាក្យខ្មែរ។ ចំណែកសទ្ទានុក្រម សំស្ក្រឹត-ខ្មែរ-បារាំង របស់ពៅ សាវរស យើងឃើញថាមានប្រភពមកពី កថា ដែលស្ដែងន័យពីរដូចគ្នានឹងវចនានុក្រម ១- នាម និងកិរិយា, ២-និបាត។ 

ថ្លែង

Image
  ថ្លែង វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ ថ្លែង បើយើងមើលលើទម្រង់ពាក្យ ថ្លែង យើងអាចថាជាពាក្យកម្លាយចេញពីពាក្យឫស៖ ករណី_ តែង ដោយប្រើផ្នត់ជែក [-ល-] ប៉ុន្តែអ្វីដែលយើងមិនអាចថាបាននោះ ដោយសារមិនមានការសិក្សាណាមួយនិយាយថាមានមូលតា(ពាក្យដែលមិនឯករាជ្យ ប៉ុន្តែមានន័យក្នុងវេយ្យាករណ៍)។ ហើយបើយោងតាមអំណោយន័យ សម្ដែងតាមរបៀបហូរហែ នោះយើងឃើញថាវាមានទំនាក់ទំនងនឹង តែង ព្រោះ សម្ដែង កម្លាយចេញពីពាក្យឫស តែង > ស្ដែង > សម្ដែង។  ករណី_ លេង ដោយប្រើផ្នត់ដើម [ត-] ត > ថ ជាការសម្របសូរ ហើយទម្រង់មូលតានេះក៏មិនទាន់មានការសិក្សាណាមួយច្បាស់លាស់ដែរ តែបើសិនជាយើងយោងលើពាក្យ ត្រុក អាចមកពី រុក + [ត-] នោះយើងអាចទាញចេញជាលក្ខណៈឆ្លងបាន។ ដូច្នេះ លេង + [ត-] > ថ្លេង > ថ្លែង 

ពោល

Image
ពោល វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ ពោល  ពោលជាពាក្យកម្ចី ប៉ុន្តែ ខ្មែរយើងបានប្រើនិងអាចបង្កើតពាក្យកម្លាយចេញពីពាក្យកម្ចីនោះគឺ ពោល + [អ៊់ម៑/ន-] > ពំនោល

សម្ដី

Image
សម្ដី  វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ សម្ដី បើយើងមើលតាមទម្រង់ និងអំណោយន័យ សម្ដី កម្លាយចេញពី ស្ដី ដោយប្រើផ្នត់ជែកទម្រង់ /-សព-/។  វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ សម្ដី (ត) យើងបំបែក ស្ដី > ស៑ + ដី (សញ្ញា វិរាម (៑) នៅខាងលើបញ្ជាក់ថាព្យញ្ជនៈនោះគ្មានស្រៈកប់តួអាស្រ័យជាមួយឡើយ។ បើសិនជាយកអក្សរសូរវិទ្យាអន្តរជាតិមកសង នោះយើងនឹងឃើញ sɗɜj > s + ɗɜj ស្ដី + [-អ់ម៑-] > សម្ដី sɗɜj + [-ɒm-] > sɒmɗɜj ដូច្នេះផ្នត់ជែក[អ់ម៑] មាននាទីក្នុងវេយ្យាករណ៍បង្កើតពាក្យជានាមសព្ទ(ជាទូទៅ)។ ហើយជាធម្មតាវាស្ដែងន័យពាក្យកម្លាយនោះជាលទ្ធផលដែលបានពាក្យឫស។ ដូច ស្ដី ជាពាក្យឫស សម្ដី ជាពាក្យកម្លាយ ដែលកម្លាយដោយប្រើផ្នត់ជែក ដូច្នេះ សម្ដី គឺជាអ្វីដែលបានពីស្ដី។ អ្វីដែលឆ្ងល់នោះ ខ្មែរមានពាក្យប្រើខ្លួនឯងហើយ ម្ដេចក៏ចាំបាច់ខ្ចីពីបរទេសមកប្រើទៅវិញ?

ភាសា_ពាក្យ

Image
ភាសា - ពាក្យ នេះជារូបថតចេញពីវចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ។  បើយើងមើលនៅក្នុងការពន្យល់គឺ សេចក្ដីទីមួយដូចគ្នាទាំងស្រុង (សម្ដី, ពាក្យ, ភាសា) ប៉ុន្តែនៅក្នុងមេរពាក្យ "ពាក្យ" មានសេចក្ដីមួយទៀតគឺ ប្រយោគសម្ដី។ ដែលនាំឱ្យយើងយល់ភ្លាមថា សម័យទំនើប ពាក្យនៅក្នុងន័យថាប្រយោគសម្ដីដែលជាផ្នែកមួយរបស់ភាសា។ អ្វីដែលយល់នោះគឺ ខ្មែរមានពាក្យផ្ទាល់ខ្លួនហើយ ហេតុអ្វីក៏មិនប្រើ បែរជាប្រើពាក្យកម្ចីពីបរទេសវិញ? 

ក្រុងរាពណ៍-សីតា

Image
ហេតុអ្វីក្រុងរាពណ៍ប៉ះសីតាមិនបាន? តើអ្នកធ្លាប់មានអារម្មណ៍ថាឆក់អ្វីមួយទេ? ឬក៏មានអ្វីមួយមកឆក់អ្នកទេ? ឬក៏អ្នកធ្លាប់ឮពីបាតុភូតបែបនេះពីនរណាម្នាក់ទេ? តើទាំងនេះជាបាតុភូតធម្មជាតដែលទើបនឹងកើតក្នុងកំឡុងពេលដែលយើងមានភ្លើងអគ្គិសនីប្រើឬក៏មានយូរហើយ? យើងគ្មានភស្តុតាំងណាដែលបញ្ជាក់ថាមានតាំងពីយូរមកហើយនោះទេ មានតែអក្សរសិល្ប៍រឿងរាមកេរ្តិ៍ ដែលបញ្ជាក់ថា ក្រុងរាពណ៍មិនអាចប៉ះសីតាបានដោយសារតែប៉ះទៅឆក់ៗ ដូច្នេះតាមរយៈអក្សរសិល្ប៍នេះ យើងអាចយល់ថា កាលពីមុនក៏មានបាតុភូតឆក់បែបនេះដែរ ហើយអ្នកនិពន្ធយកបាតុភូតនេះមកបញ្ចូលក្នុងស្នាដៃឱ្យចេញជារូបភាពអស្ចារ្យឡើងតាមទម្រង់នៃអក្សរសិល្ប៍។ «...គំនិតដែលថា ក្រុងរាពណ៍ប៉ះនាងសីតាមិនបានដោយសារតែប៉ះទៅមានអារម្មណ៍ថាឆក់ ឬក្តៅផ្សានោះ មិនមែនជាការនិទានតៗគ្នាដោយគ្មានមូលដ្ឋានឡើយ។ បើផ្អែកលើ ការសិក្សាវិភាគរឿងរាមកេរ្តិ៍ខ្មែរ និងការប្រៀបធៀបរបស់អក្សរសិល្ប៍បុរាណ បានបង្ហាញថា នេះជាការបកស្រាយន័យធៀបទៅលើ "តេជៈបារមីរក្សាកាយ" និង "អំណាចនៃខ្សែបណ្តាសា" ដែលការពារខ្លួននាងសីតា ធ្វើឱ្យស្តេចយក្សទសមុខមានភាពរុញរានិងក្តៅក្រហាយរាល់ពេលចូលជិត។ ក្នុងន័យវិទ្យាសាស្ត្រសម័យបច្ចុប្បន្ន បាតុភូតប៉ះចំភ្លាមស្រាប់តែដកដៃថយព្...

សូរដូច-សទិសសូរ-សូររលឿ

Image
សូរដូច - ផ្សា ផ្សារអ្នកចូលចិត្តផ្សា(រ)មួយណា? សូមមើល  សទិសសព្ទ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ៖ ផ្សា ១ កិ. ឬ គុ. ឈឺចាប់ពើតរោលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ...។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត។ ផ្សា ២ អា. និ. (ព. បុ.) ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់ : ផ្សានឹងបាន ចង់តែនឹងបាន។ (ព. កា.) : លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា។... (កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា...) ។ មើលពាក្យកាព្យ ស្រី ទៀតផង ។ ផ្សា ៣ កិ. ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាត់ក្ដីសន្ដោសតាមមានតាមបាន : ផ្សាជាអ្នកកម្សត់ទុគ៌ត (ម. កណ្ឌមហារាជបព្វៈ) ។ ផ្សារ ១ ន. (ក្លាយមកពីពាក្យបរទេសថា ប៊ៈហ្សារ) ទីប្រជុំទិញលក់របស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ។ បុរាណប្រើពាក្យនេះថា អាប័ណ (ម.ព.នេះផង)។ ផ្សារផ្សោ ផ្សារស្ដុកស្ដម្ភនិងផ្សាររាយរងនៅលាយចម្រុះគ្នា (ព.សា.) ។ ផ្សារ ២ កិ. ភ្...

ការបង្កើតពាក្យ-បម្រើបម្រាស់ពាក្យ

Image
ការបង្កើតពាក្យ-បម្រើបម្រាស់ពាក្យ ពេលដែលលោកអ្នកបានឃើញរូបនេះ អ្នកនឹងហៅវាថាម៉េច? ហើយអ្នកគិតថាពាក្យដែលមានក្នុងវចនានុក្រមមានដែរឬទេ? បើសិនជាយើងរកពាក្យនេះនៅក្នងវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ នោះយើងនឹងមិនអាចរកឃើញទេ។ យើងត្រូវតែរកប្រភពផ្សេងដូចជា៖ Bulldozer ប៊ុលដូស៊ែរ, ម៉ាស៊ីនឈូស ឬពង្រាបដី។ (វចនានុក្រមបារាំង-ខ្មែរ តិប-យក់, ថាវ-គន្ធ ១៩៦២, បោះឡើងវិញ ២០០៤) ប៊ុលដូស័រ [ប៊ុល-ដូ-ស័រ] ន. យានគ្រឿងចក្រមានកង់ច្រវាក់ដែកម្យ៉ាងសម្រាប់ឈូសឆាយសម្អាតដី។ (វចនានុក្រមខ្មែរ រាជបណ្ឌិត្យសភា ២០២២)។ នៅក្នុងជីវភាពប្រចាំថ្ងៃ មនុស្សនិយាយ អាប៊ុល, អាឈូស, ឡានឈូសដី, ប៊ុលដូស័រ។ ចំពោះពាក្យទាំងបីនេះ ពាក្យអាប៊ុល មានប្រជាប្រិយភាពជាងគេ។ តែគួរឱ្យស្ដាយ មិនមានក្នុងវចនានុក្រម។ បើសិនជាខ្ញុំ ខ្ញុំនឹងដាក់វា ហើយប្រាប់ឱ្យមើលក្នុងពាក្យណាដែលគិតថាគួរតែសរសេរ។