ក្រុងរាពណ៍-សីតា
ហេតុអ្វីក្រុងរាពណ៍ប៉ះសីតាមិនបាន?
តើអ្នកធ្លាប់មានអារម្មណ៍ថាឆក់អ្វីមួយទេ? ឬក៏មានអ្វីមួយមកឆក់អ្នកទេ? ឬក៏អ្នកធ្លាប់ឮពីបាតុភូតបែបនេះពីនរណាម្នាក់ទេ?តើទាំងនេះជាបាតុភូតធម្មជាតដែលទើបនឹងកើតក្នុងកំឡុងពេលដែលយើងមានភ្លើងអគ្គិសនីប្រើឬក៏មានយូរហើយ?
យើងគ្មានភស្តុតាំងណាដែលបញ្ជាក់ថាមានតាំងពីយូរមកហើយនោះទេ មានតែអក្សរសិល្ប៍រឿងរាមកេរ្តិ៍ ដែលបញ្ជាក់ថា ក្រុងរាពណ៍មិនអាចប៉ះសីតាបានដោយសារតែប៉ះទៅឆក់ៗ ដូច្នេះតាមរយៈអក្សរសិល្ប៍នេះ យើងអាចយល់ថា កាលពីមុនក៏មានបាតុភូតឆក់បែបនេះដែរ ហើយអ្នកនិពន្ធយកបាតុភូតនេះមកបញ្ចូលក្នុងស្នាដៃឱ្យចេញជារូបភាពអស្ចារ្យឡើងតាមទម្រង់នៃអក្សរសិល្ប៍។
«...គំនិតដែលថា ក្រុងរាពណ៍ប៉ះនាងសីតាមិនបានដោយសារតែប៉ះទៅមានអារម្មណ៍ថាឆក់ ឬក្តៅផ្សានោះ មិនមែនជាការនិទានតៗគ្នាដោយគ្មានមូលដ្ឋានឡើយ។ បើផ្អែកលើ ការសិក្សាវិភាគរឿងរាមកេរ្តិ៍ខ្មែរ និងការប្រៀបធៀបរបស់អក្សរសិល្ប៍បុរាណ បានបង្ហាញថា នេះជាការបកស្រាយន័យធៀបទៅលើ "តេជៈបារមីរក្សាកាយ" និង "អំណាចនៃខ្សែបណ្តាសា" ដែលការពារខ្លួននាងសីតា ធ្វើឱ្យស្តេចយក្សទសមុខមានភាពរុញរានិងក្តៅក្រហាយរាល់ពេលចូលជិត។ ក្នុងន័យវិទ្យាសាស្ត្រសម័យបច្ចុប្បន្ន បាតុភូតប៉ះចំភ្លាមស្រាប់តែដកដៃថយព្រោះក្តៅផ្សានេះ គឺត្រូវគ្នានឹងបាតុភូត "អគ្គិសនីស្តាទិច" (Static Electricity) យ៉ាងច្បាស់ក្រឡែត...»

Comments
Post a Comment