វាក្យ ; ព-ពរ
ព-ពរ ព-ពរ ( ប្រភពរូបភាព ) ព _ វចនានុក្រមខ្មែរ ១៩៦៧ ទំ.៧២១ ព្យញ្ជនៈទី៣ក្នុងវគ្គទី៥ជៃឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់, ជាសិថិល-ឃោសៈ, សំស្ក្រឹតនិងបាលីមានសំឡេងជា ពៈ។ កិ. លើកដាក់លើចង្កេះកៀកនឹងដៃ ឈរឬដើរ : ពកូន។ ព.ប្រ. ពផែនដី គឺគ្រង់គ្រងរក្សាអាណាចក្រនីមួយៗ។ ពពោះ មានផ្ទៃពោះ (ផើម)។ ទទួលរងធ្វើកិច្ចការរបស់អ្នកដទៃឱ្យនៅលើខ្លួនទាំងអស់; ទទួលរ៉ាប់រងទុក្ខលំបាកជាងគេឬជាជំនួសអ្នកដទៃ : ពកិច្ចការ, ពគំនរទុក, ពការនឿយហត់, ពរវល់។ ពរ _ វចនានុក្រមខ្មែរ ១៩៦៧ ទំ.៧៣៧ ន. (សំ. បា. វរ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត : សូមពរ, ឱ្យពរ, ទទួលពរ។ ឱ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឱ្យ … បានប្រកបតាមបំណង! …។ ស្រែកឱ្យពរឱ្យជ័យ ស្រែកឱ្យពរថា សូមឱ្យ … មានជ័យជម្នះ! ដូចយ៉ាងស្រែកថា ជយោ! ជយោ! ជយោ! ជាដើម(ម.ព.នោះផង)។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ;ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត”; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន (ម.ព. ព្រះ និង វរ ឬ វរៈ ទៀតផង)។ កិ. លាបបូកព្រលាំងដោយជ័រឱ្យក្រាស់ជិតសាច់ពុំឱ្យជ្រាបទឹកបាន : ពរទូក, បិទពរ។...