កោះ-តំកល់ទឹក
កោះ
នៅក្នុងវចនានុក្រមខ្មែរ ១៩៦៧ ទំ.៥២ កោះ ១កិ. ហៅដោយអំណាចអាជ្ញា : ដីកាកោះ។ អំពាវនាវហៅ(ឆ្កែ) : ឆ្កែកោះអណ្ដើក។ ២កិ. លើកផ្គងឡើង; ច្រើនតែនិយាយខាងធ្នូសរ : កោះសរតម្រង់។ ៣កិ. ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឱ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ : យកស្ករទៅកោះទឹក កុំឱ្យស្រមោចស៊ីបាន។ ៤កិ. ថ្ពក់ : ក្បឿងកោះជាប់នៅដៃរណែង។ ៥ន. ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំវិញ : កោះកុង, កោះទន្សាយ។ អវយវៈក្នុងពោះបក្សី : កោះមាន់, កោះទា។
បើតាមអំណោយន័យមានលក្ខណៈរួម៣យ៉ាង ១)ប្រាប់ឱ្យដឹង ដោយសំឡេង(ដីកាកោះ ឆ្កែកោះ) ២)ថ្ពក់ ដោយកម្លាំងបន្តោង(កោះជាប់ដៃរណែង កោះសរតម្រង់ ៣)លេចឡើង ដោយវត្ថុ(ដីកោះ កោះស្ករ)។
ញ៉.ផ.សុផេន
២៤ កញ្ញា ២០២៤

Comments
Post a Comment