ការអានពាក្យ សព្វ-សព្ទ
សព្ទ-សព្វ សព្ទ/សព្វ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេ ហេតុដូចម្ដេចបានជាពាក្យនេះខុសតែ ជើង ព/វ សោះ តែអំណានខុសគ្នាទៅវិញ? បើសិនជាយើងយកការសង្កេតជាទូទៅ រាល់ពាក្យដែលកម្ចីពីភាសាសំស្ក្រឹតឬបាលី ហើយមានជើង នោះជាធម្មតាគេអាន -ា បន្តក់ ហើយផ្ដួលសូរទៅតាមមូលភេទអអ៊។ មូលភេទ អ __ សព្ទ (សាប់), ខណ្ឌ (ខាន់), ឆត្រ (ឆាត់), ចក្ក (ចាក់) មូលភេទ អ៊ __ ភណ្ឌ (ភាន់), ធម្មតា (ធាម់មៈដា > ធាំមៈដា) មិត្រភក្តិ (មិត ភាក់) ប៉ុន្តែយើងឃើញមានពាក្យប្រកបនឹង ង្/ន្ មានជើងខ្លះអានផ្សេងពីករណីខាងលើដូចជា អង្គ (អង់), ចតុរង្គ (ចាក់.តុ.រ៉ង់)។ គង្គ (គង់), ប្រពន្ធ (ប្រ.ពន់) ដោយសារតែបែបនេះហើយបានជាគេប្រើសំយោគសញ្ញា (-័) ។ ប៉ុន្តែយើងមិនវិភាគលើករណីអាននេះទេ គោលបំណងយើងគឺសាកគិតតែទៅលើពាក្យ សព្ទ/សព្វ តែប៉ប៉ឹណ្ណោះ ព្រោះប្លែកគួរឱ្យយកមកពិចារណា។ សព្ទ -- មិនមានបញ្ហាអ្វីដែលយើងត្រូវវិភាគទេ ព្រោះវាស្ថិតនៅក្នុងក្រុមដែលមានលក្ខណៈទូទៅដោយអានថា សាប់។ ចំណែកឯពាក្យ សព្វ ប្លែកចេញពីលក្ខណៈទូទៅ មូលហេតុអាចមកពី ១) វចនានុក្រមបង្គាប់ឱ្យអាន សប់ ២) ដោយខ្លាចច្រឡំនឹងពាក្យ សព្ទ បើសិនជាឱ្យអានថា សាប់(សព្វ) ៣) អាចក្លាយមកពីពាក្យកម្ចីសំស្ក្រឹតមុនគឺ សារពើ ៤) ឬមានល...