ការបង្កើតពាក្យនិងការប្រើប្រាស់ពាក្យ (ឡានទឹក/រថយន្តពន្លត់អគ្គីភ័យ, ឡានពេទ្យ/រថយន្តសង្គ្រោះបន្ទាន់/សាមុយ/អំប៊ូឡង់, ...)
ការបង្កើតពាក្យ-ការប្រើប្រាស់ពាក្យ
ធម្មតាពាក្យថ្មីឯណានីមួយកើតឡើង គឺគេបង្កើតដើម្បីកំណត់សម្គាល់នូវអ្វីមួយដែលអាចជារបស់ គំនិត សភាវ ជាដើម។
![]() |
| ឡានពេទ្យ, ឡានទឹក ; រថយន្តសង្គ្រោះបន្ទាន់, រថយន្តពន្លត់អគ្គីភ័យ |
ចំពោះការបង្កើតពាក្យមានពីរមជ្ឈដ្ឋាន ១)កើតចេញពីមហាជន ២)កើតចេញពីក្រុមមនុស្សមួយក្រុមតូច។
ដូចយ៉ាងពាក្យ ឡានពេទ្យ, ឡានទឹក ជាពាក្យដែលកើតចេញពីមហាជន ហើយគេប្រើជាទូទៅ រួមទាំងអ្នកដែលស្ថិតក្នុងចំណោមក្រុមមនុស្សមួយក្រុមនោះផងដែរ។
តើហេតុអ្វីបានជាគេបង្កើតពាក្យថ្មីដែលមិនយកពាក្យមហាជនមកដាក់តែម្ដងទៅ? សូមចូលរួមឆ្លើយដោយខ្លួនឯង៖ អាចមកពីពាក្យនោះសាមញ្ញពេក? អាចមកពីពាក្យនោះខ្លីពេក? អាចមកពីពាក្យនោះមិនត្រូវនឹងភាសាបរទេស? ...? ឬក៏អាចមកពីគេជោរ?
ខ្ញុំបានឃើញការបង្កើតពាក្យមួយចំនួន គឺគេបង្កើតឱ្យទេព្តាមើល បើយើងជារាស្ត្រសាមញ្ញ មិនអាចយល់បានទេ។

Comments
Post a Comment