តម្លៃគុណនាម
តម្លៃគុណនាម តម្លៃគុណនាម អ្វីជាតម្លៃគុណនាម? ជាលទ្ធភាពចងសម្ព័ន្ធរៀងគ្នាក្នុងប្រយោគ។ ឧទាហរណ៍៖ ១. តុធំខ្មៅពីរគ្រឿងនេះ។ ២. តុខ្មៅធំពីរគ្រឿងនេះ។ ៣. ?តុពីរខ្មៅធំគ្រឿងនេះ។ ៤. តុពីរគ្រឿងខ្មៅធំនេះ។ ៥. តុពីរគ្រឿងនេះធំខ្មៅ។ ពិនិត្យ៖ + ពាក្យ គ្រឿង ជាគុណនាមរនាប់មិនអាចផ្ដាច់ចេញពីគុណនាមចំនួន(ពីរ)បានទេ។ ដូច្នេះតម្លៃរបស់គុណនាមរនាប់នៅលំដាប់រៀងបន្ទាប់ពីរគុណនាមចំនួន។ + ពាក្យ ធំ ជាគុណនាមមាឌ ឯពាក្យ ខ្មៅ ជាគុណនាមព័ណ៌ ហើយពាក្យ ពីរគ្រឿង ជាកន្សោមគុណនាមចំនួន ដែលយើងអាចឆ្លាសលំដាប់រៀងគ្នាបាន ដូច្នេះគុណនាមទាំងបីប្រភេទនេះ មានតម្លៃស្មើគ្នា។ ការសន្និដ្ឋានបឋម៖ តុ + ធំខ្មៅ/ខ្មៅធំ + ពីរ + គ្រឿង + នេះ នាម + គុណនាមមាឌ/គុណនាមព័ណ៌ + គុណនាមចំនួន + គុណនាមរនាប់ + គុណនាមកំណត់ គំនូសតាំង៖ ន. - - - - - - គុ.មាឌ - - - - - - គុ.ព័ណ៌ - - - - - - គុ.ចំនួន - - - - - - គុ.រនាប់ - - - - - - គុ.កំណត់ ការកំណត់នេះដោយយោងតាមតែឧទាហរណ៍ខាងលើប៉ុណ្ណោះ មិនទាន់សិក្សាលំអិតទេ។ នៅអត្ថបទក្រោយៗទៀត ទើបយើងនឹងលំអិត។ ចំពោះអត្ថបទនេះ យើងគ្រាន់តែទាញចំណាប់អារម្មណ៍អ្នកទស្សនាគិតសិនប៉ុណ្ណោះ។ បើយើងពិចារណាអំពីឧទាហរណ៍ខាងក្រោមនេះ ៦. តុធំ...