កិរិយា(ថ្នាក់ពាក្យ-មុខងារ)
ថ្នាក់ពាក្យ-មុខងារ
(កិរិយា)
![]() |
| សម្ព័ន្ធវិទ្យា : ថ្នាក់ពាក្យ-មុខងារ |
នៅក្នុងអត្ថបទនេះ យើងនឹងផ្ដោតសំខាន់លើថ្នាក់ពាក្យនិងមុខងាររបស់"កិរិយា" ដែលជាកិរិយាមួយប្រភេទអាច។ យើងមិនទាន់កំណត់ពាក្យដើម្បីកំណត់ប្រភេទកិរិយានេះនៅឡើយទេ គ្រាន់តែយើងរំលេចសាកល្បង។
យើងនឹងយកទម្រង់សម្ព័ន្ធពីរបែបជាមូលដ្ឋានដើម្បីវិភាគ។
១) ត្រីអាំង
២) ខ្ញុំមានត្រីអាំង។
៣) ខ្ញុំអាំងត្រី។
៤) ល្ហុងបុក
៥) ខ្ញុំមានល្ហុងបុក។ / ៥) ខ្ញុំមានបុកល្ហុង។
៦) ខ្ញុំបុកល្ហុង។
៧) ខ្ញុំល្ហុងបុក។*
វិភាគ៖
១) ត្រីអាំង : ក្នុងឧទាហរណ៍នេះ យើងអាចដឹងជាដំបូង គឺកន្សោមនាម ដែលមាននាម(ត្រី) និងកិរិយា(អាំង) បញ្ជាក់ឱ្យនាមខាងដើម(ត្រី) បង្កើតបានជាកន្សោមនាមមួយ គឺត្រីអាំង។ ចំពោះមុខងារ យើងអាចកំណត់បានព្រោះយើងដឹងថាមានមុខងារជាគុណបទ។ នៅត្រង់ ២) ខ្ញុំមានត្រីអាំង។ យើងអាចដឹងថ្នាក់ពាក្យ(ត្រីអាំង)ជាកន្សោមនាម មានមុខងារជា កម្មបទ។ ហើយកិរិយា(អាំង)បញ្ជាក់ឱ្យនាម(ត្រី)នៅខាងមុខ។ នៅត្រង់ចំណុច ៤) ល្ហុងបុក គឺកន្សោមនាម ដែលមាននាម(ល្ហុង) និងកិរិយា(បុក) បញ្ជាក់ឱ្យនាមខាងដើម(ល្ហុង) បង្កើតបានជាកន្សោមនាមមួយ គឺល្ហុងបុក។ ចំពោះមុខងារ យើងអាចកំណត់បានព្រោះយើងដឹងថាមានមុខងារជាគុណបទ។ នៅត្រង់ ៥) ខ្ញុំមានល្ហុងបុក។ / ខ្ញុំមានបុកល្ហុង។ យើងអាចដឹងថ្នាក់ពាក្យ(ល្ហុងបុក/បុកល្ហុង)ជាកន្សោមនាម មានមុខងារជា កម្មបទ។
ដូច្នេះ ១) ២) ៤) ៥) មានទម្រង់សម្ព័ន្ធដូចគ្នា។
បើយោងលើវិធីធ្វើតេស្តរកគុណនាម ដោយប្រើពាក្យ "ដ៏" ដ៏ស្អាត ដ៏ល្អ ដ៏ខ្ពស់
យើងឃើញថាបាន ប៉ុន្តែបើសិនណាជាយើងដាក់ ដ៏បុក ដ៏ញ៉ាំ ដ៏មនុស្ស ដ៏តម្លៃ
យើងឃើញថាមិនបានទៅវិញ។ ដូច្នេះ ពាក្យ "បុក" មិនមានថ្នាក់ពាក្យស្នូលជា គុណនាម ទេ ប៉ុន្តែមានមុខងារជា គុណបទ(/បញ្ជាក់លក្ខណៈឱ្យនាម)។
៣) ខ្ញុំអាំងត្រី។ "អាំង" ជាកិរិយា មានមុខងារជាកិរិយា/បំរាប់ប្រធានក្នុងប្រយោគ។ ហើយ ត្រី ជាកម្មបទ។
៦) ខ្ញុំបុកល្ហុង។ "បុក" ជាកិរិយា មានមុខងារជាកិរិយា/បំរាប់ប្រធានក្នុងប្រយោគ។ ហើយត្រីជាកម្មបទ។
ប៉ុន្តែ ៧) ខ្ញុំល្ហុងបុក។ ពេលនិយាយបែបនេះភ្លាម យើងនឹងមានអារម្មណ៍ខ្ទាស់ត្រចៀក។ ផ្ទុយទៅវិញ បើសិនជាយើងនិយាយថា៖ ៨) ខ្ញុំឡានបុក។ យើងនឹងយល់បានភ្លាម ហើយនឹងមានអារម្មណ៍ខ្ទាស់ត្រចៀកដែរ។
ដូច្នេះ បុក មានថ្នាក់ពាក្យជា កិរិយា ហើយមានមុខងារជា កិរិយា/បំរាប់ប្រធាន និងគុណបទ។
សន្និដ្ឋានរួម៖
|
ពាក្យ |
ថ្នាក់ពាក្យ |
មុខងារ |
| ពាក្យស្ថិតនៅក្នុងទម្រង់សម្ព័ន្ធដូច "បុក" |
ធាតុស្នូលរបស់វា គឺ |
កម្រិតនៃការប្រើប្រាស់ក្នុងមុខងារតួនាទី គឺ |
|
បុក ឆា ស្ងោរ |
កិរិយា |
១.កិរិយា/បំរាប់ប្រធាន ២.គុណបទ |
ឯកសារពាក់ព័ន្ធ៖ សម្ព័ន្ធវិទ្យាខ្មែរ, អំពីគុណនាមខ្មែរ, គុណនាម(ថ្នាក់ពាក្យ-មុខងារ)

Comments
Post a Comment