Posts

Showing posts from December, 2024

វណ្ណយុត្ត- បន្កក់

Image
វណ្ណយុត្ត-បន្តក់/រស្សសញ្ញា វណ្ណយុត្ត-បន្តក់/រស្សសញ្ញា រស្សសញ្ញា (រ័ស-សៈស័ញ-ញ៉ា) ន. (បា.សំ. ; បា. < រស្ស “ខ្លី” + សញ្ញា “គ្រឿងសម្គាល់; ឈ្មោះ”; សំ. ហ្រស្វ + សំជ្ញា) គ្រឿងសម្គាល់ឱ្យដឹងថាមានសំឡេងខ្លី។ ពាក្យនេះវេយ្យាករណ៍បណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានកំបុតខ្លីនេះ (-់) សម្រាប់ប្រើបំបែកសំឡេងវែងឱ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែព្យញ្ជនៈអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈ អ, អា ពីនេះដូចជា : អត់, កក់, ដល់, អាក់, កាន់, ចង្កាក់, ស្គាល់, ជាដើម (ហៅថាសង្កត់ ឬ បន្តក់ ក៏បាន : សៀមហៅម៉ៃឯក អ.ថា. ម៉ែអេក “ឈើមួយ” សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ។ (វចនានុក្រមខ្មែរ ១៩៦៧ ទំ.១០២២)។ សញ្ញាបន្តក់ (-់) នៅតែខាងលើព្យញ្ជនៈប្រកបប្រាំបួនប៉ុណ្ណោះគឺ ក ង ច ញ ត ន ប ល ស។ ចំពោះពាក្យដែលខ្ចីពីភាសាបាលីសំស្ក្រឹតមិនទទួលបន្តក់ទេ លែកលែងតែពាក្យគជ់។ ហើយព្យាង្គដែលមានស្រៈ អា់/អ៊ា់ ប្រកបនឹង ង ត្រូវដូរបន្តក់ជាវណ្ណយុត្ត ដំលើ (កាង់ > កាំង, គាង់ > គាំង)។ ចំពោះសំណូរនិយាយមានការប្រែប្រួលក្នុងករណី អ៊់ ដូចជា អ៊ុ (សំណេរ ទប់ ; សំណូរ ទុប)។ ហើយ អ៊ា់ ត្រូវអានថា អ៊័រ ក្រៅពីព្យញ្ជនៈ ក (គាត់ ; គួរតែ គៀត់ - គ័ត)។ (...