តម្លៃគុណនាម
តម្លៃគុណនាម
![]() |
| តម្លៃគុណនាម |
អ្វីជាតម្លៃគុណនាម?
ជាលទ្ធភាពចងសម្ព័ន្ធរៀងគ្នាក្នុងប្រយោគ។
ឧទាហរណ៍៖
១. តុធំខ្មៅពីរគ្រឿងនេះ។
២. តុខ្មៅធំពីរគ្រឿងនេះ។
៣. ?តុពីរខ្មៅធំគ្រឿងនេះ។
៤. តុពីរគ្រឿងខ្មៅធំនេះ។
៥. តុពីរគ្រឿងនេះធំខ្មៅ។
ពិនិត្យ៖
+ ពាក្យ គ្រឿង ជាគុណនាមរនាប់មិនអាចផ្ដាច់ចេញពីគុណនាមចំនួន(ពីរ)បានទេ។ ដូច្នេះតម្លៃរបស់គុណនាមរនាប់នៅលំដាប់រៀងបន្ទាប់ពីរគុណនាមចំនួន។
+ ពាក្យ ធំ ជាគុណនាមមាឌ ឯពាក្យ ខ្មៅ ជាគុណនាមព័ណ៌ ហើយពាក្យ ពីរគ្រឿង ជាកន្សោមគុណនាមចំនួន ដែលយើងអាចឆ្លាសលំដាប់រៀងគ្នាបាន ដូច្នេះគុណនាមទាំងបីប្រភេទនេះ មានតម្លៃស្មើគ្នា។
ការសន្និដ្ឋានបឋម៖
តុ + ធំខ្មៅ/ខ្មៅធំ + ពីរ + គ្រឿង + នេះ
នាម + គុណនាមមាឌ/គុណនាមព័ណ៌ + គុណនាមចំនួន + គុណនាមរនាប់ + គុណនាមកំណត់
គំនូសតាំង៖
ន. - - - - -
- គុ.មាឌ - - - -
- - គុ.ព័ណ៌ - - -
- - - គុ.ចំនួន - -
- - - - គុ.រនាប់ -
- - - - - គុ.កំណត់
ការកំណត់នេះដោយយោងតាមតែឧទាហរណ៍ខាងលើប៉ុណ្ណោះ មិនទាន់សិក្សាលំអិតទេ។ នៅអត្ថបទក្រោយៗទៀត ទើបយើងនឹងលំអិត។ ចំពោះអត្ថបទនេះ យើងគ្រាន់តែទាញចំណាប់អារម្មណ៍អ្នកទស្សនាគិតសិនប៉ុណ្ណោះ។
បើយើងពិចារណាអំពីឧទាហរណ៍ខាងក្រោមនេះ
៦. តុធំពីរគ្រឿងនេះ។ ៦ក. តុដ៏ធំពីរគ្រឿងនេះ។ ៦ខ. តុធំណាស់ពីគ្រឿងនេះ។ ៦គ. តុធំខ្លាំងណាស់ពីរគ្រឿងនេះ។
៧. តុពីរគ្រឿងនេះធំ។ ៧ក. តុពីរគ្រឿងនេះដ៏ធំ។ ៧ខ. តុពីរគ្រឿនេះធំណាស់។ ៧គ. តុពីរគ្រឿននេះធំខ្លាំងណាស់។
សូមពិចារណាឃ្លាប្រយោគនេះ ដើម្បីនឹងសិក្សានៅពេលក្រោយ។
ឯកសារពាក់ព័ន្ធ៖ សិក្សាអំពីប្រភេទគុណនាម, កិរិយា-ថ្នាក់ពាក្យនិងមុខងារ, សម្ព័ន្ធវិទ្យាខ្មែរទូទៅ, គុណនាម-ថ្នាក់ពាក្យនិងមុខងារ

Comments
Post a Comment