ថ្លែង

 ថ្លែង

វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ ថ្លែង
បើយើងមើលលើទម្រង់ពាក្យ ថ្លែង យើងអាចថាជាពាក្យកម្លាយចេញពីពាក្យឫស៖
  • ករណី_ តែង ដោយប្រើផ្នត់ជែក [-ល-] ប៉ុន្តែអ្វីដែលយើងមិនអាចថាបាននោះ ដោយសារមិនមានការសិក្សាណាមួយនិយាយថាមានមូលតា(ពាក្យដែលមិនឯករាជ្យ ប៉ុន្តែមានន័យក្នុងវេយ្យាករណ៍)។ ហើយបើយោងតាមអំណោយន័យ សម្ដែងតាមរបៀបហូរហែ នោះយើងឃើញថាវាមានទំនាក់ទំនងនឹង តែង ព្រោះ សម្ដែង កម្លាយចេញពីពាក្យឫស តែង > ស្ដែង > សម្ដែង។ 
  • ករណី_ លេង ដោយប្រើផ្នត់ដើម [ត-] ត > ថ ជាការសម្របសូរ ហើយទម្រង់មូលតានេះក៏មិនទាន់មានការសិក្សាណាមួយច្បាស់លាស់ដែរ តែបើសិនជាយើងយោងលើពាក្យ ត្រុក អាចមកពី រុក + [ត-] នោះយើងអាចទាញចេញជាលក្ខណៈឆ្លងបាន។ ដូច្នេះ លេង + [ត-] > ថ្លេង > ថ្លែង 

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ