សម្ដី
សម្ដី
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ សម្ដី |
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ _ សម្ដី (ត) |
យើងបំបែក ស្ដី > ស៑ + ដី (សញ្ញា វិរាម (៑) នៅខាងលើបញ្ជាក់ថាព្យញ្ជនៈនោះគ្មានស្រៈកប់តួអាស្រ័យជាមួយឡើយ។ បើសិនជាយកអក្សរសូរវិទ្យាអន្តរជាតិមកសង នោះយើងនឹងឃើញ sɗɜj > s + ɗɜj
ស្ដី + [-អ់ម៑-] > សម្ដី
sɗɜj + [-ɒm-] > sɒmɗɜj
ដូច្នេះផ្នត់ជែក[អ់ម៑] មាននាទីក្នុងវេយ្យាករណ៍បង្កើតពាក្យជានាមសព្ទ(ជាទូទៅ)។ ហើយជាធម្មតាវាស្ដែងន័យពាក្យកម្លាយនោះជាលទ្ធផលដែលបានពាក្យឫស។ ដូច ស្ដី ជាពាក្យឫស សម្ដី ជាពាក្យកម្លាយ ដែលកម្លាយដោយប្រើផ្នត់ជែក ដូច្នេះ សម្ដី គឺជាអ្វីដែលបានពីស្ដី។


Comments
Post a Comment