ការបង្កើតពាក្យ-បម្រើបម្រាស់ពាក្យ
ការបង្កើតពាក្យ-បម្រើបម្រាស់ពាក្យ
ពេលដែលលោកអ្នកបានឃើញរូបនេះ អ្នកនឹងហៅវាថាម៉េច? ហើយអ្នកគិតថាពាក្យដែលមានក្នុងវចនានុក្រមមានដែរឬទេ?បើសិនជាយើងរកពាក្យនេះនៅក្នងវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ នោះយើងនឹងមិនអាចរកឃើញទេ។ យើងត្រូវតែរកប្រភពផ្សេងដូចជា៖
- Bulldozer ប៊ុលដូស៊ែរ, ម៉ាស៊ីនឈូស ឬពង្រាបដី។ (វចនានុក្រមបារាំង-ខ្មែរ តិប-យក់, ថាវ-គន្ធ ១៩៦២, បោះឡើងវិញ ២០០៤)
- ប៊ុលដូស័រ [ប៊ុល-ដូ-ស័រ] ន. យានគ្រឿងចក្រមានកង់ច្រវាក់ដែកម្យ៉ាងសម្រាប់ឈូសឆាយសម្អាតដី។ (វចនានុក្រមខ្មែរ រាជបណ្ឌិត្យសភា ២០២២)។
នៅក្នុងជីវភាពប្រចាំថ្ងៃ មនុស្សនិយាយ អាប៊ុល, អាឈូស, ឡានឈូសដី, ប៊ុលដូស័រ។ ចំពោះពាក្យទាំងបីនេះ ពាក្យអាប៊ុល មានប្រជាប្រិយភាពជាងគេ។ តែគួរឱ្យស្ដាយ មិនមានក្នុងវចនានុក្រម។ បើសិនជាខ្ញុំ ខ្ញុំនឹងដាក់វា ហើយប្រាប់ឱ្យមើលក្នុងពាក្យណាដែលគិតថាគួរតែសរសេរ។

Comments
Post a Comment