ដំបូន្មាន-ទូន្មាន

ដំបូន្មាន, ទូន្មាន

ដំបូន្មានមកពីទូន្មានទេ?

ដំបូន្មាន, ទូន្មាន
ដំបូន្មាន-ទូន្មាន
ជាដំបូងយើងឈ្វេងយល់អំពីពាក្យទូន្មានជាមុនសិន។ 

ទូល + មាន > ទូល្មាន ហើយផ្លាស់ជា បានជា ទូន្មាន។ ទូល ប្រាប់, ឱ្យដំណឹង ; មាន ជាទ្រព្យសម្បត្តិ(ន័យនៃទ្រព្យសម្បត្តិ គឺអ្វីដែលល្អ ដែលគេចង់បាន) ដូច្នេះយើងឃើញថាវាស្ដែងលក្ខណៈន័យប្រាប់អ្វីដែលល្អ ប្រាប់អ្វីដែលគេចង់បាន

១) ទូន្មាន[tʊnmiɜn] + [-ប៑-/-p-] > ទ្បូន្មាន[tpʊnmiɜn] > ទំបូន្មាន[tʊmɓɔʊnmiɜn] > ដំបូន្មាន[ɗɒmɓɔʊnmiɜn]

+ ទូន្មាន ផ្សំនឹងផ្នត់ជែក[-ប៑-]ទម្រង់[-ព-]បង្កើតបានជាពាក្យកម្លាយ ទ្បូន្មាន(ទ ជើង ប មិនមែនជា ឡ ឡើយ) ដែល ទ្បូន្មាន ហ្នឹងមានអាគមស្នៀត អម៑ ចូលមកជ្រែកដើម្បីសម្រួលសូរ បង្កើតបានជា ទំបូន្មាន ហើយ ទ ដូចជា ដ ដូច្នេះហើយបានជាមានរូបសំណេរជា ដំបូន្មាន។ ផ្នត់ជែក[-ប៑-] ស្ដែងលក្ខណៈន័យរបស់ដែលគេយកមកបង្ហាញ។

២) ដំបូល + មាន > ដំបូន្មាន ដែលដំបូលជាអ្វីដែលនៅខាងលើ ឯមានដូចគ្នានឹងខាងលើ ដូច្នេះអ្វីដែលមានប្រយោជន៍នៅខាងលើឬជាបឋម

បើយោងតាមសេចក្ដីខាងលើ ពាក្យដំបូន្មានគួរតែចេញពីពាក្យឫសទូន្មានតាមលក្ខណៈលេខ១)។

ដំបូន្មាន វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ; ៣១៩

ទូល វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ;៤៤៤

មាន វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ;៨៨០

មាន វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ;៨៨១

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ