កោសខ្យល់

កោសខ្យល់

ដូចដែលយើងបានដឹងហើយថា៖កោសខ្យល់ជាវិធីព្យាបាលមួយបែបដែលខ្មែរយើងយល់ឃើញថាមានប្រសិទ្ធភាព ហើយក៏មានអ្នកយល់ថាមិនល្អដែរ។

កោសខ្យល់
កោសខ្យល់

 វាខ្យល់ហើយ។ ចាប់វាកោស។ នេះជាសម្ដីដែលយើងបានធ្លាប់ឮ។ បើយោងតាមសាច់ក្ដីនេះ ទាល់តែមានខ្យល់ទើបគេកោសខ្យល់។ ខ្យល់នោះ គឺសំដៅដល់ជំងឺដូចជា ខ្យល់ចាប់ វិលមុខ ឈឺក្បាល ជាដើម។ គេមិនសំដៅដល់ខ្យល់ជាសភាវៈធម្មជាតិនៅក្នុងអាកាសឡើយ។

ខ្យល់ជាអ្វី? ខ្យល់ជាសភាវៈបក់, ដែលផាត់ទៅមកតាមធម្មតាលោក គឺរំជួលអាកាស។ ខ្យលចាប់ គឺធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឱ្យវិលមុខបែកញើស ត្រជាក់ខ្លួន។ ខ្យល់គរ គឺខ្យល់ចាប់ធ្ងន់បាត់ស្មារតីដូចមនុស្សស្លាប់។ (វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ ទំព័រ១១៣)

កោសជាអ្វី? កោស គឺរូសរំលីង : កោសជ្រូក, កោសដូងជាដើម។ (វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ ទំព័រ៥១)

=> កោសខ្យល់ គឺ យកជំងឺចេញពីខ្លួន។  

តាមដឹងអំពីលក្ខណៈរបស់ចាស់ៗ - ក្មេង ធម្មតាគេយកស្លឹកម្លូកោស, ជំទង់ ធម្មតាគេយកសំបកក្រូចឆ្មារ, បើមនុស្សធំល្មមមានសាច់ចាស់ហើយ គេយកសេនកោស។ បើយោងទៅលើលក្ខណៈខាងលើ នាំឱ្យយើងដឹងថាការកោសខ្យល់របស់ដូចតាយើងមានលក្ខណៈពិសេសនិងមានរបៀបត្រឹមត្រូវល្អណាស់។ តែអ្វីដែលឃើញមានសព្វថ្ងៃមិនដូចបុរាណដែលខ្ញុំឃើញឡើយ។ នេះហើយជាមូលហេតុដែលនាំឱ្យការកោសខ្យល់មានគ្រោះថ្នាក់ដល់ក្មេងៗ ចំណែកមនុស្សចាស់វិញគឺគេកោសខ្លាំងពេកលើសលក្ខណៈបុរាណ។

សាកល្បងគិត - រាល់ពេលដែលមានមនុស្សឈឺគេតែងច្របាច់ដៃជើងដើម្បីឱ្យស្រួលខ្លួនវិញ ទង្វើបែបនេះនាំឱ្យមាន ម៉ាស្សា/កោសខ្យល់ ដោយគេយល់ថា៖បើច្របាច់នឹងដៃវាស្រួលហើយ ចុះបើកោសវិញអាចនឹងធូរជាងទេ។ លទ្ធផលបានដូចគំនិតមែន ដូច្នេះគេក៏ធ្វើបែបនេះទៅ។

ញ៉ ផល្លី សុផេន

១៩ សីហា ២០២២

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ