អស់

អស់

អស់ [ʔɒh / ʔɔah / ʔʊɜh]

តើអ្នកចាប់អារម្មណ៍អំពីការបន្លឺសូររបស់ អស់ ដែលអ្នកស្រុកបញ្ចេញសំឡេងខុសគ្នាដែរឬទេ?

តើអ្នកយល់ឬមានមូលហេតុដើម្បីនឹងបកស្រាយដែរឬទេ?

ឧទាហរណ៍៖ ទស់[tʊɜh/tɔh] ពស់[pʊɜh/pɔh] រស់[rʊɜh/rɔh] លស់[lʊɜh/lɔh] បើយើងយោងទៅលើពាក្យទាំងបួននេះ យើងឃើញថាមានសំណូរពីរយ៉ាង ដោយមានបញ្ចេញជាសូរស្រៈផ្សំ/ʊɜ/និងស្រៈទោល/ɔ/។ ចំពោះសំណូរទាំងពីរនេះ មានមួយឆ្លើយនឹងសំណូររបស់ពាក្យអស់ដែលមានបីសំណូរ គឺស្រៈផ្សំ/ʊɜ/ ដូច្នេះនាំឱ្យយើងយល់ឃើញថា អ គួរតែជាក្រុមពួក អ៊។

ចំពោះវេយ្យាករណ៍ទូទៅនាបច្ចុប្បន្ន អ ជាព្យញ្ជនៈក្រុម អ ប៉ុន្តែសៀវភៅនាអតីត អ មិនស្ថិនក្នុងក្រុមព្យញ្ជនៈទេ គឺស្ថិតនៅក្នុងក្រុមស្រៈពេញតួ ហើយស្រៈពេញតួជាក្រុមពួក អ៊។ បើយើងមើលទៅលើចំណាត់ថ្នាក់នៃអ្នកសូរវិទ្យា យើងឃើញថា អ ជាព្យញ្ជនៈអឃោសៈឬក្រុម អ។

បើយើងសង្កេតដោយស្ដាប់អ្នកស្រុកតាមជ្រៀទន្លេតូច សំណូរ [ʔɔah] មានច្រើនជាង [ʔɒh / ʔʊɜh]។ ប្រការនេះ នាំឱ្យយើងទាញសន្និដ្ឋានបានថា អ ក្នុងពាក្យ អស់ ដែលអ្នកស្រុកទន្លេតូចបន្លឺ គឺស្ថិតនៅក្នុងចន្លោះមួយថ្មីដូចគ្នានឹងក្រុម អ៊ ដែលផ្សំនឹងស្រៈ អា ដូចជា៖ គាស់[kɔah] ទាស់[tɔah] រមាស់[rɔmɔah] រាល់[rɔah]។

ដោយយោងទៅលក្ខណៈនេះ ដែលមានលក្ខណៈជាប្រព័ន្ធបែបនេះ យើងយល់ឃើញថា អ ដែលនៅក្នុងបរិបទនៃពាក្យ អស់ របស់អ្នកស្រុកទន្លេតូច គឺជា អ៊ នីយកម្ម។ ដែលយើងអាចសរសេរជាអក្សរក្រមសូរអន្តរជាតិយ៉ាងដូច្នេះ[ʔ̬ɔah]។

ញ៉.ផល្លី-សុផេន

២២ កញ្ញា ២០២២

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ