ម្ដាយ-មាតា-ម៉ែ-ម៉ាក់
ម្ដាយ-មាតា-ម៉ែ-ម៉ាក់
![]() |
| ម្ដាយ-មាតា-ម៉ែ-ម៉ាក់ |
តើពាក្យថា ម្ដាយ មានប្រភពមកពីណា? ឬក៏ជាពាក្យខ្មែរតែម្ដង?
បើតាមការសន្និដ្ឋានប្រឋម ខ្ញុំយល់ថាចេញពីពាក្យ មាតា។
១- បើយោងតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យមិនបានប្រាប់អំពីប្រភពរបស់ពាក្យម្ដាយឡើយ ដូច្នេះម្ដាយមិនមែនជាពាក្យក្លាយចេញពីមាតាឡើយ តែសេចក្ដីពន្យល់ថាដូចមាតា។
២- ម៉ែពុក-ពុកម៉ែ, ឳពុកម្ដាយ-ម្ដាយឳពុក, ប៉ាម៉ាក់-ម៉ាក់ប៉ា, មាតាបិតា, មេបា ; បើយោងទៅលើពាក្យទាំងអំបាលនេះ យើងឃើញថាពាក្យនីមួយៗមានគូរបស់វា ដែលឳពុកគូនឹងម្ដាយ ហើយយើងដឹងទៀតថា ឳពុក ជាប្រាក្រឹតរបស់ឥណ្ឌា ដូច្នេះ ម្ដាយក៏គួរតែជាប្រាក្រឹតរបស់ឥណ្ឌាដែរ។
=> មាតា > មាដា > ម្ដា > ម្ដាយ ; យោងលើលក្ខណៈរបស់ពាក្យ ម្ដង < មួយដង, ម្ង៉ៃ < មួយង៉ៃ ; ង៉ៃ-ថ្ងៃ។
៣- តែបើយោងតាមសិលាចរឹក
ក- តៃ ស្រី/មនុស្សស្រី
ខ- កន្តៃ ភាពជាស្រី / ជាជាមនុស្សស្រី (ដោយយោងទៅលើលក្ខណៈនៃផ្នត់ដើម)។
=> យើងទាញចេញតាមការវិវត្តនៃសូរ កន្តៃ > អន្តៃ > ន្ដៃ > ម្ដៃ / ម្ដាយ
ញ៉.ផល្លី-សុផេន
២២ កក្កដា ២០២២
![]() |
| មាតា_វចនានុក្រមខ្មែរ-ពុទ្ធសាសនបណ្ឌិត្យ-១៩៦៧ |
![]() |
| ម្ដាយ_វចនានុក្រមខ្មែរ-ពុទ្ធសាសនបណ្ឌិត្យ-១៩៦៧ |
![]() |
| ឳពុក_វចនានុក្រមខ្មែរ-ពុទ្ធសាសនបណ្ឌិត្យ-១៩៦៧ |




Comments
Post a Comment