ប-ព-ប៉

ប-ព-ប៉

ប-ព-ប៉
សាកល្បងសិក្សាសំណេរពាក្យដែលមានព្យញ្ជនៈប្ល ព្ល ?ប៉្ល តើមានភាពខុសគ្នាយ៉ាងដូចម្ដេច?

ចំពោះពាក្យដែលមាន ប្ល ហើយអានថា ផ្ល ជាការធម្មតាចំពោះពាក្យខ្មែរយើង ហើយក៏មិនច្រឡំសូរនឹង ព្ល អានថា ភ្ល ដែរ ប៉ុន្តែ ចំពោះពាក្យចម្ចីវិញ មានការលំបាកខ្លះ ពិសេសមានការពិបាកក្នុងការបញ្ចេញសូរអាន ដូចក្នុងករណី ប្លុក/ប្លក់ កុម្មុយនីស្ត/សេរី ជាដើម ដែលពាក្យនោះ យើងខ្ចីពីភាសាបរទេស(អង់គ្លេស) ដែលក្នុងភាសាគេមិនអានថា ផ្លុក/ផ្លក់ ភ្លុក/ភ្លក់ ទេ ចំណែកឯងក្នុងអំណានខ្មែរយើងក៏មិនបានអានដូចនេះដែរ គឺគេអានថា ប៉្លុក/ប៉្លក់។

នៅក្នុងសំណេរដ៏ខ្លីនេះ យើងនឹងសាកល្បងសិក្សាថា តើគួរតែមានសំណេរមួយបែបទៀត ដើម្បីកត់ត្រាសូរដែលខ្ចីពីភាសាបរទេសដែរឬទេ? ដែលសូរនោះយើងធ្លាប់ដឹងទាំងអស់គ្នា ហើយក៏មិនមានអ្វីប្លែកដែរ អ្វីដែលប្លែកនោះ គឺមិនដែលមានក្នុងសំណេរខ្មែរបច្ចុប្បន្នប៉ុណ្ណោះ។

នៅទីនេះ យើងនឹងសាកល្បង បង្កើតសំណេរមួយ គឺ ប្ល៉ ។
- ប្លេហ្វារ៉ូប្លាស(blepharoplast) ប្លាស្តូសែល(blastocoel) វចនានុក្រមជីវវិទ្យា ២០០៣ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
- ប្លុក(bloc) សទ្ទានុក្រមខេមរយានកម្ម បារាំងខ្មែរ ១៩៧៣

វិភាគសូរ
បើសិនជាសូរ[pʰl] យើងកត់ត្រា ប្ល/ព្ល ផ្ល/ភ្ល
បើសិនជាសូរ[pᵊl] យើងកត់ត្រា ប៉្ល/ប៊្ល
ប្រសិនបើជាយើងរើសយកប្រព័ន្ធសំណេរដូចនេះ នោះយើងនឹងមិនមានបញ្ហាសំណេរដូចមុនៗទៀតទេ។ ព្រោះថា យើងនឹងបន្តខ្ចីសូរ ន័យ ពីភាសាបរទេស ពិសេសភាសាអង់គ្លេស បារាំង។

យោបល់ គួរតែពិចារណាទុកជាមុន ចំពោះសំណេរដែលខ្ចីពីភាសាបរទេស ព្រោះជាការណ៍មួយដែលយើងគួរតែគិតទុកជាមុន កុំឲ្យមានភាពចម្រូងចម្រាសនៅពេលក្រោយ។

ញ៉.ផល្លី សុផេន
២៤ វិច្ឆិកា ២០១៩

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ