វាក្យសព្ទខ្មែរ

អ្វីជាពាក្យកម្ចី អ្វីជាពាក្យកម្លាយ អ្វីជាពាក្យក្លាយ?
វាក្យសព្ទ-ពាក្យកម្លាយ_ពាក្យក្លាយ_ពាក្យកម្ចី

ជាដំបូង យើងត្រូវបែងចែកចម្លើយជាពីរសិន៖ ១) ពាក្យកម្ចី ពាក្យកម្លាយ ជាលទ្ធផលដែលកើតចេញពីវិធីកង្កើតពាក្យមួយបែប។ ២) ពាក្យក្លាយ ជាលទ្ធផលដែលកើតចេញពីការវិវត្តចេញពីពាក្យដើមដោយឆ្លងកាត់ពេល កន្លែង និងសម្រួលតាមភាសា។

- ពាក្យកម្លាយ ជាពាក្យដែលកើតចេញពីវិធីកម្លាយ។ (ក្រុមប្រឹក្សាជាតិភាសាខ្មែរ ២០១៣)
- ពាក្យក្លាយ ជាពាក្យដែលបានផ្លាស់ប្ដូររូបសព្ទខុសប្លែកពីពាក្យដើមដោយឆ្លងកាត់មួយរយៈពេលនៃការប្រើប្រាស់។ (ក្រុមប្រឹក្សាជាតិភាសាខ្មែរ ២០១៣)
- ពាក្យកម្ចី ជាពាក្យដែលខ្ចីពីភាសាដទៃ។

+ ពាក្យកម្លាយ នៅក្នុងភាសាខ្មែរមានវិធីកម្លាយច្រើនដើម្បីនឹងបង្កើតពាក្យថ្មីដែលជាសន្តាននឹងគ្នា។ ឧ. បង្កើត < កើត + បង៑- ; ខ្នើត < កើត + -ន៑- ; កំណើត < កើត + -អម៑/ណ-។ 
+ ពាក្យកម្ចី នៅក្នុងភាសាខ្មែរយើងមានប្រភពមកពីភាសាសំស្ក្រឹត(កន្ត្រៃ) បាឡី(មនុស្ស) បារាំង(សាក់កាដូ) អង់គ្លេស(កុំព្យូទ័រ) ថៃ(បៃតង) ចិន(ហុងស៊ុយ) ...។ 
+ ពាក្យក្លាយ នៅក្នុងភាសាខ្មែរមានពីរយ៉ាង ១) ដោយក្រីពាក្យវែងជាខ្លី - ភ្នំអាសន្នទុក្ខ > ភ្នំសន្ទុក។ ២) ដោយសម្រួលសូរមកជាខ្មែរ - កន្ត្រៃ < កត៌រី (कर्तरी)។

ដោយយើងមិនចង់ឱ្យអត្ថបទវែង នៅវគ្គក្រោយយើងនឹងលំអិតលើចំណុចនីមួយ។

ញ៉.ផ.សុផេន
២៣ វិច្ឆិកា ២០២៤

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ