សម្រែកទូកង
ហេតុអ្វីទូកងត្រូវស្រែក?
ចំពោះអ្នកដែលចូលចិត្តទូកមិនជាពិបាកឆ្លើយទេ គឺដើម្បីកម្លាចិត្ត និងបង្កើនភាពរំពងអឺងកង។ ប៉ុន្តែនៅមានចំណុចជាច្រើនទៀតដែលយើងត្រូវលើកយកមកពិភាក្សារកហេតុផល។
![]() |
| ទូកចែវ |
១. ដំណើរការដាក់ទូកចុះពីលើបង្គង ជាធម្មតាទូកមានជំនាងកាត់ជាព្រលឹកព្រាយ អ្នកតា ... ដូច្នេះជាធម្មតាគេលេងភ្លេងថ្វាយឬក៏មានបញ្ជាន់រូបផងដែរ។ ពេលគេធ្វើពិធីទាក់ទងនឹងព្រលឹងហើយ គេលើកទូកចេញពីបង្គង។ មុនលើកចេញចំណុះត្រូវចូលស្នែងតាមខ្ទងនៃទូករៀងៗខ្លួន ប៉ុន្តែសព្វថ្ងៃមានរទេះអូសដូច្នេះមិនសូវជាសែងទេ ទោះបីជាយ៉ាងណាក៏ចំណុះនៅតែនៅអបសងខាងទូកដើម្បីទប់។ មានមនុស្សម្នាក់អាចជាអ្នកបក់ក្បាលទូកឬអ្នកដែលគេយល់ថាល្អស្រែកឡើង៖
យក្សអរ..., ចំណុះស្រែក ហ៊ើ/អើយ។
ចំពោះទូកខ្លះស្រែកបន្ថែមទៀត៖
យក្សខឹង..., ចំណុះស្រែក ហ៊ឺ...។ អ្នកផ្ដើមគ្រហឹមតប ហ៊ឺ! ចំណុះតបវិញ ហ៊ឺ។
ថាដូច្នេះគម្រប់៣ដងទើបគេលើកទូកចុះទឹក។ ពេលគេចាប់ផ្ដើមចុះអុំទូក ចំណុះចុះអង្គុយក្នុងទូកពេញហើយ អ្នកបក់ក្បាលស្រែកមុនចេញដំណើរដូចករណីខាងលើដែរ។ បន្ទាប់មកអ្នកក្បាលឱ្យចំណុះអុំថយយកទី ពេលចេញពីកំពង់ល្មមនឹងប្រះឡើងទៅខាងលើយកទីហើយ គេចាប់ផ្ដើមក្រោកឈរនៅផ្នែកខាងក្រោយដែលហៅថាជ្រោង។ ហើយអ្នកបក់ក្បាលស្រែក៖
មួយយូវ...អូ(?យក)! ចំណុះស្រែក៖ មួយ ពីរ បី។
គេស្រែកដូចនេះរហូតដាច់ផុតអ្នកមើល ហើយគេអង្គុយជ្រុំច្រវារហូតដល់កន្លែងទីបត់។ ពេលបត់ហើយ គេរៀបចំជ្រោងផ្នែកខាងក្រោយ ហើយអ្នកបក់ក្បាលទូកគោះក្រឡោកោបីបួនដង ហើយស្រែក៖
មួយយូវ...អូ! ចំណុះស្រែក៖ មួយ ពីរ បី។ មួយ ពីរ បី។ មួយ ពីរ បី។ ចំណុះអាចស្រែក៣ឬប្រាំដងតាមចង្វាក់ដែលទូកគេរៀបចំ។ ហើយអ្នកបក់ក្បាលស្រែកឡើងម្ដងទៀត អ្នកចំណុះបន្ទរឡើងបន្តទៀត។ គេធ្វើយ៉ាងនេះជាច្រើនដងរហូតដែលទីព្រត្រ។
ពីចាប់ផ្ដើមដល់បញ្ចប់ គេមានចង្វាក់ឬកណ្ដង់ផ្សេងៗគេ។ ឧទាហរណ៍៖ អ្នកបក់ក្បាលស្រែក៖
មួយយូវ...អូ ចំណុះស្រែកមួយពីរបី, មួយពីរបី, មួយពីរបី។ មួយយូវ...អូ ចំណុះស្រែកមួយពីរបី, មួយពីរបី, មួយពីរបី។ ជាប់គ្នាដប់ដងជាង។ ពេលជិតដល់ទី គេស្រែក ចាក់ទៅ!, ទាញ!, ឱន! សាប់! យូវទៅ! ជាដើម
ពេលគេដល់ទីហើយ គេឈប់អុំ ហើយបណ្ដោយទូកឱ្យទៅមួយខ្យល់ទើបគេប្រះឡើងមកវិញដើម្បីអុំមួយជើងទៀតឬក៏ចូលកំពង់វិញ។ ករណីគេអុំមកចូលកំពង់ អ្នកបក់ក្បាលស្រែក៖
យក្សអរ...! ចំណុះស្រែក៖ អ៊ើ... (ថាយ៉ាងនេះបីដង) អ្នកបក់ក្បាលបញ្ចប់ ហ៊ើយ...។

Comments
Post a Comment