តារាងសូរវិទ្យាស្រៈក្នុងប្រអប់មាត់

តារាងសូរវិទ្យាស្រៈក្នុងប្រអប់មាត់

ជាដំបូង ខ្ញុំសូមអភ័យទោសចំពភការប្រើប្រាស់ពាក្យខ្លះដែឡមិនស្រមនឹងពាក្យដែលស្ថាប័នមួយចំនួនបានអនុម័តរួចមកហើយ។ ហើយក៏សូមអភ័យទោសផងដែលចំពោះពាក្យខ្លះដែលខ្ញុំមិនអាចរកបានមកបំពេញឱ្យត្រូវនឹងសេចក្ដីរបស់វាបាន។ ទោះបីជាយ៉ាងណាក៏ខ្ញុំនឹងខិតខំរើសយកពាក្យណាដែលយល់ថាសមស្របនឹងប្រើ នឹងពន្យល់សេចក្ដីបាន។ សូមកុំភ្លេចថា គោលបំណងធំដែលខ្ញុំសរសេរនេះដើម្បីពន្យល់អំពីសេចក្ដីដល់អ្នកដែលមិនទាន់ឬនឹងបានដឹងខ្លះៗប៉ុណ្ណោះ មិនមែនសម្រាប់អ្នកដឹងចេះដឹងហើយនោះទេ។

ជាបន្ទាប់ យើងនឹងចាប់ផ្ដើមនិយាយអំពីតារាងសូរវិទ្យស្រៈក្នុងប្រអប់មាត់។

អ្វីជាតារាងសូរវិទ្យាក្នុងប្រអប់មាត់? គឺជាតារាងស្រៈដែលគេគូសសង្ខេបចេញពីប្រអប់មាត់ ដែលសូរឮដោយអាស្រ័យលើចលនាអណ្ដាត កម្ពស់ទំនាបរបស់ប្រអប់មាត់ និងបំណែបនៃបបូរមាត់។

  • បញ្ជាក់ : ស្រៈ គឺអណ្ដាតមិនប៉ះនឹងទីបន្លឺឬផ្នែកខាងលើនៃប្រអប់មាត់ឡើយ។

បន្ទាប់ទៀត យើងនឹងពន្យល់ដោយមានរូបភាពអប។

  1. តារាងសូរវិទ្យាស្រៈក្នុងប្រអប់មាត់
    រូប១ : ប្រអប់មាត់-ថតពីចំហៀង
    ប្រអប់មាត់មាន : (មើលរូប១)
    • ផ្នែកខាងលើចាប់ពីបបូរមាត់លើដល់បំពង់កខាងក្រោយ
    • ផ្នែកកណ្ដាល គឺអណ្ដាត
    • ផ្នេកក្រោមចាប់ពីបបូរមាត់ក្រោយដល់គល់គែ។
  • ផ្នែកខាងលើ ហៅថាទីបន្លឺ
  • ផ្នែកខាងក្រោយនិងអណ្ដាត ហៅថាប្រដាប់បន្លឺ
  • ព្យញ្ជនៈ = ប្រដាប់បន្លឺ + ទីបន្លឺ
  • ស្រៈ = អណ្ដាតគ្មានប៉ះទីបន្លឺ

 ក្រោយពី យើងបានស្គាល់ប្រអប់មាត់ហើយ យើងនឹងបន្តមើលអំពីការបន្លឺរបស់ស្រៈ។(រូប២)

  • បិទ(Close) គឺអណ្ដាតខិតទៅជិតទីបន្លឺ ដែលធ្វើឱ្យប្រអប់មាត់មានប្រហោងតូច។
  • បើក(Open) គឺអណ្ដាតឃ្លាតឆ្ងាយពីទីបន្លឺ ដែលធ្វើឱ្យប្រអប់មាត់មានប្រហោងធំ។
  • មុខ(Front) គឺអណ្ដាតរុញមកខាងមុខ(ខិតទៅរកធ្មេញ)។
  • ក្រោយ(Back) គឺអណ្ដាតទាញទៅខាងក្រោយ(ខិតទៅរកគ្រសនីឬជញ្ជាំងខាងក្រោយនៃបំពង់ក)។ 
រូប២ : ចលនារបស់អណ្ដាត
រូប៣ : តារាងស្រៈដែលទាញចេញពីប្រអប់មាត់

បន្ទាប់ពីបានស្គាល់លក្ខណៈនៃចលនារបស់អណ្ដាតហើយ យើងនឹងមកស្គាល់អំពីតារាងសូរវិទ្យាជាបន្តទៀត។ (រូប៣) នេះជាតារាងដែលគេទាញចេញអំពីប្រអប់មាត់(ក្នុងរូប១/២) ហើយនេះជាតារាងដែលគេបរិយាយអំពីស្រៈរបស់ភាសាទាំងអស់ដែលមានក្នុងលោក។ ចំពោះការបង្ហាញស្រៈអាចមានសញ្ញាខុសគ្នាខ្លះ អាស្រ័យលើអ្នកនិពន្ធ តែយើងសូមយកគម្រូតាមលោកហ្ស័ងមីសែល។


ស្រៈមូលដ្ឋាន ដើម្បីនឹងបង្កើតស្រៈនានាក្នុងតារាង(រូប៣) ជាដំបូងត្រូវដឹងអំពីស្រៈមូលដ្ឋានចំនួន៤ជាមុនសិន ; [i] [a] [u] [ɒ]។ [i](អ៊ី) ជាស្រៈមុខ-បិទ,  [a](អា) ជាស្រៈមុខ-បើក, [u](អ៊ូ) ជាស្រៈក្រោយ-បិទ, [ɒ](អ) ជាស្រៈក្រោយ-បើក។ ជាឧទាហរណ៍ : [u] ជាស្រៈក្រោយ-បិទ ដែលបបូរមាត់ព្រលយ/ច្បូញទៅមុខដែលដូចគេហួច ដែលគេហៅថាស្រៈ ក្រោយ-បិទ-ច្បូញ ដែលជាមូលដ្ឋានបង្កើតស្រៈ [ɯ]( ̴ អ៊ឺ) ជាស្រៈក្រោយ-បិទ ដូចគ្នានឹង[u]ដែរ តែអ្វីដែលខុសគ្នានោះ គឺចលនានៃបបូរមាត់ស្ញេញ ដែលគេហៅថាស្រៈ ក្រោយ-បិត-ស្ញេញ។ របៀបបន្លឺ ដំបូង ត្រូវធ្វើ[u] កំពុងតែធ្វើ[u] ត្រូវយកម្រាមដៃចង្អុលទាំងពីរខាងចាប់ទាញចុងបបូរមាត់ទៅខាងក្រោយឱ្យអស់ នោះយើងនឹងបានសូរ[ɯ]។

ការបន្លឺសូរ[u] and [ɯ]

Comments