សម្ព័ន្ធវិទ្យា

 សម្ព័ន្ធវិទ្យា

សម្ពន្ធ-syntax
+ សម្ពន្ធ ២ ឬ សម្ព័ន្ធ (សំ-ព័ន) ន. (សំ. បា. សម្ពន្ធ) ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា; មានសម្ពន្ធនឹងគ្នា មានដំណើរទាក់ទងនឹងគ្នា។ ព.វ. ចំណងបទ ឬចំណងប្រយោគ គឺការចងបទក្នុងសង្កាត់មួយៗ ឬក្នុងប្រយោគមួយៗ ឱ្យដឹងថាបទណាចូលទៅរកបទណា, បទណាជាប្រធាន, ណាជាកិរិយា, ណាជាអំពើ ជាដើម; ដូចជា ខ្ញុំ ទៅ ធ្វើ ការ ឯ-សាលាស្រុក, សម្ពន្ធថា : ខ្ញុំ ជាប្រធានរបស់ ទៅ, ទៅ ជាកិរិយារបស់ ខ្ញុំ, ធ្វើ ជាកិរិយាប្រាប់បំណងរបស់ ទៅ (ទៅដើម្បីធ្វើ); ការ ជាអំពើរបស់ ធ្វើ, ឯ-សាលាស្រុក ជាអាយតនិបាតប្រាប់ទី(ដែលត្រូវធ្វើការ)។ល។ លើកសម្ពន្ធ លើកបទមួយៗ(ក្នុងប្រយោគ) ឱ្យឃើញដំណើររកគ្នា។ ខ្មែរប្រើជា កិ. ក៏បាន ; កាលណាពិនិត្យសេចក្ដីក្នុងប្រយោគមួយៗ ឱ្យដឹងថាត្រឹមត្រូវឬខុសទេ ត្រូវសម្ពន្ធមើលសិនទើបអាចដឹងបាន។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ(ដែលជា បា. ឬ សំ.) អ.ថ. ស័ម ឬ សំ-ព័ន-ធៈ, ដូចជា សម្ពន្ធជាតិ ជាតិផ្សេងគ្នាដែលរួមរសជាស្វាមីភរិយា, ស្វាមីភរិយាដែលមានជាតិផ្សេងគ្នា : ប្ដីប្រពន្ធសម្ពន្ធជាតិ; ឬអ្នកដែលមានជាតិផ្សេងគ្នាចងគ្នាជាមិត្រ : មិត្រសម្ពន្ធជាតិ។ សម្ពន្ធមិត្ត ឬ --មិត្រ មិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញា ឬសន្យាគ្នាយ៉ាងមាំមួន។ សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្ដេជ្ញា ឬសន្យាដ៏មាំមួន។ សម្ពន្ធពង្ស ឬ --សម្ពន្ធវង្ស វង្សដែលភ្ជាប់ជាញាតិនឹងគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា។ល។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត ទំ. ១២៩៤)

- នៅក្នុងអត្ថបទខាងមុខ យើងនឹងសិក្សាលំអិតទៅតាមផ្នែកមួយៗ ដើម្បីឱ្យការសិក្សារបស់យើងខិតទៅរកការពិតឬខិតទៅជិតភាពត្រឹមត្រូវ។

- ការសិក្សាអំពីសម្ពន្ធវិទ្យា យើងនឹងបែងចែកជា២បែប។

    ១- ស្វែងយល់អំពីមុខងារ

    ២- ស្វែងយល់អំពីថ្នាក់ពាក្យ

    ៣- ស្វែងយល់អំពីន័យ

តើលក្ខណៈទាំងពីរនេះ ខុសគ្នាយ៉ាងដូចម្ដេចខ្លះ?

ឧទាហរណ៍-- ខ្ញុំទិញម្ហូបឱ្យគាត់។

វិភាគ-- ថ្នាក់ពាក្យ ខ្ញុំ ជាសព្វនាមបុរសទី១, មុខងារ ជាប្រធានសម្ដែងអំពើ, ន័យ មនុស្សដែលឯករាជ្យ មិនមែនជាខ្ញុំបម្រើ។ ; ថ្នាក់ពាក្យ ទិញ ជាកិរិយា, មុខងារ ជាបម្រាប់ប្រធាន, ន័យ ជាការដោះដូរនូវរបស់មួយយករបស់មួយមកវិញ។ ; ថ្នាក់ពាក្យ ម្ហូប ជានាម, មុខងារ ជាកម្មបទរងអំពើ, ន័យ ជារបស់ដែលហូបបាន។ ; ថ្នាក់ពាក្យ ឱ្យ ជាកិរិយា, មុខងារ ជាបម្រាប់ប្រធានរង, ន័យ ជារបស់ដែលគេផ្ទេរពីនរណាម្នាក់ទៅនរណាម្នាក់មួយទៀត។ ; ថ្នាក់ពាក្យ គាត់ ជាសព្វនាមបុរសទី៣, មុខងារ ជាកម្មបទទទទួលអំពើមិនផ្ទាល់ (រងពីម្ហូប)។ 

ទម្រង់សម្ពន្ធ - 

ទម្រង់ទី១--{ [(ខ្ញុំ)] [(ទិញ) (ម្ហូប)] [|ខ្ញុំ| (ឱ្យ) |ម្ហូប| (គាត់)] }។

ទម្រង់ទី២--

_ខ្ញុំ

_ទិញ __ម្ហូប

_(ខ្ញុំ) ឱ្យ (__ម្ហូប) __គាត់។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ