សទ្ទតា-ដ៑ /ɗ/
សទ្ទតា-ដ៑ /ɗ/
ចំពោះសទ្ទតានេះ នៅក្នុងអក្សរខ្មែរយើង មានរបៀបកត់ត្រាពីរយ៉ាង គឺ ដ,ឌ ត(ក្នុងករណីមានស្រៈខ្លីផ្សំនឹងសទ្ទតាម៑ ឧ.តម្លៃ)។ ទោះបីជាមានការកត់ត្រាបែបណាក៏ដោយ ក៏សូរនៃសទ្ទតាមានតែមួយ គឺមានទីបន្លឺត្រង់គន្លាក់ក្រអូម(ត្រង់អញ្ចាញខាងលើ) ហើយខ្យល់ចូលពីបរិយាកាសខាងក្រៅទៅក្នុងបំពង់មាត់ដូចនឹងសទ្ទតាប៑ដែរ។
លទ្ធភាពដែលសទ្ទតាដ៑កើតបាននៅក្នុងភាសាខ្មែរយើងមានតែពីរបរិបទប៉ុណ្ណោះ គឺ
ចំពោះសំណេរខ្មែរយើងមានរូបដមែន ប៉ុន្តែមិនមែនបញ្ចេញសំឡេងសទ្ទតាដ៑ទេ ម៉ូដ[moʊt] ឥដ្ឋ[ʔɘt] ដូច្នេះសូមកុំច្រឡំនឹងសំណេរដែលខ្មែរយើងកត់ត្រា ការកត់ត្រាបែបនេះ ជាការរក្សានិរុទ្ធសាស្ត្រ(ទុកប្រភពនាំពាក្យដែលខ្ចីពីបរទេស)ប៉ុណ្ណោះ។
ញ៉.ផល្លី សុផេន
១២ ធ្នូ ២០១៩
លទ្ធភាពដែលសទ្ទតាដ៑កើតបាននៅក្នុងភាសាខ្មែរយើងមានតែពីរបរិបទប៉ុណ្ណោះ គឺ
- បរិបទព្យញ្ជនៈមុខ ដំណើរ[ɗɒmnaɜ] ដៃ[ɗaj] តម្លៃ[ɗɒmlaj]
- បរិបទព្យញ្ជនៈកណ្ដាល ក្ដៅ[kɗaɨ] ស្ដាយ[sɗa:j]
ចំពោះសំណេរខ្មែរយើងមានរូបដមែន ប៉ុន្តែមិនមែនបញ្ចេញសំឡេងសទ្ទតាដ៑ទេ ម៉ូដ[moʊt] ឥដ្ឋ[ʔɘt] ដូច្នេះសូមកុំច្រឡំនឹងសំណេរដែលខ្មែរយើងកត់ត្រា ការកត់ត្រាបែបនេះ ជាការរក្សានិរុទ្ធសាស្ត្រ(ទុកប្រភពនាំពាក្យដែលខ្ចីពីបរទេស)ប៉ុណ្ណោះ។
ញ៉.ផល្លី សុផេន
១២ ធ្នូ ២០១៩

Comments
Post a Comment