ដើម្បី-សម្រាប់-ចំពោះ-ឱ្យ
ដើម្បី-សម្រាប់-ចំពោះ-ឱ្យ
![]() |
| សម្រាប់-ដើម្បី-ឱ្យ/អោយ-ចំពោះ |
ភាពខុសគ្នារវាងពាក្យ
ដើម្បី-សម្រាប់-ចំពោះ-ឱ្យ
បើសិនជាប្រិយមិត្របានអានអត្ថបទដែលយើងបានសម្រាយលំអិតហើយនោះ មិនមានអ្វីត្រូវអានអត្ថបទនោះទៀតនោះទេ ព្រោះអត្ថបទនោះគ្រាន់តែជាការប្រៀបធៀបលក្ខណៈរបស់វាប៉ុណ្ណោះ។
ចំពោះ៖ ជាធ្នាក់រំលេចផ្នែកណាមួយដែលជាធាតុសំខាន់ក្នុងធាតុធំឬសំណុំធំ។ ដែលជាហេតុដែលនាំឱ្យមានសកម្មភាព។ ឧ. សូមអរគុណចំពោះការចូលរួម។ ការចូលរួម ជាធាតុដែលនាំឱ្យមានការអរគុណ។
សម្រាប់៖ ជាធ្នាក់ស្ដែងពីមុខងារនៃធាតុណាមួយដែលមានលក្ខណៈឆ្លុះ បើដឹងពីធាតុណាមួយនោះ គឺដឹងពីមុខងាររបស់វា ហើយបាដឹងពីមុខងាររបស់វា គឺដឹងពីធាតុណាមួយនោះ។ ឧ. ប៊ិកសម្រាប់សរសេរ។ ឃើញប៊ិក គឺដឹងថាសរសេរ បើសិនជាសរសេរ គឺនឹងដល់ប៊ិក។
ដើម្បី៖ ជាឈ្នាប់ដែលស្ដែងនូវគោលបំណងនៃសកម្មភាពណាមួយ ដែលនាំឱ្យមានសកម្មភាពមួយថ្មីឡើង បើសិនជាគ្មានគោលបំណងនោះទេ ក៏គ្មានសកម្មភាពមុនកើតឡើងដែរ។ ឧ. ខ្ញុំអត់ធ្មត់គ្រប់យ៉ាង គឺដើម្បីតែភាពសុខនឹងគ្នាក្នុងរង្វង់គ្រួសារ។ ដូច្នេះភាពសុខនឹងគ្នាក្នុងរង្វង់គ្រួសារ ជាគោលបំណងធំ និងជាហេតុដែលនាំឱ្យមានការអត់ធ្មត់គ្រប់យ៉ាង។
ឱ្យ៖ ជាកិរិយាដែលសម្រេចឡើងបន្ទាប់ពីមានកិរិយាណាមួយធ្វើហើយ ហើយកិរិយាទាំងពីរមានកម្មបទតែមួយឬវត្ថុតែមួយ ចំពោះកិរិយាឱ្យនឹងមិនអាចកើតមានឡើងបានទេបើសិនជាកិរិយាខាងមុខរបស់វាមិនបានសម្រេច។ ឧ. ខ្ញុំដាំបាយឱ្យគាត់ហូប។ ខ្ញុំដាំបាយជាកិរិយាទីមួយ ដែលនឹងបន្តដោយកិរិយាឱ្យ គឺឱ្យបាយ តែដោយសារតែវាមានលក្ខណៈឯកព័ន្ធនូវកម្មបទដូច្នេះ គេដកកម្មបទនោះចោល។
ញ៉.ផល្លី សុផេន
២១ មីនា ២០២០

Comments
Post a Comment