សទ្ទតា-ព្យាង្គ-ពាក្យ

សទ្ទតា-ព្យាង្គ-ពាក្យ

សទ្ទតា ជាធាតុតូចបំផុតនៃសូរដែលមិនអាចបំបែកបានតទៅទៀត ហើយសទ្ទតាគ្មានន័យក្នុងភាសាទេ គ្រាន់តែជាធាតុផ្សំនៃន័យ។ សទ្ទតា មានព្យញ្ជនៈនិងស្រៈ។ សទ្ទតា អ្នកនិពន្ធខ្លះប្រើត្រឹមតែ សទ្ទ/សទ្ទៈ។ ជាឧទាហរណ៍នៅភាសាខ្មែរយើង សទ្ទតា ក៑[k] មានអក្សរតាង ក ខ គ ឃ។ ក/គ ប្រើគ្រប់បរិបទ ដើម្បីកត់សទ្ទតា ក៑ ឧទាហរណ៍៖ [k-] កាត់ គាត់, [-k-] ស្ករ ស្គម, [-k] គោក សង្វេគ។ ចំណែក ខ/ឃ ប្រើតែក្នុងបរិបទ ចុងព្យាង្គប៉ុណ្ណោះ ដូចឧទាហរណ៍៖ [-k] មុខ មេឃ។

ព្យាង្គ ជាធាតុដែលមានស្រៈជាបង្គោល ដែលគ្មានន័យ។ ស្រៈមួយព្យាង្គមួយ គេហៅថាព្យាង្គស្រៈទោល ដូចជាភាសាអង់គ្លេស a (a person) ជាព្យាង្គមួយ។  ក្នុងភាសាខ្មែរយើងមិនមានព្យាង្គស្រៈទោលនេះទេ។ ប៉ុន្តែមានព្យាង្គព្យញ្ជនៈស្រៈ ដូចក្នុងពាក្យ ក្រ ដែលមានមួយព្យាង្គ ដែលមានការបន្សំរវាងព្យញ្ជនៈ ក៑ និង !(អ)។ ដោយសារតែក្នុងភាសាខ្មែរពាក្យ ក្រ មានន័យ ដូច្នេះវាក្លាយជាពាក្យ ដែលជាពាក្យមួយព្យាង្គ។

ពាក្យ ជាធាតុដែលមានន័យរឹងផ្ទាល់ខ្លួនរបស់វាក្នុងភាសា ហើយវាមានន័យទន់របស់វាទៅតាមបរិបទ។ ក្រ ជាពាក្យមួយព្យាង្គ ព្រោះមានស្រៈមួយក្នុងព្យាង្គនោះ ក្រមា ជាពាក្យពីរព្យាង្គ ព្រោះមានស្រៈពីរនៅក្នុងព្យាង្គ ក្រ ព្យាង្គ ម៉ា បង្កើតទៅជាពាក្យ ក្រមា។


ពាក្យ មានន័យ (កឹប)
ព្យាង្គ មិនមានន័យ (កឹ)
សទ្ទតា មិនមានន័យ មិនអាចបំបែកបាន (ក៑)

ញ៉.ផល្លី សុផេន
០៤ ធ្នូ ២០១៩

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ