រ៉ាយ ប៉ុក-ខេមរវេយ្យាករណ៍ខ្មែរ-១៩៥៥
រ៉ាយ ប៉ុក-ខេមរវេយ្យាករណ៍ខ្មែរ-១៩៥៥
- រ៉ាយ-ប៊ុក_ព.ស.២៤៩៨/គ.ស.១៩៥៥_ខេមរវេយ្យាករណ៍_បណ្ណាគារ គីម-គី_បោះពុម្ពលើកទី១.
- គួរឲ្យចាប់អារម្មណ៍ នៅក្នុងអារម្ភកថាលោកបាននិយាយអំពីវេយ្យាករណ៍យើងមិនទាន់រីកចម្រើនដូចវេយ្យាករណ៍បារាំង បើយើងប្រៀបធៀបទៅនឹងសម្ព័ន្ធ គឺលោកចង់ឲ្យភាសាខ្មែរយើងដូចភាសាបារាំង ព្រោះលោកយល់ថាភាសាគេទាន់សម័យនិងខ្ពង់ខ្ពស់ហើយ។ ដូចឧទាហរណ៍៖ Un homme beau (បុរសស្អាត), une femme belle (ស្ត្រីស្អាត > ស្រ្តីស្អាតី), tous les hommes sont beaux (បុរសទាំងអស់ស្អាត > បុរសទាំងអស់ស្អាតឹ) ពោលគឺលោកចង់សំដៅលើភាសាខ្មែរគ្មានវចនៈ លិង្គ វិភត្តិ ជាដើម។
- លក្ខណៈទូទៅនៃសៀវភៅ៖ នៅក្នុងសៀវភៅនេះ លោកបាននិយាយពីប្រវត្តិវេយ្យារណ៍ ហើយសរសេរជាពាក្យរាយផង ជាពាក្យកាព្យផង លើសពីនេះទៀតរាល់ពេលដែលបញ្ចប់ផ្នែកនីមួយៗ លោកតែងតែចោទសួរសំណួរលើផ្នែកដែលលោកបាននិយាយរួមហើយ។ មួយទៀត ស្ដីអំពីសំណេរដែលលោកប្រើក៏គួរឲ្យចាប់អារម្មណ៍ណាស់ណាដែរ ពិសេស គឺពាក្យដែលសរសេរកត់ឈ្មោះ ក្រិក់ លោក ឌុយ ម៉ារសេស៍ លោកប៉ូប្ប យើងឃើញថាលោកមានទំនោរទៅខាងសងពាក្យ គឺមិនតាមសំណូរទេ។ បញ្ជាក់់ សំណេរអក្ខរាវិរុធទាំងអស់ខ្ញុំសរសេរតាមសៀវភៅមិនមានកែប្រែឡើយ។
- សង្ខេបតាមផ្នែកនីមួយ
- ប្រវត្តនៃវេយ្យាករណ៍៖
នៅឥណ្ឌា បណ្ឌិតបានិនិជាប្រធាន(ស.វ.ទី៤មុនគ.ស.)។ នៅបស្ចិមទ្វិបមានពួកអ្នកចារណញ្ញាណបន្លំ(Sophistes) ប្លាតុង បន្ទាប់មក អារិស្ដូត ក្រោយមកទៀត ពួកខន្តី(Stoiciens)។ មានលោក ដឺនិស ដឺស្ត្រាស់ បាននិពន្ធ ក្នុងស.វ.ទី១មុនគ.ស. សៀវភៅតម្រាវេយ្យាករណ៍ដែលទុកសម្រាប់ស្វ័យរាជ។ ស.វ.ទី២នៃគ.ស.លោក អប់ុលូនីយស ឌិស្កូលបាននិពន្ធជាក់លាក់នូតម្រារូបសាស្ត្រ(morphologie)។ នៅចុងស.វ.ទី១៦ដើម១៧មានអ្នកនិពន្ធជាច្រើនទៀត ហើយអ្វីដែលប្រែប្រួលគឺបនៅពេលដែលគេរកឃើញវេយ្យាករណ៍សំស្ក្រឹតនៅចុងស.វ.ទី១៨ ក្រោយមកក៏មានការសិក្សាប្រៀបធៀបភាសាឥណ្ឌៀនិងសែម៉ារនិកដោយលោកប៉ូប្ប គ.ស.១៨១៩ ជាដើម។
1. សញ្ញាណបឋម
2. អក្ខរៈ ឬ អក្សរ
3. វណ្ណយុត្តិ វណ្ណយុត្តិសម្រាប់ប្រើនៅក្នុងភាសាខ្មែរមាន២១គឺ
ធម្មតាភាសាត្រូវមានវិធានការពិសេស ដែលអប់រំឲ្យពោលពាក្យត្រឹមត្រូវ សរសេរទៅតាមអក្ខរាវិរុធរបស់ពាក្យ។ វិធានការទាំងអស់នេះគេហៅថា វេយ្យាករណ៍។
វេយ្យារករណ៍ ជាវិជ្ជាមួយដែលបង្ហាត់បង្រៀនយើងឲ្យពោលពាក្យឬសរសេរពាក្យកុំឲ្យខុស។
- ពាក្យមានពីរយ៉ាងគឺ៖
- ពាក្យនិយាយឬពោល មានសំឡេងនឹងសូរ។
- ពាក្យសរសេរ មានអក្ខរឬអក្សរ។
អក្សរគឺ ជាគំនូសរបស់សំឡេងដែលពោល ឬគំនូសសូរសំឡេងដែលបញ្ចេញ។
- វាចាឬសំដី-ភាសា ជាមធ្យោបាយដើម្បីសម្ដែងគំនិត។
- ដោយគំនូសគឺ វាចាសកម្មភាព
- ដោយសំដីគឺ វាចាដែលពោល
- ដោយអក្សរគឺ វាចាសរសេរ។
- ភាសាមានពីរគឺ៖
- មរណភាសាឬភាសាស្លាប់
- ជិវភាសាឬភាសារស់។
- គំនិត គឺការបញ្ចេញរូបនិម្មិតក្នុងមនោទ្វារាវនៈ ឬការបញ្ចេញនូវអារម្មណ៍ ឬចិត្តដែលគិត ពិនិត្យ ស្ទង់គំនិតង។
- អក្ខរៈ ឬអក្សរ បានន័យថាស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសំដីសេចក្តីទាំងពួង ប្រើមិនចេះអស់។
- អក្ខរៈ មានពីរយ៉ាង គឺស្រៈ១ ព្យញ្ជនៈ១។
- ស្រៈ គឺសំឡេងផ្សំជាមួយនឹងនិគ្គហិតព្រមទាំងវិសជិនីយផងមាន២១តួគឺ (អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។ បើរាប់ទាំង ឫ ឬ ឭ ឮ នឹង ឪ ផងជា២៦តួ។
- ស្រៈពេញតួមាន១៥ អ អា ឥ ឦ ឧ ឩ ឱ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ។ (ឱ មិនយល់ហេតុអ្វីដូចគ្នា)
- ស្រៈនិស្ស័យមាន២១តួ ! ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ។
- លោកចែកស្រៈវែងស្រៈខ្លី ហើយស្រៈវែងទៅជាខ្លីដោយប្រើបន្តក់(់) ចំណែកស្រៈិដែលខ្លីបើសិនជាមាន/យ/ប្រកបទៅជាស្រៈវែងដូចក្សត្រិយៈ ប៉ុន្តែបើដាក់ទណ្ឌឃាត(៍)ទៅជាស្រៈខ្លីវិញក្សត្រិ៍យ។
- ចំពោះសញ្ញា/ៈនិង ះ/ គួរឲ្យចាប់អារម្មណ៍ណាស់ត្រង់បំលែងរូបផងសូរផងកាលបើនៅក្នុងពាក្យខ្មែរឬបាលី(តែមិនឃើញថានៅក្នុងសំស្ក្រឹត)។ បើបាលី ស្រៈ/ស្រ័ក/ បើខ្មែរ ស្រះ/ស្រ័ស/។
- ព្យញ្ជនៈមាន៣៣តួគឺ ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ .ំ។ (មិនមានព្យញ្ជនៈ/អ/ទេ គឺមាន/ំ/។
- ចំពោះការបែងចែងសូរ(ឃោសៈ អឃោសៈ)តាមរបៀបបាលីទាំងអស់សូម្បី/ណ/ក៏លោកចាត់ទុកជាឃោសៈដែរ។
- ព្យាង្គ
- ឯកព្យាង្គ(ផ្ទះ ទៅ រស)
- ទ្វេព្យាង្គ(សាលា លំនៅ ព្យាយាម)
- ត្រៃព្យាង្គ(ព្រហ្មចារី ពុទ្ធដំណើរ ទន្សាកំណើត) ?មិនដឹងហេតុអ្វីលោកថាទន្សាកំណើរជាត្រៃព្យាង្គ។
- ពហុព្យាង្គពាក្យដែលចាប់ពី៤សង្កាត់(មាត់)ឡើងទៅ។
- វិសជ៌នីយ៍(ះ) មានសូរស្រដៀង/ស/
- មូសិកទន្ត(៉) សម្រាប់ប្រើលើព្យញ្ជនៈ ង/ង៉ ញ/ញ៉ ន/ន៉ ប/ប៉ ម/ម៉ យ/យ៉ រ/រ៉ ល/ល៉ វ/វ៉។ ហើយលោកបញ្ជាក់ថាសម្រាប់ដាក់ស្រៈ(ិ)ជាស្រៈ(ឺ)បានទៀតផង។
- ត្រីសព្ទ(៊) សម្រាប់ប្រើលើព្យញ្ជនៈ ប/ប៊ ស/ស៊ ហ/ហ៊ អ/អ៊។
- ទណ្ឌឃាត(៍) សម្រាប់ដាក់លើព្យញ្ជនៈកុំឲ្យមានសំឡេង។
- របាទ(៌) សម្រាប់ប្រើក្នុងភាសាសំស្ក្រឹត។
- រស្សសញ្ញា(់) សម្រាប់បំបែកសូរ/អ អា/វែងទៅជាសូរខ្លីធ្ងន់។ (កក/កក់ ទាន/ទាន់)
- សញ្ញាសំយោគ(័) សម្រាប់ប្រើលើពាក្យសំ.បា.ឲ្យមានសូរជាខ្មែរ និងស្រួលពោល(អាន)។
- អាមេណ្ឌិតសញ្ញា(ៗ) សម្រាប់ប្រើក្នុងការអានពីរដង។
- លេខអស្ដា(៏) សម្រាប់ដាក់លើអក្សរទោលឲ្យមានសំឡេងខ្លីដូច ក/ក៏ ន/អុញន៏។
- កាកបាទ(+) សម្រាប់ប្រើពេលយើងភ្លេចពាក្យក្នុងប្រយោគ។
- កុក្កដនេត្រ(៙) សម្រាប់ប្រើនៅដើមបន្ទាត់(ចុះបន្ទាត់) ប៉ុន្តែសព្វថ្ងៃមិនសូវឃើញប្រើ។
- ល្បះ(។) សម្រាប់នៅខាងចុងឃ្លាឬប្រយោគ។
- ល្បះបរិយោសានមានបីបែប(៕/។៚/៕៚) សម្រាប់ប្រើនៅខាងចុងបំផុត។
- គោមូត្រ(៚) ប្រើសម្រាប់តែបញ្ចប់សេចក្តីប៉ុណ្ណោះ។
- រ៉ាត់ឬគាប({ })ប្រើសម្រាប់ដែលទន្ទឹមគ្នាឬស្មើគ្នា
រោជ
៙ ព្យាង្គ > ប្រយោគ > សេចក្តី > សង្កាត់សុន្ទរកថា > សុន្ទរកថា។
៙ សង្កាត់សុន្ទរកថាមានប្រាំបី(៨) គឺ នាម គុណនាម សព្វនាម កិរិយាសព្ទ កិរិយាវិសេសន៍ និបាតសព្ទ សន្ធានសព្ទ ឧទានសព្ទ។
- រជ្ជុសញ្ញា(-) សម្រាប់តពាក្យដែលផ្ដាច់ចេញពីគ្នានៅក្នុងកំណាព្យ។ (ប្រុសស្រីម- ហាជនកប ហាត់សូត្ររៀន ...។
- មច្ឆណ្ឌសញ្ញា((......)) ប្រើសម្រាប់លំហាត់ ដើម្បីឲ្យសិស្សបំពេញនៅកន្លែងចុចៗនោះ។
- បេល្យាលមានពីរបែប(។បេ។/។ល។)
- យុគលពិន្ទុ(ៈ) ប្រើសម្រាប់ឲ្យងាយអាន។ សរៈ ធុរៈ។
- អព្ភន្តរសញ្ញា("...") សម្រាប់ប្រើនៅលើពាក្យឬអ្វីដែលគេចង់បញ្ជាក់ឬចង់ឲ្យចាំ។
- វង់ក្រចក((.....)) ប្រើសម្រាប់ដាក់ពាក្យឬអ្វីដែលមិនទាក់ទងនឹងអត្ថបទឬបញ្ជាក់អត្ថន័យនៃពាក្យឲ្យកាត់តែច្បាស់។
៙ សង្កាត់សុន្ទរកថាមានប្រាំបី(៨) គឺ នាម គុណនាម សព្វនាម កិរិយាសព្ទ កិរិយាវិសេសន៍ និបាតសព្ទ សន្ធានសព្ទ ឧទានសព្ទ។
4. នាមសព្ទ
- នាម ជាការសំដែងឈ្មោះមនុស្ស សត្វ វត្ថុ និងអ្វីៗទាំងពួង។
- សាធារណនាមសព្ទ
- ពហុនាម (ហ្វូង ក្រុម កង ពួក ភាគ ចំណែក នឹម ឡូ ជាដើម)។
- រូបីនាម យើងអាចមើលឃើញ ប៉ះបាន (រឹង ទន់ មន្ត្រី ជាង សេះ ឈើគូស ជាដើម)។
- អរូបីនាម យើងមិនអាចមើលឃើញ ប៉ះបាន (ក្លាហាន ប្រាជ្ញា)។
- សមាសនាម (រាជវង្សានុវង្ស < រាជ + វង្ស + អនុវង្ស)។
- នាមនាម (សេចក្តីល្អ សេចក្តីចម្រើន ដំណើរ ដំណឹង ប្រម៉ាញ៉ ជាដើម)។
- អសាធារណនាមសព្ទ ជានាមដែលមិនទូទៅ ហើយសំគាល់តែបញ្ញាត្តិតែមួយ(ជាឈ្មោះនៃអ្វីមួយ) សីហា(ឈ្មោះមនុស្ស) កម្ពុជា(ឈ្មោះប្រទេសខ្មែរ) អាគី(ឈ្មោះឆ្កែណាមួយ)។
- គុណសព្ទ ជាអ្វីដែលប្រាប់ដំណើរនាមសព្ទឲ្យឃើញលក្ខណៈផ្សេងៗគ្នា។
- គុណនាមគុណសព្ទ
- បកតិគុណនាម (ខ្លី ធំ មូល ក្លាហាន ជាដើម)
- វិសេសគុណនាម
- តុល្យាធិករណៈជាហីនភាព (តិចជាង តូចជាង ខ្មៅជាង អន់ជាង ជាដើម)។
- តុល្យាធិករណៈជាស្មើ (ធំដូចគ្នា តូចស្មើគ្នា ក្មេងដូចគ្នា ជាដើម)។
- តុល្យាធិករណៈជាវិសេស (ធំជាង ប្រសើរជាង ល្អជាង ជាដើម)។
- អតិវិសេសគុណនាម (ស្អាតជាងគេ ល្អជាងគេទាំងពួង ជាដើម)។
- សាមីសម្ពន្ធគុណសព្ទ ជាពាក្យដែលបញ្ជាក់សេចក្តីថារបស់។
- ខ្ញុំ ឯង វា គាត់ យើង អ្នក អ្នកទាំងអស់គ្នា នាងខ្ញុំ នាងទាំងអស់។
- ផ្ទះខ្ញុំ(ផ្ទះរបស់ខ្ញុំ/ផ្ទះរបស់នាងខ្ញុំ)។
- និទស្សនៈគុណសព្ទ (នេះ នោះ)
- បុច្ឆាគុណសព្ទ (អ្វី ប៉ុន្មាន នរណា យ៉ាងម៉េច ជាដើម)។
- អនិយមគុណសព្ទ ជាគុណសព្ទមិនច្បាស់(នីមួយ ច្រើន ទាំងអស់ ជាដើម)។
- សង្ខ្យាគុណសព្ទ
- បកតិសំខ្យាគុណសព្ទ (១ ២ ២១ ៩០ ជាដើម)។
- បូរសំខ្យា (ទីមួយ/ទី១ ទីប្រាំ/ទី៥ ដំបូង គំរប់ពីរ គំរប់ប្រាំ ជាដើម)។
6. សព្វនាម
- បឋមបុរិសៈ
- ឯកវចនៈ (ខ្ញុំ)
- ពហុវចនៈ (យើង)
- មជ្ឈិមបុរិសៈ
- ឯកវចនៈ (ឯង)
- ពហុវចនៈ (អ្នក)
- ឧត្តមបុរិសៈ
- ឯកវចនៈ (គាត់ លោក វា)
- ពហុវចនៈ (គាត់ទាំងអស់ លោកទាំងអស់ អ្នកស្រីទាំងអស់)។
- បច្ច័យសព្វនាម (ដែល) គាត់ជាមនុស្សដែលស្រឡាញ់ជាតិ។
- គឺសព្ទដែលសម្រាប់បញ្ជាក់ថា គេមានភាពយ៉ាងម៉េច ឬគេធ្វើអ្វី។
- យើងដឹងបានថាជាកិរិយាសព្ទ លុះត្រាតែយើងដាក់សព្ទនាមនៅខាងមុខសិន។
- សេះទាញរទេះ។ សេះជាសព្ទនាម ទាញជាកិរិយាសព្ទ។
- នាងស្អាតណាស់។ នាងជាសព្ទនាម ស្អាតជាកិរិយាសព្ទ។
- អត្ថរបស់កិរិយាសព្ទ
- អត្ថ កត្តុវាចកៈ (ក្របីស៊ីស្រូវ។ មាន់ស៊ីគ្រាប់ពោត។)
- អត្ថ កម្មវាចកៈ (ស្រូវដែលក្របីស៊ី។ គ្រាប់ពោតដែលមាន់ស៊ី។)
- កាល
- អតីតកាល (ខ្ញុំបានទៅផ្សារ។)
- បច្ចុប្បន្នកាល (ខ្ញុំទៅផ្សារ។)
- អនាគតកាល (ខ្ញុំនឹងទៅផ្សារ។)
- អតីតានាគត (ខ្ញុំប្រហែលនឹងទៅផ្សារ។)
- កិរិយាវិសេសន៍តាម
- កាល (ពេលមុន ស្អែក យឺត ញឹកញាប់ កាលណា ...)។
- ស្ថានទី (នេះ ជុំវិញ ខាងក្នុង ឯនេះ ...)។
- ចំនួន (ច្រើន តិច ប៉ុន្មាន ដូចជា ណាស់ ...)។
- លំនាំឬសេចក្តីប្រៀបធៀប (ហេតុម្ដេច ជាមួយគ្នា រហ័ស ...)។
- សេចក្តីព្រមឬសង្ស័យ (ប្រាដកមែន ប្រហែល ...)។
- មិនព្រម (ទេ មិនបានទេ គ្មានទេ ...)។
- ជាពាក្យដែលភ្ជាប់ពាក្យពីរ ហើយបញ្ជាប់សមាសភាពទៅវិញទៅមក។
- មាន (ឯ ខាងមុខ ខាងក្រោយ រវាង វៀរលែង ក្រៅពីនេះ ...)។
- ជាពាក្យដែលភ្ជាប់ប្រយោគពីរ។
- មាន (ពីព្រោះ បើដូច្នេះ កាលណា តែ ដោយហេតុថា ...)
- ជាពាក្យសម្រាប់បញ្ជាក់នូវសេចក្តីសរសើរ សប្បាយ ទុក្ខ ឆ្ងល់សង្ស័យ។ល។
- មាន (ឱ! អា៎! អ្ហា! យី! យើះ! ជាដើម)។
12. យោបល់
បើតាមសេចក្តីនៅក្នុងសៀវភៅនេះ យើងឃើញថា៖ យើងមានការច្រឡំច្រើនចំពោះវេយ្យាករណ៍ ហើយអ្វីដែលពិសេសគឺមានលក្ខណៈបកឬយកគម្រូតាមរបៀបបារាំងស្ទើរតែទាំងស្រុង។ មួយទៀត លោកក៏ព្យាយាមទាញវេយ្យាករណ៍ខ្មែរឲ្យទៅរកលក្ខណៈបារាំង ព្រោះលោកយល់ថាជាភាសាដែលខ្ពង់ខ្ពស់។
ដោយ ញ៉.ផល្លី សុផេន
២៦ ធ្នូ ២០១៨
Comments
Post a Comment