សទ្ទតាអ៑​/ʔ/

សទ្ទតាអ៑​/ʔ/

ចំពោះសទ្ទតានេះ មានភាពមិនត្រូវគ្នាច្រើនចំពោះការយល់ឃើញរបស់ភាសាវិទូដែលសិក្សាអំពីភាសាខ្មែរ ដោយខ្លះយល់ថាមានទាំងបីបរិបទ ខ្លះថាមិនតែពីរបរិបទ។

ចំពោះយើង ក្នុងភាសាខ្មែរមានសទ្ទតាអ៑មានពីរបរិបទ ប៉ុន្តែបើសូរមានបីបរិបទដែលបរិបទខាងចុងជាសូរអ៑តែចេញពីរសទ្ទតាក៑ ដូច្នេះយើងមិនទុកថាជាសទ្ទតាមួយទេ គឺជានានាភាពនៃសូរក៑។

បរិបទជាព្យញ្ជនៈមុខ អាន/ʔa:n/, អាំង/ʔaŋ/, អំណាន/ʔɒmna:n/។
បរិបទជាព្យញ្ជនៈកណ្ដាល ក្អែក/kʰʔaɛc/, ត្អើក/tᵊʔaɜk/។
បរិបទជាព្យញ្ជនៈក្រោយ គ្មាន។

បញ្ជាក់៖ ចំពោះយើងសទ្ទតាអ៑/ʔ/ ជាព្យញ្ជនៈ មិនដូចគ្នានឹងសទ្ទតាអ៑/ɒ​/ ជាស្រៈនិស្ស័យឡើយ។

ញ៉.ផល្លី សុផេន
១២ មករា ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ