ផល-លទ្ធផល
ផល-លទ្ធផល
- វចនានុក្រមខ្មែរ ១៩៦៧ ទំព័រ៦៩៤ ផល (ផល់) ន. (សំ.បា.) ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះកាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ [...] ពាក្យនេះបើតាមទម្លាប់ប្រើកន្លងមក គឺសំដៅយកផលដំណាំសំខាន់ៗ ដូចជាស្រូវ, ពោត ដែលប្រើជាអាហារចំបាច់ និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗ ដូចជាល្មុត, ស្វាយ, ចេក ជាដើម[...]។ ទំព័រ១០៩២ លទ្ធ (ល៉័ត-ធៈ) គុ. (បា.; សំ.លព្ធ) ដែលបានហើយ។ បើជាសមាស : លទ្ធផល ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ, កម្រៃដែលបានសម្រេចមកអំពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ : បានទទួលលទ្ធផល, គ្មានលទ្ធផល ។
- ឧទាហរណ៍៖
ក. ស្អែក ខ្ញុំទៅយកលទ្ធផលតេស្ដឈាម។
ក១. *ស្អែក ខ្ញុំទៅយកផលតេស្តឈាម។
ខ. ម៉េចហើយ? ពោតបានប្រមូលផលនៅ?
ខ១. ?ម៉េចហើយ? ពោតបានប្រមូលលទ្ធផលនៅ?
គ. ប្រឹងជួយតែគេហ្នឹង បានផលប្រយោជន៌អ្វីមកវិញ?
គ១. ?ប្រឹងជួយតែគេហ្នឹង បានលទ្ធផលប្រយោជន៍អ្វីមកវិញ?
ឃ. ធ្វើមួយថ្ងៃហើយ គ្មានបានផលអ្វីបន្តិចសោះ។
ឃ១. ធ្វើមួយថ្ងៃហើយ គ្មានបានលទ្ធផលអ្វីបន្តិចសោះ។
-ប្រសិនបើយើងសួរសំណួរមួយថា៖ ផលបានពីណា? *ផលបានពីអ្វី?; *លទ្ធផលបានពីណា? លទ្ធផលបានពីអ្វី? -ចម្លើយ៖ ផលបានពីហេតុ។ ផលបានពីការខំប្រឹង។ ; លទ្ធផលបានពីធ្វើពិសោធន៍។ លទ្ធផលបានពីមន្ទីរស្រាវជ្រាវ។ ដូច្នេះ៖ បើយើងធ្វើតេស្តឈាម យើងនឹងដឹងអំពីឈាមរបស់យើង។ ការដឹងពីការធ្វើតេស្តនៅ គឺលទ្ធផល។(ក, ឃ១)។ បើយើងដាំពោត អ្វីដែលបានគឺផ្លែ បើយើងជួយគេ អ្វីដែលបាន គឺល្អ បើគិចជាទូទៅ(គេសរសើរ គេអរគុណ ...)។(ខ, គ)។
ន័យ៖
លទ្ធផល ជាអ្វីដែលចេញពីការធ្វើអ្វីមួយឬក៏ស្វែងរកអ្វីមួយ ហើយការស្វែងរកឬធ្វើនោះ យើងក៏បានទទួលនូវអ្វីដែលយើងបានរកឬធ្វើ។ ចំណែក ផល ជាអ្វីដែលចេញពីហេតុណាមួយដែលមានទំនាក់ទំនងគ្នា ទោះបីជាយើងស្វែងរកឬមិនស្វែងរក ផលនៅតែមាន។ តែគ្មានលទ្ធផលទេ លុះត្រាណាតែយើងស្វែងរក ទើបទទួលលទ្ធផល។
លក្ខណៈ៖
ផល ន. ជាផ្លែ(របស់រុក្ខជាតិ), ជារបស់ដែលមានប្រយោជន៍។
លទ្ធផល ន. ជាការទទួលបានអំពីទង្វើណាមួយ។
កាញ្ចនា
៣១ មករា ២០២០

Comments
Post a Comment