ទិវានំចាម្ប៍
ទិវានំចាម្ប៍
បរិច្ឆេទ : ទី៤ ខែធ្នូ គ.ស.២០២២
ព្រឹត្តិការណ៍ : ទិវានំចាម្ប៍
ខ្លឹមសារខ្លះ : នៅពេលល្ងាច ខ្ញុំបានចូលរួមទិវានំចាម្ប៍ ដែលជាការតាំងពិពរណ៍ស្អីអំពីវប្បធម៌ចាម្ប៌
លើកដំបូងរបស់ជនជាតិចាម្ប៍ដែលរស់នៅស្រុងខ្មែរ។ (តាមប្រសាសន៍លោកឡឺប-កើ)។
ទិដ្ឋភាពខ្លះ : រូបថត
១- នេះជាសកម្មភាពក្រុមភ្លេងស្គររ៉ាមណាកំពុងប្រគុំកំដរមុនពេលបើកកម្មវិធី។ ក្នុងនោះមាន អ្នកទះស្គរ៣នាក់
អ្នកស្មូត្រ/ច្រៀង៤នាក់។
២- ពិធីករប្រកាសបើកកម្មវិធី ដោយដំបូង គេទៅដង្ហែនំចេញពីបន្ទប់រៀបចំ កំឡុងពេលហែមាន វង់ស្គររ៉ាមណា
អ្នកទូលនំ អ្នកអបដំណើរ(ជាអ្នកចូលរួមទស្សនា)។
៣- គេដង្ហែទៅដល់កន្លែងតាំងពិពរណ៍ មាននំធំមួយដែលមានការតុបតែងល្អនិងខ្ពស់ជាងគេ
ហើយនិងនំតូចមានការរៀបចំដូចៗគ្នាដោយគ្រាន់តែខុសក្រណាត់ចងនៅកំពូលដែលមានព័ណ៌
ក្បាច់ខុសគ្នាប៉ុណ្ណោះ ប៉ុន្តែមិនមានបង្ហាញអំពីអត្ថន័យអ្វីឡើយ គឺគ្រាន់តែលំអប៉ុណ្ណោះ។
រូបដែលមានក្បាច់ និងការរៀបចំ ផ្សេងៗពីគ្នា។
ក្បាច់នំផ្សេងៗដែលមានឈ្មោះនិងរសជាតិផ្អែមមុត។
៤- ការបើកឱ្យអ្នកចូលរួមថតរូបទុកមើល ដើម្បីជាការចងចាំ។ នេះជារូបខ្ញុំដែលបានចូលរួមនិងថត យកទិដ្ឋភាពនៅចំហៀងវេទិកា។
៥- គួរកត់សម្គាល់ : ចំពោះ ស្គររ៉ាមណា ជាភាសាចាម្ប៍ ដូចគ្នានឹងស្គររមនា ជាភាសាខ្មែរ ហើយទម្រង់នៃស្គរយីកេរបស់ខ្មែរយើងដែរ។
ចំពោះបញ្ហានេះមានគេនិយាយហើយ។
៦- ឯកសារផ្សេងៗ : ថ្មីៗ- https://www.youtube.com/watch?v=WcoiPTw91TQ , https://thmeythmey.com/?page=detail&id=110295ក្រសួងព័ត៌មាន- https://www.information.gov.kh/articles/61730 ;
វិទ្យុបារាំងអន្តរជាតិ/RFI- https://www.rfi.fr/km/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9E%91%E1%9F%80%E1%9E%8F/%E1%9E%94%E1%9E%91%E1%9E%99%E1%9E%80%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%8D/20211205-%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6-%E1%9E%85%E1%9E%B6%E1%9E%98-%E1%9E%93%E1%9F%86%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%96%E1%9F%83%E1%9E%8E%E1%9E%B8-%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9A%E1%9E%81%E1%9F%92%E1%9E%9B%E1%9F%82%E1%9E%84 ;យូធូប/youtube- ស្គរយីកេ ឬស្គររមនា- https://www.youtube.com/watch?v=zuFv-RJpHkU&list=RDCMUCFujqrVomFZaTsYW0eDs4Yw&start_radio=1&t=315s
Comments
Post a Comment