ដឹង-បណ្ដឹង-ដណ្ដឹង-ដំណឹង

ដឹង-បណ្ដឹង-ដណ្ដឹង-ដំណឹង

សន្ដានពាក្យ
ដឹង › បណ្ដឹង, ដណ្ដឹង, ដំណឹង, ?

សាកល្បងសិក្សារកមើលសន្ដានពាក្យបណ្ដឹង ដណ្ដឹង ដំណឹង
តើជាពាក្យដែលមានពាក្យឫសតែមួយឬអ្វី?
បើយើងមើលទៅន័យនៃពាក្យទាំងបីមានន័យប្រហែលនឹងគ្នា ដែលន័យចេញពីពាក្យដឹង

បណ្ដឹង ជានាមសព្ទដែលកើតចេញពី ប៑- + ដឹង › ប្ដឹង + -អន់- › បណ្ដឹង
ដណ្ដឹង ជាកិរិយាសព្ទដែលកើតចេញពី ដន់- + ដឹង › ដណ្ដឹង
ដំណឹង ជានាមសព្ទដែលកើតចេញពី ដឹង + -អន់/ន › ដំណឹង

ដូច្នេះន័យនៃពាក្យទាំងបីស្ដែងឡើង គឺអាស្រ័យទាំងស្រុងទៅនឹងផ្នត់។

ញ៉.ផល្លី សុផេន
២១ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ