បិទ-បិត
បិទ-បិត
![]() |
| បិទ-បិត-បិឌ |
៙ បិត កិ. កាន់ទប់ដោយដៃទាំងពីរ កូត, ប្រួម, សម្រួច ដោយមុខកាំបិតបន្ទោះឬកាំបិតឯទៀតក៏បាន : បិតបន្ទោះ, បិតផ្ដៅ, បិតឈើស្រួច, បិតសម្រួច ។ ចំហុយយកញើសឲ្យស្រក់ចុះក្នុងតម្រងឲ្យកើតបានជាសុរា : បិតស្រា។
៙ បិទ (បិត) កិ. (បា. បិទ «ខ្ទប់, រាំង, ភ្ជិត» ឬ បិឌ, បិឌិ; សំ. បិឌ «រួម, រួមចូល, រួបរួម, បង្រួម, ភ្ជុំ») ខ្ទប់, រាំង, ធ្វើឲ្យជិត : បិទទ្វារ, បិទផ្លូវ ។ ដាក់ផ្ដិតភ្ជាប់, ទឹប : បិទមាស។
៙ កំណត់សំគាល់៖ អ្វីដែលទាក់ទងនឹងកាំបិត ដោយធ្វើពីធំទៅតូច គឺសរសេរនឹងត។
លើកលែងតែបិតស្រាមួយចេញ។
៙ បិទម៉ូតូឬបិតម៉ូតូ?
១. អ្នកណាចូលបិត ម៉ូតូនោះពិត ត្រូវគេកោសចិត ពីធំទៅតូច។
២.រីអ្នកណាមួយ បានចូលជាងមួយ ដាក់ពាក្យនីមួយ គឺបិទនឹងទ។
៣. អ្នកនោះមិនវរ មិនខ្វល់នឹងវរ គឺម៉ូតូល្អ ពីចាស់ទៅថ្មី។
៙ ពិភាក្សា៖
បិតស្រាឬបិទស្រា? បើសិនជាយើងយោងន័យថា ច្បូតឬចម្រាញ់យកជាតិពីអង្ករ មេស្រា សរសេរនឹងតទំនងសមគួរហើយ ប៉ុន្តែបើសិនជាយើងនិយាយពីការបិទខ្ទប់ឲ្យហប់មិនមានខ្យល់វិញ ដោយយើងមិនគិតពីការចម្រាញ់យកជាតិ ពោលគឺគិតពីរូបខាងក្រៅវិញ នោះសរសេរនឹងទទំនងសមគួរទៅវិញ។ យោបល់៖ គួររក្សាពាក្យដោយសរសេរ(បិតស្រា)វិញល្អជាង ព្រោះគេបិតស្រាដើម្បីចម្រាញ់យកជាតិស្រា ដូច្នេះ សំណេរបែបនេះត្រឹមត្រូវន័យល្អហើយ។
ដោយ ញ៉.ផល្លី សុផេន
០១ តុលា ២០១៩

Comments
Post a Comment