សម្រាប់

សម្រាប់

សម្រាប់
សម្រាប់-ដើម្បី-ឱ្យ​/អោយ-ចំពោះ
មុននឹងយើងនិយាយអំពីសម្រាប់ យើងសូមផ្ដល់ឧទាហរណ៍ខ្លះៗ ដើម្បីពិនិត្យរកហេតុផល។
១. ប៊ិកសម្រាប់សរសេរ។
២. យើងមានផ្លូវសម្រាប់ឡាន សម្រាប់ម៉ូតូ។
៣. ខ្ញុំទិញឡាន់សម្រាប់ទៅខេត្តឆ្ងាយៗ។
៤. ភ្លើងនេះទុកបើកសម្រាប់តែពេលដាច់ភ្លើងប៉ុណ្ណោះ។
៥. ខ្ញុំមានអាវភ្លៀងតែមួយសម្រាប់ខ្លួនឯង។

បើយើងមើលលើឧទាហរណ៍ទាំងប្រាំខាងលើ នោះយើងនឹងឃើញថា រាល់ពាក្យនៅខាងមុខសម្រាប់និងពាក្យដែលនៅខាងក្រោយសម្រាប់តែងតែមានទំនាក់ទំនងគ្នា ហើយពាក្យខាងក្រោយបង្ហាញពីមុខងាររបស់ពាក្យដែលនៅខាងមុខជានិច្ច។ ហើយបើយើងពិនិត្យលើពាក្យដែលនៅខាងមុខសម្រាប់សុទ្ធតែជានាមឬកន្សោមនាម ចំណែកពាក្យនៅខាងក្រោយសម្រាប់អាចជាកិរិយា អាចជានាម ជាដើម។

- នាម + សម្រាប់ + មុខងាររបស់នាម
- នាម + សម្រាប់ + មុខងារតែមួយឬច្រើន
- នាម + សម្រាប់ + នាមនោះធ្វើអ្វី?
- នាម + សម្រាប់ + នាមនោះអ្វី/នរណា?

សន្និដ្ឋាន នាមនៅខាងមុខសម្រាប់និងពាក្យដែលនៅខាងក្រោយសម្រាប់ គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ ដោយមិនអាចផ្ដាច់ចេញពីគ្នាបានទេ ព្រោះពាក្យទាំងពីរបង្ដើងបានជាកន្សោមនាមមានធ្នាក់

=› ខ្ញុំទិញប៊ិកសម្រាប់សរសេរ។ ខ្ញុំ(ប្រធាន) + ទិញ(កិរិយា) + ប៊ិកសម្រាប់សរសេរ (កន្សោមនាមមានធ្នាក់ ; សម្រាប់)។

ញ៉.ផល្លី សុផេន
២៤ កុម្ភៈ ២០២០

Comments