ច័ន្ទ សំណព្វ យុគលពិន្ទុឬសញ្ញាចុចពីរ ២០១០

យុគលពិន្ទុឬសញ្ញាចុចពីរ

 ច័ន្ទ សំណព្វ ឆ្នាំ២០១០ យុគលពិន្ទុឬសញ្ញាចុចពីរ
៙ នៅក្នុងស្នាដៃលោកប្រមាណ២៤ទំព័រនេះ លោកមាននិយាយទាក់ទងនឹងយុគលពិន្ទុឬសញ្ញាចុចពីរច្រើន ដេលជាសំណាកក្នុងការពិចារណាតាមបែបទ្រឹស្តីអន្តរកម្មនិយមដែលលោកបានរកឃើញ/បង្កើត។ តែអ្វី ដែលយើងគួរគប្បីដឹងក្នុងស្នាដៃនេះមានតែលក្ខណៈពិសេសចំនួន៤ករណី៖ ១.បើមានអំណានសូរ/អាក់,អ៊ាក់/ គេត្រូវរក្សាទុកយុគលពិន្ទុក្នុងសំណេរដូចជា វណ្ណៈ សច្ចៈ សុខៈ ខណៈ សិល្បៈ។ តែបើសិនជា មិនមានសូរ/អាក់,អ៊ាក់/ទេ ក៏មិនត្រូវមានយុគលពិន្ទុដែរ ដូចជា សុខ សម្ភារ សិល្ប៍។ ការលុបអាចឬមិនអាច នាំឲ្យមានការប្រែប្រួលន័យ។ ២.បើសិនវាជាធាតុបន្សំ ពោលគឺមិនស្ដែងទម្រន័យគ្រឹះ(ធាតុបង្គ្រប់ន័យ) សូរនៃយុគលពិន្ទុមិនត្រូវបានរំលេចទេដូចជា លក្ខណសម្បត្តិ(សម្បត្តិដែលជាលក្ខណៈនៃបុគ្គលណាម្នាក់) សិល្បករ(អ្នកសម្ដែងសិល្បៈ) វីរភាព(ភាពអង់អាចក្លាហាន)។ ៣.បើសិនវាជាធាតុស្នូល ពោលគឺជាធាតុដែល ស្ដែងពីទម្រន័យគ្រឹះ(ធាតុបង្គោលនៃន័យ) យុគលពិន្ទុត្រូវបានរំលេចចេញក្នុងសំណេរដូចជា សារៈសំខាន់ (សារៈឬប្រយោជន៍សំខាន់) គណៈកម្មការ(ក្រុមកម្មការ) គណៈរដ្ឋមន្ត្រី(ក្រុមរដ្ឋមន្ត្រី)។  ៤.បើសិនវាជាធាតុ បង្គំ(ពាក្យផ្សំនោះគ្មានពាក្យណាមួយជាធាតុបង្គោល) នោះយុគលពិន្ទុត្រូវបានរំលេចចេញដូចជា កាលៈទេសៈ។
៙ នៅត្រង់លេខ១. ៤.យើងស្រួលយល់ទេ ប៉ុន្តែនៅត្រង់លេខ២. ៣. ដូចជាមានភាពស្មុគ្រស្មាញបន្តិច ប៉ុន្តែ ខ្ញុំបានពិនិត្យមើលទៅឃើញថា បើគ្មានយុគលពិន្ទុយើងលើកពាក្យខាងក្រោយមកដាក់មុនយើងនិងឃើញ ន័យដែលស្ដែងចេញ បើសិនជាមានយុគលពិន្ទុ យើងមិនបាច់ទេ ព្រោះវាមានលក្ខណៈខ្មែរហើយ ពោលគឺ លំដាប់លំដោយនៃពាក្យត្រឹមត្រូវហើយ។ (អ្នកសិល្បៈ/សិល្បករ គណបក្ស/បក្សនៃក្រុមណាមួយ សាធារណជន/ជនទូទៅ)។
៙ គួរកុំច្រឡំ/ៈ និង ះ/ ព្រោះទាំងពីរខុសគ្នា។ វីរះ/វី រះ/     វីរៈ/វី រាក់/

ដោយ ញ៉.ផល្លី សុផេន
០៥ កុម្ភៈ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ