ដែរ-ដែល

ដែរ-ដែល

ដែរ-ដែល
តើពាក្យដែរនិងដែល ខុសគ្នាឬដូចគ្នា?

១. បើតាមវេយ្យាករណ៍ដែលយើងដឹងកន្លងមក ច្បាស់ណាស់ថាខុសគ្នា។ ហើយពាក្យដែលជាសព្វនាមឈ្នាប់ ឯដែរជាគុណកិរិយាដែលប្រាប់ពីលក្ខណៈឲ្យកិរិយាណាមួយ។
  • ក_សីហាជាគ្រូដែលបង្រៀននៅសាលាជិតផ្ទះខ្ញុំ។ (សព្វនាម)
  • ខ_នារីជាគ្រូដែលបង្រៀននៅសាលាក្បែរផ្ទះខ្ញុំដែរ។ (គុណកិរិយា ប្រាប់លក្ខណៈឲ្យ ជា)
២. ដែល ខ្ញុំបាននិយាយម្ដងហើយអំពីវា ដូច្នេះខ្ញុំមិននិយាយម្ដងទៀតនោះទេ នាំឱ្យវែងក្នុងអត្ថបទនេះ ព្រោះខ្ញុំមិនចង់ឱ្យអត្ថបទវែងពេកនោះទេ។

៣. តទៅនេះ យើងនឹងប្រៀបធៀបអំពីសទ្ទតារ៑-ល៑ ដូចដែលយើងធ្លាប់ដឹងខ្លះមកហើយថា កាលណាតួប្រកបជារ៑មិនប្រកបសូរឡើយ តែពេលខ្លះមានការប្រកបសូរជាល៑ ដូចយ៉ាងពាក្យក្នុងតារាង យើងឃើញថា មានការមិនប្រកបសូររ៑ តែពាក្យ(កុរ)មានការមិនប្រកបផង មានការព្រលយសូរល៑ខាងចុងវិញ។
 ពាក្យ កូរដែរ កុរ 
 សំឡេង kɔʊ ɗaɛkol ; kaɔ  
ក្នុងករណីដូចខាងលើ យើងអាចឃើញនៅក្នុងពាក្យ៖ កណ្ដុរ ខ្នុរ បង្អុរ។ កំណត់សម្គាល់ ៈ ការព្រលយសូររ៑-ល៑ ក៏មានភាពផ្សេងគ្នាផងដែរនៅតាមតំបន់ខ្លះ ពិសេសនៅសុរិន្ទឬសៀមរាបជាដើម។

៤. ការទម្លាក់សូររ៑ក៏កំពុងតែមានទំនោរច្រើនណាស់ដែរនៅក្នុងតំបន់ដងទន្លេ ដូចជា ប្រហែល/ប្រហែ/ មើល/មើ/ ជាដើម។ ហើយពាក្យដែលនេះផងដែរក៏មានដូចគ្នាផងដែរ គឺទម្លាក់ល៑ចោល។

៥. ដើម្បីដឹងច្បាស់អំពីន័យនៃពាក្យទាំងពីរ ថាតើវាជាពាក្យពីរផ្សេងគ្នាឬជាពាក្យតែមួយដែលមាននានាភាពផ្នែកសូរ ហើយគេក៏កំណត់សំណេរឱ្យខុសគ្នាទៅតាមការនិយមប្រើប្រាស់ដូចសព្វថ្ងៃ? យើងនឹងធ្វើការវិភាគទៅលើប្រយោគខ្លះដែលមានករណីដែលមានការប្រើប្រាស់ដែរ

៦. ឧទាហរណ៍ :
ក/ សីហាមកពីខេត្តព្រៃវែង។ ខ្ញុំមកពីខេត្តព្រៃវែងដែរ។
ខ/ រឿងនេះ ខ្ញុំមិនចង់និយាយទៀតទេ ព្រោះម្សិលមិញខ្ញុំក៏បាននិយាយច្រើនហើយដែរ។ 
គ/ ទៅណាក៏បានដែរ ឱ្យតែបងចូលចិត្តទៅ។

បើយោងតាមឧទាហរណ៍ខាងលើ យើងឃើញថាមិនមានអ្វីខុសគ្នានឹងដែលនោះតែ ដោយយើងអាចធ្វើសម្ព័ន្ធថ្មីបាន ក១. សីហាមកពីខេត្តព្រៃវែង។ ខ្ញុំមកពីខេត្តដែលសីហាមក។ ខ១. រឿងនេះ ខ្ញុំមិនចង់និយាយទៀតទេ ព្រោះម្សិលមិញខ្ញុំក៏បាននិយាយច្រើនហើយដែលយើងបាននិយាយគ្នា។ គ១. ទៅណាក៏បានឱ្យតែកន្លែងដែលអ្នកចង់ទៅ។ ដូច្នេះ បើយើងយោងទៅលើការបញ្ជាក់ដោយឧទាហរណ៍ខាងលើ យើងឃើញថាមានលក្ខណៈដូចគ្នា។

/ បើគេនិយាយ ឯងនិយាយដែរ។
/ និយាយអ្វីថ្មីមិនថាទេ នេះនិយាយដែលៗ។
/ បងក៏ដឹងដែរ ថាអូនមិនចូលចិត្ត ម៉េចក៏នៅតែធ្វើ?

យើងនឹងចាប់ផ្ដើងវិភាគនៅត្រង់ចំណុច ដែរគឺស្ដែងអំពីអ្វីដែលបងដឹងនិងអូនដឹង គឺពួកគេទាំងពីរអ្នកដឹងដូចគ្នានូវអ្វីដែលជាសេចរឿងអូនមិនចូលចិត្ត។ រីឯក៏មិនមានអ្វីខុសពីដែរ គឺមានលក្ខណៈដូចគ្នា។

ដូច្នេះជាការសន្និដ្ឋានរួម ពាក្យទាំងពីរ គឺដែល/ដែរ ជាពាក្យតែមួយ ដែលមានលក្ខណៈបន្លឺ(ការបញ្ចេញសំឡេង)ខុសគ្នាតែប៉ុណ្ណោះ។ ដោយសារតែមានភាពខុសគ្នាផ្នែកបញ្ចេញសំឡេងដូច្នេះហើយបានជា គេបញ្ចែកលក្ខណៈខុសគ្នាក្នុងបរិបទប្រើប្រាស់របស់ពាក្យទាំងពីរឱ្យខុសគ្នា។
១. ដែលជាពាក្យដែលគេបង្ហាញម្ដងរួមមកហើយនៅខាងមុខឬខាងក្រោយវា ដែលអ្វីដែលគេនិយាយនោះមានវត្តមានក្នុងការនិយាយ។ => ពាក្យ/ឃ្លា + ដែល ; ដែល + ពាក្យ/ឃ្លា ដែលពាក្យឬឃ្លាមានវត្តមានក្នុងប្រយោគ/សម្ដី។ => ពាក្យ/ឃ្លា + ដែរ ដែលពាក្យឬឃ្លាមិនមានវត្តមានក្នុងប្រយោគ/សម្ដី។

ញ៉.ផល្លី សុផេន
២៧ កក្កដា ២០២០
_______________________________________
វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៣១៣ ដែរ និ. ដូច, បានដូចគ្នា, ផង ; ដូចពាក្យខ្ញុំ : ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, អ្នកទៅជាមួយនឹងខ្ញុំដែរឬ? ល្អគ្រាន់បើដែរ។ល។ ដែល អា.និ. ពាក្យប្រាប់ដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ, ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឱ្យសង់។ល។ ដែល ន. ដំណល់, របស់ដែលសល់ឬដែលគេប្រើប្រាស់ហើយ : ស៊ីបាយដែលគេ, ស្លៀកពាក់ដែលគេ។ល។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ