ប៉ាន សុធី-សង្គមសាស្ត្រនៃបញ្ហាពុករលួយ-១៩៧២

សង្គមសាស្ត្រនៃបញ្ហាពុករលួយ

ក្របមុខ


ប៉ាន-សុធី_កញ្ញា ១៩៧២_សង្គមសាស្ត្រនៃបញ្ហាពុករលួយ។

នៅក្នុងសៀវភៅនេះ លោកបានរៀបរាប់ បង្ហាញ ពន្យល់ ឲ្យដំណោះស្រាយ លើកយកគំនិតអ្នកសង្គមឬចិត្តឬទស្សនវិទូល្បីមកបង្ហាញប្រាប់ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏មានធ្វើសំយោគគំនិតនៅផ្នែកខាងក្រោយសៀវភៅផងដែរ។
សៀវភៅមាន១០០ទំព័រ ចែកជា៖
អារម្ភកថា(ទំព័រដល់)
សភាពអំពើពុករលួយ(ទំព័រ១ដល់៥)
ហេតុអ្វីបានជាពុំសូវមានការស្រាវជ្រាវអំពីបញ្ហា«អំពើពុករលួយ»នៅទ្វីបអាស៊ីយើងនេះ?(ទំព័រ៦ដល់៩)
គេនិយមនិយាយរឿងពុករលួយដោយមិនចំមុខ(ទំព័រ១០)
ការនិយាយឬសរសេរច្រើនអំពីរឿងពុករលួយមិនមែនជាសញ្ញាថារឿងពុករលួយមានច្រើនឡើយ(ទំព័រ១១)
នៅក្នុងប្រទេសទន់ខ្សោយដែលមានការពុករលួយ...អាជ្ញាធរជាចោរដែលមានឯកសណ្ឋាន(ទំព័រ១២ដល់១៣)
អំពើពុករលួយកើតនៅពេលដែលសង្គមផ្លាស់របបគ្រប់គ្រង(ទំព័រ១៤ដល់១៨)
សង្គមវិទូខ្លះមើលឃើញផលប្រយោជន៍នៃអំពើពុករលួយ(ទំព័រ១៩ដល់២៤)
អ្នកប្រព្រឹត្តអំពើពុករលួយមានកលល្បិចច្រើនយ៉ាង(ទំព័រ២៥ដល់២៦)
សភាពនៃអំពើពុករលួយ(ទំព័រ២៧ដល់៣០)
កម្លាំង(...)
  1. តើអំពើពុករលួយរីកចម្រើនរបៀបណា?(ទំព័រ៣៣ដល់៣៥)
  2. អំពើពុករលួយកើតឡើងជាមួយនឹងជំនួយបរទេស(ទំព័រ៣៦ដល់៣៧)
  3. តើមនុស្សនឹងយកប្រវត្តិសាស្ត្រ ជាមេរៀនឬទេ?(ទំព័រ៣៨ដល់៤០)
  4. កម្លាំងនៃអំពើពុករលួយ(ទំព័រ៤១ដល់៤២)
ហេតុ(...)
  1. តើមនុស្ស(Individu)ឬប្រព័ន្ធដែលជាមូលហេតុធំក្នុងការបង្កើតអំពើពុករលួយ?(ទំព័រ៤៥ដល់៤៩)
  2. អពើពុករលួយកើតឡើងពីការគ្រប់គ្រង់មិនត្រឹមត្រូវ(ទំព័រ៥០ដល់៥១)
  3. តើហេតុអ្វីខ្លះដែលបង្កើតអំពើពុករលួយ?(ទំព័រ៥២ដល់៥៦)
បង្ការ(...)
  1. តើមនុស្សប្រឆាំងនឹងអំពើពុករលួយ?(ទំព័រ៥៩ដល់៦៦)
  2. តើគេអាចបង្ក្រាប កំចាត់ និងបង្ការអំពើពុករលួយឲ្យបាត់ និងមិនឲ្យកើតបាន ដោយវិធីណាខ្លះ?(ទំព័រ៦៧ដល់៩១)
សំយោគ(ទំព័រ៩៥ដល់១០០)
មូលន័យសង្ខេបក្នុងសៀវភៅ

ចំពោះការសន្និដ្ឋានរបស់អ្នកនិពន្ធ គឺអំពើពុករលួយជាដំបៅនៃសង្គមស៊ីវិល័យ។ ពុករលួយ ជាអំពើដែលកើតឡើងជាមួយការគ្រប់គ្រង់(Administration)។

អំពើពុករលួយ សំដៅទៅរកអ្វីដែលគេគៃបន្លំបង្វែរដោយចេតនានូវសម្បត្តិសាធារណៈឬថវិកាជាតិឲ្យទៅជាសម្បត្តិផ្ទាល់ខ្លួន
នេះជាទស្សនៈនៃអំពើពុករលួយ៖
ការប្រើអំណាចខុសច្បាប់ដែលមានជាធរមាន ការប្រើអានុភាពនៃអ្នករដ្ឋការ ដើម្បីរកប្រយោជន៍ខ្លួនក្នុងតំណែងដែលកំពុងបំពេញករណីយកកិច្ចដែលជាប្រយោជន៍សាធារណៈ។ (រ៉ាប់ ព័រ ១៩៦៤)
គ្មានអ្វីធំជាងអំពើពុករលួយនេះទេ ដែលធ្វើឲ្យប្រជារាស្ត្រ ឬជនសាមញ្ញខូចទឹកចិត្តនិងអស់សេចក្តីទុកចិត្តលើអ្នកគ្រប់គ្រង។ (ទីប៊រមេន ១៩៥៨)
នៅប្រទេសទន់ខ្សោយអំពើពុករលួយបានធ្វើឲ្យប្រជាជននិងអាជ្ញាធរឬអ្នកដឹកនាំមិនមានភាពទុកចិត្តគ្នា ហើយក៏ចោទប្រកាន់គ្នាទៅវិញទៅមក ដោយគ្មានការទទួលខុសត្រូវណាមួយឲ្យប្រាកដឡើយ។ ហើយអំពើពុកលួយនេះទៀតសោតក៏បានស៊ីរូងចូលក្នុងសេដ្ឋកិច្ចជាតិឬក៏អាចនឹងឈានទៅដល់ការផ្ដួលរំលំរបបគ្រប់គ្រងចាស់ ដើម្បីបង្កើតរបបគ្រប់គ្រងថ្មី។ ដែលរបបគ្រង់គ្រងថ្មីនោះជាមូលហេតុដែលនាំឲ្យកើតអំពើពុករលួយ ហើយវាជាហ្វ្រ័ងទប់ការអភិវឌ្ឍជាតិ។ ផ្ទុយទៅវិញ ក៏មានសង្គមវិទូខ្លះគិតថាអំពើពុករលួយមានផលប្រយោជន័ដែរ ដោយលោកយល់ថា៖ អំពើពុករលួយ ជាខ្លាញ់ឬជាប្រេងសម្រាប់រំអិលកង់ឬស្ពឺនៃម៉ាស៊ីនគ្រប់គ្រងឲ្យដើរស្រួល

លោកវៃណើរបានយល់ថាសំណូក ធ្វើឲ្យស្ពីនៃការគ្រប់គ្រងដើរស្រួល ព្រោះការគ្រប់គ្រងនីមួយៗមានច្បាប់និងបទបញ្ញត្តិច្រើនពេក ម្ល៉ោះហើយបើមិនសូកអ្នករកស៊ីនឹងឈប់រកស៊ី ហើយទីបំផុតសេដ្ឋកិច្ចរឹងរលំ។
កលល្បិចអ្នកប្រព្រឹត្តអំពើពុករលួយ
  • សូកដោយលួចលាក់(ឲ្យទៅប្រពន្ធ កូន ឬ សាច់ញាតិ)
  • សូកមនុស្សច្រើនក្នុងពេលតែមួយ
  • ខ្ចីឈ្មោះអ្នកដែលល្អ(អ្នកសូកអ្នកកណ្ដាលអ្នកទទួលសំណូក / អ្នកសូកអ្នកកណ្ដាលនិងជាអ្នកយកសំណូក)
         គឺគេប្រើអំណាចទឹកលុយ ដោយទិញស្រីញឺជូនអ្នករដ្ឋការ រំឭកថ្ងៃខួបកំណើត នាំស៊ីផឹកជាដើម។
 
លក្ខណៈនៃអំពើពុករលួយ
  • ការសូកឬស៊ីសំណូក 
  • ការគៃបន្លំថវិកាឬទ្រព្យសម្បត្តិជាតិ ដោយប្រើកម្លាំងឬដោយវិធីផ្សេងៗដោយលួចលាក់ឬចេញមុខ
  • បក្សពួកនិយម
  • អំពើពុករលួយដោយមិនដឹងខ្លួន(បិទផ្លូវយ៉ាងយូរ ពេលអ្នកធំធ្វើដំណើរ)។

ដំណើរការនៃអំពើពុករលួយ
ពុករលួយនៅមួយកន្លែង(ពីអ្នកធំឬកំពូល)→ពេញកន្លែង(ស្ថាប័នឬក្រសួង)→ជាប្រព័ន្ធទូទាំងប្រទេស(ស៊ីរូងឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ)។ កើតចេញពីជំនួយបរទេស
ក្របក្រោយ
បង្កើតចំនួនគណៈកម្មការឬផ្នែករដ្ឋបាលច្រើនហួសកម្រិតឬបង្កើតគណៈកម្មការថ្មីៗ បង្កើតច្បាប់ឬបទបញ្ញត្តិថ្មីៗលើច្បាប់ដែលមានជាធរមាន ឲនភាពនៃថវិកាជាតិដោយគ្មានសមត្ថភាពគ្រប់គ្រងឬគ្រប់គ្រងមិនត្រឹមត្រូវ។

មូលហេតុដែលនាំឲ្យមានអំពើពុករលួយឬរីកដុះដាលអំពើពុករលួយដោយសារ អ្នកកាន់អំណាចគ្មានសមត្ថភាពក្នុងការដឹងនាំ ភាពទន់ខ្សោយឬកង្វះការអប់រំ ផ្នត់គំនិតពីបុរាណ(ដែលទទួលពីរបបមិនល្អ) → ទាំងបីខាងលើបង្កើតបរិយាកាសអនុវត្តច្បាប់ស្ដង់ដាពីរ(អ្នកធម្មតា អ្នករដ្ឋការ អ្នកមាន)
ជីវភាពប្រជាជនអន់ថយ សង្គ្រាម។
បង្ការនឹងអំពើពុករលួយ ត្រូវតែសិក្សាឲ្យយល់ពីផ្នត់គំនិតនៃសង្គម(ជំនឿ សាសនា ការអប់រំ របៀបគ្រប់គ្រងនយោបាយ សេដ្ឋកិច្ច)។ បន្ទាប់មក

បង្កើតបញ្ញាត្តិបោះឆ្នោត(តាមប្រព័ន្ធប្រទេសអូស្ត្រាលី)
    1. មិនឲ្យទិញទឹកចិត្ត
    2. បញ្ចុកបន្ស៊ីដោយបាយទឹក រាំរែក ...
    3. ប្រើកម្លាំងបាយ
    4. អ្នកបោះឆ្នោតត្រូវគ្រប់លក្ខខ័ណ្ឌច្បាប់
    5. កំណត់ការចំណាយរបស់បេក្ខជន
    6. មិនឲ្យក្រុមហ៊ុនឬសហគ្រាសផ្ដល់ជាវិភាគទាន
    7. កម្រិតការឃោសនាជាដើម។
លក្ខណៈទាំងនេះឃើញមាននៅប្រទេសអង់គ្លេស បារាំងជា...។

ចុងក្រោយ បើលោកអ្នកចង់យល់ឬដឹងពត៌មានច្បាស់សូមមើលសៀវភៅពិស្ដារជាង ព្រោះនេះគ្រាន់តែជាការសង្ខេបគំនិតសំខាន់ៗជូនអ្នកដែលមិនសូវមានពេលមើលទាំងអស់ប៉ុណ្ណោះ។

ដោយ ញ៉.ផល្លី សុផេន
០៥ មិថុនា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ