សទ្ទតា-ង៑ /ŋ/

សទ្ទតា-ង៑ /ŋ/

យើងនិងសិក្សាអំពីសទ្ទតា/ង៑/ក្នុងភាសាខ្មែរ ពិសេសទៅលើសូររបស់វាក្នុងបរិបទនីមួយៗ។

សទ្ទតាង៑ ជាសទ្ទតាមួយដែលមាននៅក្នុង ភាសាខ្មែរយើង សទ្ទតានេះកើតឡើងត្រង់ អណ្ដាតក្រោយនិងរនាំងក្រអូម (ផ្នែកទន់នៅខាងលើនៃមាត់)។

មុខងារដែលសទ្ទតាង៑មាន គឺ បង្កើតពាក្យបញ្ចែកសូរ(ការ/ងារ កាង/កាត)។
តទៅនេះ យើងនឹងសិក្សាសទ្ទតាក៑ក្នុងបរិបទនីមួយ។
  • បរិបទជាសទ្ទតាមុខ សូររបស់សទ្ទតាង៑ ជាសូររនាំងក្រអូម(អណ្ដាតក្រោយនឹងក្រអូមទន់) ដូចគ្នានឹងសទ្ទតាក៑ដែរ គ្រាន់តែលើសត្រង់មានខ្យល់ច្រមុះ ងៀត[ŋiɜt]។ ចំពោះបរិបទនេះសទ្ទតាកើតត្រង់ទីបន្លឺដូចគ្នា ប៉ុន្តែអាចមានចលនាមាត់ផ្សេងគ្នា ទៅតាមស្រៈដែលស្ថិតនៅជិតវា យើងនិងលំអិតចលនាមាត់នៅពេលក្រោយ។
  • បរិបទជាសទ្ទតាកណ្ដាល សូររបស់សទ្ទតាង៑ មិនមានអ្វីផ្សេងពីបរិបទជាសទ្ទតាមុខទេ ស្ងាត់[sŋat] ។
  • បរិបទជាសទ្ទតាក្រោយ ក៏មិនមានអ្វីប្លែកពីសទ្ទតាមុខ កណ្ដាល ដែរ ប៉ុន្តែខុសត្រង់បរិបទដែលនៅជិតស្រៈមួយចំនួន វាមានសូរផ្សេងទៅវិញ។ នឹង[nəŋ] កាង[ka:ŋ] ជួង[cʊɜŋ]។ ប៉ុន្តែបើសិនជាវានៅក្នុងបរិបទនៃស្រៈ អ៊ី[i:] អេ/អ៊េ[ɛe/e] អែ/អ៊ែ[aɛ/ɛ] នោះសទ្ទតាង៑បានប្ដូរសូររបស់ខ្លួនជាសូរក្រអូមវិញ គឺញ៑[ɲ]។ មីង[miɲ] ចែង[caɛɲ]។
បំរៀបធៀបដោយឡែក ចំពោះសំណេរជាអក្សរខ្មែរ ពេញ[pɛɲ] ពែង[pɛ:ɲ] ប្រសិនបើយើងមើលទៅលើអក្សរខ្មែរនោះ ឃើញថាភាពប្រឈមជា ញ/ង ប៉ុន្តែបើសិនជាយើងគិតលើសូរវិញ ភាពប្រឈមនៃស្រៈ វែង/ខ្លី ។

ញ៉.ផល្លី សុផេន
០៧ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ