ស្រៈ

ស្រៈ


លក្ខណៈទូទៅនៃស្រៈ
ស្រៈជាផ្នែកមួយនៃអក្សរ(ស្រៈ ព្យញ្ជនៈ) ហើយស្រៈមាននាទីសំខាន់ក្នុងការបង្កើតសំឡេង ព្រោះស្រៈជាអ្នកកំណត់កម្រិតសំឡេងទាំងកម្ពស់ ទាំងលំញ័រ ទាំងចម្ងាយផងដែរ ដូច្នេះហើយបានជាស្រៈមួយអាចជាពាក្យបាន ប៉ុន្តែព្យញ្ជនៈមួយឬពីរផ្សំគ្នាក៏មិនអាចជាពាក្យបានដែរ ព្រោះតែវាមិនអាចពន្លឺ(‹ឮ)សំឡេងដោយខ្លួនឯងបាន។ សូមកុំច្រឡំចំពោះព្យញ្ជនៈខ្មែរដែលយើងមើលឃើញដូចជា កក/kɒ:ʔ/ មិនមែនមានតែសទ្ទតាក៑និងក៑តែពីរដូចដែលយើងបានឃើញនោះទេ គឺមានសទ្ទតាស្រៈកប់តួដែលជាស្រៈ/អ, ɒ/មួយទៀត រួមទាំងអស់មានសទ្ទតាបីរ។
ស្រៈនិស្ស័យ
ស្រៈនិស្ស័យ ជាការបែងចែកប្រភេទស្រៈតាមសំណេរដែលជាប្រព័ន្ធខ្មែរយើង ហើយយើក៏យកមកពិភាក្សាដើម្បីមើលថា តែស្រៈនិស្ស័យនិងស្រៈពេញតួខុសគ្នាយ៉ាងម៉េចខ្លះ ដូចគ្មានយ៉ាងម៉េចខ្លះ។ ចំពោះសទ្ទតានីមួយៗ យើងនឹងសិក្សាលំអិតនៅក្នុងសទ្ទតាស្រៈដែលយើងនិងនិយាយនៅបន្តបន្ទាប់នៅអត្ថបទក្រោយៗ។ ស្រៈនិស្ស័យខ្មែរ៖ !/ɒ;ɔ/, ា/a;iɜ/, ិ/ɜ,ɘ;ə,ɨ/, ី/ej;i,ɨ/, ឹ/ɜ,ɘ;ə,ɨ/, ឺ/ə;ɨ/, ុ/o;ʊ/, ូ/oʊ;ʊ/, ួ/ʊɜ/, ើ/aɜ;ɤ/, ឿ/ɨɜ/, ៀ/iɜ/, េ/ɛe;e/, ែ/aɛ;ɛ/, ៃ/aj;ɛj/, ោ/ao;o/, ៅ/aɨ,aβ̞;əɨ,əβ̞/, ុំ/om;ʊm/, ំ/ɒm;ɔm,ʊm/, ាំ/am;oam/, ះ/ah;eah/, ុះ/oh;ʊh/, េះ/ɛeh;eh/, ោះ/ɒh,oh;ɔh,ʊɜh/។ ស្រៈទោលជាស្រៈដែលមានសទ្ទតាតែមួយ ស្រៈផ្សំជាស្រៈដែលមានសទ្ទតាពីរ ស្រៈផ្សំព្យញ្ជនៈជាស្រៈដែលមានព្យញ្ជនៈនៅជាប់ស្រៈ។ បើយើងមើលលើអក្សរសូរអន្តរជាតិ យើងឃើញថា រូបស្រៈខ្មែរយើងមួយអាចជាស្រៈផ្សំផងជាស្រៈទោលផងដូចជា /ា/ ជាដើម។ ចំណែកឯស្រៈផ្សំព្យញ្ជនៈយើងឃើញថាមានតែសទ្ទតា យ៑, វ៑, ហ៑, ម៑ ដែលយើងមិនអាចមើលឃើញនៅក្នុងប្រព័ន្ធសំណេរសព្វថ្ងៃ។
ស្រៈពេញតួ
បើយោងទៅតាមលោកឃួន-សុខុម្ភូ ស្រៈអាចនៅតែឯងបាន ប៉ុន្តែលោកហ្សង់-មីសែលហ្វ៊ីលីពី ស្រៈខ្មែរមិនអាចនៅតែឯងបានទេ គឺត្រូវមានព្យញ្ជនៈចន្លោះខ្សែសំឡេងដើម្បីតោង។ ដូចដែលយើងបានដឹងហើយថា ស្រៈពេញតួជាស្រៈដែលនៅតែឯកឯងបាន នេះបើតាមអក្សរខ្មែរ ប៉ុន្តែបើសិនជាយើងមើលទៅលើអក្សរសូរវិទ្យាអន្តរជាតិវិញ មិនអានទេ។ អ្វីដែលយើងនិយាយនៅក្នុងអក្សរខ្មែរជាកេរដែលបានមកពីភាសាសំ.បា.ប៉ុណ្ណោះ។ អ/ʔaʔ;ʔeaʔ/, អា/ʔa:/, ឥ​/ʔiʔ>ʔi:/, ឦ/ʔi:>ʔej/, ឧ/ʔʊʔ/, ឩ/ʔʊ:/, ឪ/ʔəβ̞/, ឱ/ʔao/, ឳ/ʔaɨ/, ឯ/ʔɛe>ʔaɛ/, ឰ/ʔaj/, ឫ/rɨʔ/, ឬ/rɨ:/, ឭ/lɨʔ/, ឮ/lɨ:/។ ដូច្នេះ យើងទាញសន្និដ្ឋានបានថា ស្រៈភាសាខ្មែរមិនមានស្រៈដែលនៅឈរតែម្នាក់ឯងដើម្បីបង្កើតជាព្យាង្គឬពាក្យឡើយ។

ញ៉.ផល្លី សុផេន
៣០ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ