សទ្ទតា វ៑/β̝/
សទ្ទតា វ៑/β̝/
សទ្ទតាវ៑ជាសទ្ទតាមួយដែលមានលក្ខណៈពិសេសច្រើនដូជាករណីសទ្ទតាយ៑អីចឹងដែរ ប៉ុន្តែលក្ខណៈពិសេសនោះផ្សេងគ្នា។
ជាដំបូង យើងសូមនិយាយអំពីការប្រែប្រួលនៃអក្សរពោលគឺព្យញ្ជនៈវនោះ មានការប្រែប្រួលសូរពីពាក្យសំស្ក្រឹតបាលីពី វ › ព ដូចជា៖ វិសេស/β̞isɛeh/ › ពិសេស/pisɛeh/ , វរៈ › ព្រះ ជាដើម។ យើងមិននិយាយនៅពេលនេះទេ ចំពោះមូលហេតុដែលនាំឱ្យមានការប្រែប្រួលសូរបែបនេះ ទុកនៅពេលក្រោយ។
បរិបទដែលសទ្ទតាវ៑សព្វថ្ងៃមាន គឺ៖
១. ជាសទ្ទតាមុខ វាល/β̞iɜl/, វត្ត/β̞oat/, វិល/β̞əl/។
២. ជាសទ្ទតាកណ្ដាល ខ្វល់/kʰβ̞ɒl/, ស្វាយ/sβ̞a:j/។
៣. ជាសទ្ទតាក្រោយ កាវ/kaβ/, រាវ/riɜβ/, សៀវភៅ/siɜβphəɨ/។ ចំពោះបរិបទជាសទ្ទតាក្រោយនេះមានការបញ្ចេញសូរខុសៗគ្នាច្រើនទៅតាមគ្រាមភាសាដូចជា៖ ស្រូវ/srɘɨ, srɘβ/ សាវម៉ាវ/saɨmaɨ, saβmaβ/ ជាដើម ដោយឡែកពាក្យ នូវ/noβ,nɘɨ/ ចៅ/ចាវ/caɨ, caβ/ យើងឃើញថានៅតំបន់ខ្លះមានភាពប្រឈមគ្នាផ្នែកសូរហើយនឹងន័យ ប៉ុន្តែតំបន់ខ្លះសូរតែមួយ តែន័យខុសគ្នា(ចៅ/ចាវ)។
ដូច្នេះ សទ្ទតាវ៑ មានការប្រែប្រួសសួរច្រើនចំពោះបរិបទជាសទ្ទតាក្រោយ។
ញ៉.ផល្លី សុផេន
០៩ មករា ២០២០

Comments
Post a Comment