សូរវិទ្យា-សទ្ទតាវិទ្យា

សូរវិទ្យា-សទ្ទតាវិទ្យា

សូរវិទ្យា(phonetics) សទ្ទតាវិទ្យា(phonology)

៙ អ្វីជាសូរវិទ្យា?
* ចម្លើយយ៉ាងងាយ គឺជាមុខវិទ្យាមួយបែបដែលគេសិក្សាអំពីសូររបស់ភាសាណាមួយឬភាសាទូទៅដែលមនុស្សប្រើដើម្បីទំនាក់ទំនងគ្នា។ សូរ គឺសូររបស់ភាសារបស់មនុស្ស មិនជាសូរឡាន ខ្យល់ សត្វ នោះទេ។
៙ អ្វីជាសទ្ទតាវិទ្យ?
* ចម្លើយយ៉ាងខ្លី គឺជាមុខវិទ្យាមួយបែបដែលគេសិក្សាអំពីភាពខុសគ្នានៃសូរមួយដែលក្នុងបរិបទដូចគ្នា ប៉ុន្តែមានមុខងារផ្សេងគ្នា ឬក៏មានសូរពីរផ្សេងគ្នា ប៉ុន្តែមានមុខងារដូចគ្នា។

ជាដំបូងយើងសូមបង្ហាញឬបញ្ចែកភាពភាពផ្សេងគ្នារវាងចង្កោមសូរវិទ្យាខ្លះៗជាមុនសិន ដើម្បីកុំឲ្យភាពភាពច្រឡំគ្នារវាងសូរវិទ្យាទាំងនោះ។


បើយោងតាមសៀវភៅ បណ្ឌិត ព្រុំ ម៉ល់ ២០០៣ មូលដ្ឋាននៃសូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន បានបង្ហាញថា សូរនៃភាសា មានមែកធាងសំខាន់ពីរ គឺ សូរវិទ្យាអាគូស្ទីក១ សូរវិទ្យាបន្លឺ១។ បើយើងពិនិត្យឲ្យច្បាស់ទៅ សូរវិទ្យាអាគូស្ទីក ជាការសិក្សាតាមរបៀបសូរវិទ្យា ដើម្បីយល់អំពីសូរ ហើយវាជាមូលដ្ឋាននៃការសិក្សាសូរវិទ្យាបន្លឺ។ ចំណែកសូរវិទ្យាបន្លឺ ជាការសិក្សាតាមរបៀបភាសាវិទ្យា ដែលជាប់ទាក់ទងនឹងន័យវិទ្យា។


សូរវិទ្យានិងសទ្ទតាវិទ្យា

សូរវិទ្យា ជាការសិក្សាអំពីសូរគ្រប់បរិបទនៃសទ្ទតាមួយ ដែលបានបញ្ចេញសំឡេង។
សទ្ទតាវិទ្យា ជាការសិក្សាអំពីសូររួមមួយនៃពហុបរិបទ ហើយមានមុខងារ និងការកំណត់ច្បាស់លាស់។
ឧទាហរណ៍ កាត់[kat] មុខ[mʊ] នៅក្នុងបរិបទពីរផ្សេងគ្នាដូច្នេះ /k/ មានសូរពីរផ្សេងគ្នា ប៉ុន្តែ សទ្ទតា /k/ តែមួយប៉ុណ្ណោះ។ ជាសរុប សូរវិទ្យាមានច្រើនដែលមិនអាចកំណត់បាននោះទេ ពោលគឺវាប្រែប្រួលគ្រប់បរិបទ (ទីតាំង ភេទ វ័យ ជាដើម)។ ចំណែកឯ សទ្ទតា សិក្សាពីមុខងារនៅក្នុងប្រព័ន្ធ។


ញ.ផល្លី សុផេន
១៣ វិច្ឆិកា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ