សាសនាជី
សាសនា-ជី
![]() |
| សាសនាជី ជាគំនិតផ្ទាល់ខ្លួនរបស់ខ្មែរ |
៙ នៅក្នុងសំណេរនេះ ខ្ញុំមិននិយាយលំអិតមួយ(មេបា តា ព្រះ ចៅ/ចាវ)នោះទេ គ្រាន់តែបង្ហាញលំៗសិន ហើយសំណេរក្រោយៗទៀតនឹងមានលំអិតមួយៗតែម្ដង ព្រោះអ្វី? ព្រោះតែមិនចង់ឲ្យសំណេរមានលក្ខណៈវែងអន្លាយពេក។ បើនិយាយឲ្យចំ គឺពន្យល់ត្រឹមតែពាក្យ ជី និងពាក្យ មេបា តា ព្រះ ចោវ ប៉ុណ្ណោះ ដើម្បីឲ្យយល់ពីគោលគំនិតដើមដំបូង។
៙ ជី ជាពាក្យដែលលោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ សន្មតរួមក្នុងគំនិតដែលខ្មែរមាន ដែលជីនេះ ជាការរួមផ្សំគ្នារវាងពាក្យប្រាំ គឺ មេបា តា ព្រះ ចោវ។ ហើយលោកមានប្រសាសន៍ថា តាមត្រូវត្រូវនិយាយថា មេបា ព្រះ តា ចាវ ប៉ុន្តែដោយសារតែវាមិនសូវជួនគ្នា លោកក៏ដូរដាក់ដូចខាងលើទៅ។
* មេបា ជាពាក្យដែលខ្មែរយើងស្គាល់គ្រប់គ្នាយើងថា ជាម្ដាយឪពុក ជាអ្នកបីបាច់រក្សា ជាដើម។ ហើយន័យនៅក្នុងបរិការណ៍នេះ គឺជាធាតុដែលបង្កបង្កើតអ្វីមួយ ហើយពាក្យទាំងពីរនេះមិនអាចបំបែកចេញពីគ្នាបាននោះទេ គឺត្រូវតែនៅជាមួយគ្នាជាដាច់ខាត។ មេ ជាដីដែលជាអ្នកទ្រ ជាទីកន្លែង ជាប្រភព នៃកំណើត។ ចំណែកឯ បា ជាទឹកដែលជាអ្នកជំរុញ ជាកម្លាំង នៃបង្កើតកំណើត។ បើសិនជារូបតំណាងរបស់មេដែលជាធាតុដី គឺនាងគង្ហីង បើរូបតំណាងរបស់បាដែលជាធាតុទឹក គឺក្រពើ។ ក្រពើ គឺត្រូវតែនៅជាមួយនាងគង្ហីងជានិច្ចមិនអាចបំបែកបានទេ បើបំបែកចេញពីគ្នា នោះក្រពើនឹងទៅជាកាចទៅវិញ។ សូមបញ្ជាក់ឡើងវិញថា តាមពិតមិនមែនក្រពើទេ គឺត្រកួត ដែលជាសត្វដែលស្ថិននៅក្នុងអម្បូរដូចគ្នា។
* តា ជាពាក្យដែលស្ដែងន័យថាជាមនុស្សដែលមានអាយុច្រើនជាងម្ដាយឪពុកយើងច្រើនដង ឬក៏ជាខ្សែដែលយើងត្រូវហៅថា តា។ ប៉ុន្តែនៅត្រង់គំនិតនេះ មិនមែនស្ដែងន័យដូចសព្វថ្ងៃនេះទេ គឺស្ដែងដល់មនុស្សដែលមានវ័យចាស់ជាង ហើយមានបទពិសោធន៍ក្នុងការដឹកនាំឬធ្វើអ្វីមួយ។ បើតាមត្រូវនោះ គួរតែថែមថា យាយតា ព្រោះយាយក៏មាននាទីដូចគ្នានឹងតាផងដែរ។
* ព្រះ ជាពាក្យដែលស្ដែងន័យលើគំនិតដែលមនុស្សម្នាក់ៗគិតថា ជាលក្ខណៈដែលនាំមនុស្សឲ្យមានតម្លៃ។ ហើយព្រះនេះទៀតសោត មិនមែនមានប្រភពមកពី វរ នោះទេ គឺមកពី រះ > ព្រះ។
![]() |
| ការសាកល្បងសង្ខេបគំនិតទូទៅ |
៙ ជាចុងក្រោយ យើងសូមសរុបឲ្យខ្លីថា៖
- មេបា (បង្កបង្កើត)
- ដូនតា (គំនិតដឹកនាំ)
- ព្រះ (តម្លៃសាកលក្នុងលោកៈ)
- ចោវ (កម្លាំងការពារធ្វើការ)
ញ.ផល្លី សុផេន
៥ វិច្ឆិកា ២០១៩


Comments
Post a Comment