និបាតសព្ទ-អាយតនិបាត
និបាតសព្ទ-អាយតនិបាត
![]() |
| និបាត-និបាតសព្ទ-អាយតនិបាត |
- សម្រង់សេចក្ដី៖
+ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៥១១ -និបាត ន. (សំ. បា.) ដូចគ្នានឹង និបាតសព្ទ ដែរ ។ - និបាតសព្ទ ន. (សំ. ; បា. និបាតសទ្ទ) សព្ទសម្រាប់ផ្សំសម្ដីត្រង់ឃ្លារបះនីមួយៗ ជាជំនួយនាមសព្ទនិងកិរិយាសព្ទ ឱ្យមានសេចក្ដីស្រឡះ, ច្បាស់លាស់, ពីរោះស្រួលស្ដាប់។ល។ ដូចពាក្យថា ក៏, ក៏ដោយ, ក៏ដែរ, ក្ដី, ផង, ឯ, បើ, ទោះ, ទោះបី, បើទុកជា, ទើប, ពុំនោះសោត, ដែរ ជាដើម (ព.វ.)។ ទំព័រ១៧៤៤ -អាយតនិបាត ន. (សំ. បា. អាយត ''ដែលញែកឬវាតចេញឱ្យទូលាយ'' + និបាត "និបាតសព្ទ") ទីបំផុតនៃនាមសព្ទដែលសម្រេចវិភត្តិនាមស្រេចហើយឬពាក្យប្រែរបស់វិភត្តិនាម, ដូចជា បុរិស "បុរស" ផ្សំនឹងវិភត្តិនាម បុរិសោ "រីបុរស", បុរិសំ "នូវបុរស", បុរិសេន "ដែលបុរស", បុរិសស្ស "ដល់បុរស, ឬ "នៃបុរស" ជាដើម; ឱ, ំ, ឯន, ស្ស ឬ រី, នូវ, ដែល, ដល់, នៃ ជាអាយតនិបាត(ព.វ.)។ល។ ព.កា. បញ្ជាក់ការប្រើអាយតនិបាត : និបាតពួកនេះទាំងប៉ុន្មាន អ្នកប្រើស្មានៗច្រើនតែភ្លាត់ នៃ-នូវ-ដល់-ដោយគួរប្រយ័ត្ន កុំឱ្យវិបត្តិខូចសេចក្តី។ គួរអ្នកស្រឡាញ់អក្សរជាតិ កុំប្រើឱ្យឃ្លាតចាកវិធី គួរធ្វើសម្ព័ន្ធឱ្យខ្ទេចខ្ទី ឈ្លេចឈ្លីជាមុនសិនសឹមប្រើ។ [...]។

Comments
Post a Comment