បិតស្រា-បិទសុរា

 បិតស្រា-បិទសុរា

បិតស្រា-បិទសុរា
-វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ ; ៥៧២ បិត កិ. កាន់ទប់ដោយដៃទាំងពីរ កូត, ប្រួត, សម្រួច ដោយមុខកាំបិតបន្ទោះឬកាំបិតឯទៀតក៏បាន : បិតបន្ទោះ, បិតផ្ដៅ, បិតឈើស្រួច, បិតសម្រួច ។ ចំហុយយកញើសឱ្យស្រក់ចុះក្នុងតម្រងឱ្យកើតបានជាសុរា : បិតស្រា។ បិទ (បិត) កិ. (បា. បិទ `ខ្ទប់, រាំង, ភ្ជិត‌` ឬ បិឌ, បិឌិ ; សំ. បិឌ `រួម, រួមចូល, រួបរួម, បង្រួម, ភ្ជុំ`) ខ្ទប់, រាំង, ធ្វើឱ្យជិត : បិទទ្វារ, បិទផ្លូវ ។ ដាក់ផ្ដិតភ្ជាប់, ទឹប : បិទមាស។ ១២៦៧ សន្ធានី ន. (សំ.បា. ឬ សំ. សំធានី) រោងបិទសុរា

- ហេតុអ្វីបានជានៅក្នុងវចនានុក្រមខ្មែរដាក់មេពាក្យបិតស្រា  ហើយមានការពន្យល់អំពីរៀបនៃការបិតស្រាទៀតផង។ ប៉ុន្តែក្នុងការពន្យល់ផ្សេងបែរជាមានសំណេរប្រកបនឹងទ៑ទៅវិញ។ នេះប្រហែលជាភាពស្ទាក់ស្ទើររបស់គណៈកម្មការក៏ពុំដឹង។ 

-តើយើងគួរតែសរសេរបិត/បិទ? 
បើយោងទៅលើន័យដែលវចនានុក្រមបកស្រាយគួរតែសរសេរនឹងទ៑ ព្រោះជាការបិទខ្ទប់មិនឱ្យចេញតាមចេញ គឺតាមអ្វីដែលគេចង់បាន ដូច្នេះបិទត្រឹមត្រូវជាងបិត។ តែបើសិនជាយើងយល់ទៅលើន័យថាបូតយក សិតយក ជាតិដែលចង់បាន ហើយសកអ្វីដែលមិនចង់បានចេញ សរសេរបិតត្រូវជាងបិទ។

-ត្រឡប់មកវិញ ថាតើគួរសរសេរបែបណា គឺអាស្រ័យលើអ្នកចង់ស្ដែងន័យអ្វី។ បើសិនជាស្ដែងន័យថាទាញយក ហូតយក របស់ដែលចង់បាន គឺបិត។ បើសិនជាអ្នកចង់ស្ដែងន័យថា ខ្ទប់ ពាស រន្ធមិនឱ្យចេញតាមតែអំពើចិត្ត គឺបិទ

ញ៉.ផល្លី សុផេន
២១ កុម្ភៈ

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ